កោះ​រាជបុត្រ ទេសភាព​ស្រស់​ស្អាត ជាទី​ថតរូប​អនុស្សាវរីយ៍

  • 2017-10-10 07:41:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះ​រាជបុត្រ កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង អន្តរជាតិ ទៅ​កម្សាន្ត​ដែន​កោះ​តូច​ច្រឡឹង​មួយ​នេះ ដែល​មាន​សម្រស់​ស្រស់​ស្អាត ហើយ​ភ្ញៀវ​អាច​ដើរ​លើ​ស្ពាន​ឈើ​គយគន់​ឆ្នេរ ព្រៃ​ព្រឹក្សា និង​សំណឹក​ថ្ម ក៏ដូចជា​ថតរូប​អនុស្សាវរីយ៍ និង​ស្រូប​ខ្យល់​បរិសុទ្ធ។

ដើម​ឡើយ​កោះ​នេះ​ មាន​ឈ្មោះ​ថា កោះ​សំពោច ប៉ុន្តែ​ក្រោយ​ពី​ចិន​វិនិយោគ​លើ​ដែន​កោះ​នេះ​មក ចិន​បាន​ផ្លាស់​ប្ដូរ​ឈ្មោះ​មក​ជា​កោះ​រាជបុត្រ ប៉ុន្តែ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ហៅ​ថា កោះ​ចិន ព្រោះ​ចិន​វិនិយោគ​កោះ​នេះ​មាន​រយៈ​ពេល​យូរ​ឆ្នាំ។

កោះ​រាជបុត្រ ស្ថិត​នៅ​ក្នុង​បរិវេណ ឧទ្យានជាតិ​រាម ក្នុង​ភូមិ​ស្មាច់​ដែង ឃុំរាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

សូមទស្សនាវីដេអូ

ភ្ញៀវ​ទេសចរ​ដែល​ចង់​ទៅ​កម្សាន្ត​កោះ​មួយ​នេះ ត្រូវ​បង់​ក្បាល​ឡាន ១ដុល្លារ ហើយ​ភ្ញៀវ​ខ្មែរ​ក្នុង​ ១នាក់ ២ដុល្លារ ឯ​ភ្ញៀវ​បរទេស​ ៤ដុល្លារ ប៉ុន្ដែ ប្រសិន​បើ​យើង​មិន​ឆ្លង​ស្ពាន​ឈើ​ ដើម្បី​ទៅ​កាន់​កោះ​រាជបុត្រ គយគន់​ឆ្នេរ និង​ផ្ដិតរូបភាព​កម្សាន្ត​នោះទេ ពេល​ត្រឡប់​ទៅ​វិញ​អាច​យក​សំបុត្រ​ ដូរ​យក​លុយ​វិញ​បាន។ នេះ​បើ​តាម​​បុគ្គលិក​ផ្នែក​ យក​សំបុត្រ​កន្លែង​ស្ពាន​ឈើ​ ប្រាប់​ក្រុម​ការងារ​Sabay ឲ្យ​ដឹង៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី