គ្រាន់តែ​ឃើញ តារារូបនេះ​ភ្លាម G-Dragon ងាក​គោរព​​សឹង​គ្រេច​ក! (វីដេអូ)

  • 2017-10-09 23:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ តារា​ចម្រៀង​ K-Pop ដ៏​ល្បី​ប្រចាំ​ប្រទេស​កូរ៉េ​ G-Dragon បាន​សម្ដែង​ការ​ភ្ញាក់​ផ្អើល​គួរសម​ដែរ​ នៅ​ពេល​ចូលរួម​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ Chanel Fashion Show ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។

រឿង​ដ៏​ចៃដន្យ​នោះ​ កើត​ឡើង​ចំ​ពេល​តារា​ប្រុស​មេក្រុម​ BIGBANG រូប​នេះ​ ធ្វើ​ដំណើរ​លើ​កម្រាល​ព្រំ​ពណ៌​ក្រហម​សុខៗ​ ស្រាប់​តែ​ភ្ញាក់​ នៅ​ពេល​លោក​ប្រទះ​ឃើញ​មិត្ត​រួម​អាជីព​ពី​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​កកកុញ។

បុរស​ដែល​ G-Dragon បាន​ក្រឡេក​ឃើញ​នោះ​គឺ​ជា​ តារាកំប្លែង​ Jo Se Ho ដែល​បានស្ថិត​ក្នុង​កណ្ដាល​មនុស្ស​ជា​ច្រើន​ ហើយ​ជាប់​ជាមួយ​កាមេរ៉ា​ផ្ទាល់​ខ្លួន​របស់​លោក​១គ្រឿង​ ទុក​ផ្ដិត​យក​រូបភាព​តារា​ល្បីៗ។

តារាកំប្លែង​ Jo Se Ho

ក្រោយ​បាន​ឃើញ​ ភ្លាមៗ​ តារា​ K-Pop វ័យ​ ២៩​ឆ្នាំ​រូប​នេះ​ ក៏​បាន​រត់​មក​ស្វាគមន៍​ និង​គោរព​ដោយ​និយាយ​សួស្ដី​ទៅ​កាន់​ លោក​ Jo ដោយ​មិន​បង្អង់​យូរ​ឡើយ។

ដោយឡែក​ក្រៅពី G-Dragon ក្នុង​កម្មវិធី​នោះ​ក៏មាន​ការ​ចូលរួម​ពី​តារា​សម្ដែង Park Shin Hye ដែរ។ មិន​ខុស​ពី G-Dragon ប៉ុន្មាន​ទេ​ ពោល​ ពេល​ឃើញ​លោក Jo Se Ho នាង​ក៏​ភ្ញាក់​មិន​ស្ទើរ​ដែរ៕​

ទស្សនាវីដេអូ៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី