iPhone 7 បន្តឈរលេខ ១ នៅពាក់កណ្ដាលឆ្នាំ ២០១៧
- 2017-10-10 02:50:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 7 បន្តឈរលេខ ១ នៅពាក់កណ្ដាលឆ្នាំ ២០១៧
ចន្លោះមិនឃើញ
ផ្អែកតាមរបាយការណ៍ពី IHS Markit ឲ្យដឹងថា iPhone 7 របស់ Apple ជាស្មាតហ្វូនលក់ដាច់ជាងគេបង្អស់ក្នុងទីផ្សារពិភពលោកត្រឹមពាក់កណ្ដាលឆ្នាំ ២០១៧ នេះ តាមពីក្រោយដោយត្រកូលតែមួយ iPhone 7 Plus។ លេខ ៣ បានទៅលើ Galaxy Grand Prime Plus ស្មាតហ្វូនស៊េរីចាស់របស់ SAMSUNG និងលេខ ៤ បានទៅលើ iPhone 6s ដែលចេញលក់តាំងពីឆ្នាំ ២០១៥ ខណៈលេខ ៥ និងលេខ ៦ បានលើ Galaxy S8/S8+។
ថ្វីបើ iPhone 7 រក្សាតំណែងលេខ ១ នាឆ្នាំ ២០១៧ ឲ្យ Apple ក្ដី ប៉ុន្តែតួលេខលក់ចេញមានការធ្លាក់ចុះធៀបជំនាន់ iPhone 6 និង iPhone 6s។
ចំណែក Galaxy S8+ ឈរចំណាត់ថ្នាក់លេខ ៦ ឆ្នាំនេះ បើតាម IHS Markit បានលើកហេតុផលថាមកពីការបញ្ចេញលក់លើទីផ្សារយឺត សម្រាប់ត្រកូលទូរសព្ទរបស់ Samsung នេះ។
ក្នុងរបាយការណ៍របស់ IHS Markit បានបង្ហាញពីកំពូលស្មាតហ្វូនទាំង ១០ នាពាក់កណ្ដាលឆ្នាំ ២០១៧ ក្នុងនោះ SAMSUNG ដណ្ដើមបាន ៥ ម៉ូដែល, Apple មាន ៤ ម៉ូដែល និង Oppo មាន ១ ម៉ូដែល៕
ចុចអានអត្ថបទបន្ទាប់