ឡានប៉ុងមួយ មាន​ពីរ​ប្រភេទ ចុះ​ខុស​គ្នា​​ដូចម្ដេចខ្លះ?

  • 2017-10-10 04:38:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​បើកបរ​សម្រាប់​រថយន្ត​ ​គឺ​មាន​បែងចែក​ជា​ច្រើន​ប្រភេទ​ ​តែ​ក្នុង​នោះ​ ​FWD​​​និង​ ​RWD​ ​ជា​ប្រភេទ​ដែល​គេ​និយម​ច្រើន។ FWD (Front-Wheel Drive)​ ​សំដៅ​លើ​ការ​ផ្ដល់​ថាមពល​ដោយ​ម៉ាស៊ីន​ទៅ​ឲ្យ​កង់​មុខ​ ​ឬ​ហៅ​ថា​អូស​កង់​មុខ​ ​ហើយ​ ​RWD (Rear-Wheel Drive)​ ​សំដៅ​លើ​ការ​ផ្ដល់​ថាមពល​ដោយ​ម៉ាស៊ីន​ទៅ​ឲ្យ​កង់​ក្រោយ​ ​ឬ​ហៅ​ថា​អូស​កង់​ក្រោយ។ ប្រិយមិត្ត​អាច​ពិនិត្យ​មើល​លក្ខណៈ​ទូទៅ​មួយ​ចំនួន​របស់​ពួកវា​នៅ​ខាងក្រោម​៖

  • Rear-Wheel Drive

RWD​ ​មាន​ការ​ប្រើប្រាស់​ជា​យូរ​មក​ហើយ​ ​តែ​ដោយ​បច្ចេកវិទ្យា​រថយន្ត​ទំនើប បាន​ធ្វើ​ឲ្យ​វា​ពិបាក​ក្នុង​ការ​ផ្ដល់​ថាមពល​ដល់​កង់​សម្រាប់​បង្កើន​ល្បឿន​ព្រម​ទាំង​ការ​បត់​ផង​ដែរ​។ យ៉ាង​ណា​មិញ ការ​ផលិត​រថយន្ត​ដែល​ប្រើ​ ​RWD​ ​មាន​តម្លៃ​ធូរ​ថ្លៃ​។ សំណុំ​កង់​នីមួយៗ (ខាងមុខ និង​ខាងក្រោយ​) មាន​ការងារ​តែ​មួយ​ប៉ុណ្ណោះ ជាមួយ​នឹង​ចំនួន​ក្រឡា​លើ​សំបក​កង់ ដោយ​កង់​ក្រោយ​ទទួល​ខុស​ត្រូវ​បង្កើន​ល្បឿន ខណៈ​កង់​មុខ​តម្រង់​ទិសដៅ​។ 

តាម​ទ្រឹស្ដី ​កង់​រថយន្ត​មាន​ក្រឡា​កង់​កាន់​តែ​ច្រើន ដែល​ជា​តម្រូវការ​របស់​កង់ ក្នុង​ករណី​អ្នក​បើកបរ​ចង់​បង្កើន​ល្បឿន​ពេល​បត់។​ ​RWD​ ​ផ្ដល់​ថាមពល​ដល់​កង់​ក្រោយ ដែល​អាច​ឲ្យ​អ្នក​បើកបរ Control បាន​ល្អ ពេល​បត់ ដោយសារ​ពេល​កង់​បាត់បង់​ ​Traction​ ​អ្នក​បើកបរ​អាច​ទាញ​ចង្កូត​បត់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ដោយ​បន្ថយ​ ​ឬ​បង្កើន​ល្បឿន។

  • Front-Wheel Drive

FWD​ ​ផ្ដល់​ថាមពល​នៅ​ផ្នែក​កង់​ខាងមុខ​ ​ក្រោម​ទម្ងន់​នៃ​ម៉ាស៊ីន ដែល​អាច​ជួយ​ពង្រឹង​ដល់​ ​Traction ក្នុង​ស្ថានភាព​ផ្លូវ​រអិល​ ​ហើយ​ធ្វើ​ឲ្យ​សល់​ ​Space​ ​ច្រើន​ក្នុង​រថយន្ត​ផង​ដែរ​ ​ដោយ​ម៉ាស៊ីន​ត្រូវ​បាន​តម្រៀប​ក្រោម​គម្រប​រថយន្ត​ផ្នែក​ខាង​មុខ​។ រថយន្ត​ប្រើ​ ​FWD​ ​មិន​ត្រូវ​ការ​ ​Drive-shaft tunnels​ ​ធំ​នោះ​ទេ​ ​បំពាក់​នៅ​ខាងក្នុង​ដើម្បី​ទទួល​ថាមពល​ទៅ​ឲ្យ​កង់​ក្រោយ​ ​ដែល​ធ្វើ​ឲ្យ​រថយន្ត​ប្រើ​ ​FWD​ ​ជា​ធម្មតា​មាន​ទំហំ​តូច​ ​ប្រើ​ប្រេង​តិច​ ​និង​មាន​លក្ខណៈ​ទូលាយ​។ ម្យ៉ាងវិញទៀត​ ​ដោយ​បច្ចេកវិទ្យា​ទំនើប​ៗ​ ​ការ​ផលិត​រថយន្ត​ប្រើ​ ​FWD​ ​ក៏​មាន​តម្លៃ​ធូរ​ថ្លៃ​ផង​ដែរ​។

រូបតំណាង

ដោយសារ​តែ​កង់​មុខ​បង្កើន​ល្បឿន​ផង តម្រង់​ទិសដៅ​ផង​ ហើយ​ម្យ៉ាង​ទៀត​ទម្ងន់​មេកានិច​នៃ​រថយន្ត​ស្ថិត​នៅ​ខាងមុខ​ទៀត ​ធ្វើ​ឲ្យ​រថយន្ត​រុញ​អឹប​ខ្លាំង​ពេល​អ្នក​បត់​ពេញ​ទំហឹង​ ​ដែល​ពេល​កង់​មុខ​បាត់បង់​ ​Traction​ ​ច្រមុះ​រថយន្ត​នឹង​រុញ​ចេញ​ក្រៅ​។ យ៉ាងណាមិញ គុណភាព​កង់​ទំនើប​ៗ ​បាន​ផ្ដល់​នូវ​លទ្ធភាព​យ៉ាង​ប្រសើរ​ក្នុង​ការ​កាត់​បន្ថយ​ឥទ្ធិពល​នេះ​។ ការ​រចនា​រថយន្ត​ក្នុង​ការ​បែងចែក​នូវ​ទម្ងន់​ពី​ផ្នែក​ខាងមុខ​ទៅ​ក្រោយ​ក៏​មាន​ភាព​ខុស​គ្នា​យ៉ាង​ធំ​ផង​ដែរ ដោយ​រថយន្ត​រុញ​ច្រាន​ទៅ​ស្ទើរ ឬ​ជ្រុល​ពេល​បត់ ជៀស​ជាង​កង់​មួយ​ណា​មាន​ថាមពល​ក្នុង​ការ​បង្កើន​ល្បឿន​។

ជា​រួម​ ​រថយន្ត​ភាគច្រើន​ដំណើរ​ល្អ​ជាមួយ​នឹង​ ​FWD​ ​ដោយសារ​វា​ធូរ​ថ្លៃ​ ​មាន​លក្ខណៈ​ទូលាយ​ ​សន្សំ​សំចៃ​ ​និង​សុវត្ថិភាព​ជាង​។ សម្រាប់​រថយន្ត​ប្រណាំង​ដែល​មាន​ថាមពល​ខ្ពស់​ ​RWD​ ​នៅ​តែ​ជា​ជម្រើស​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ cars.usnews.com   ប្រែសម្រួល ​៖ ប៊ុន ធឿន