ព័រទុយហ្គាល់ផ្ដួលស្វីស២-០ផុយ បានកៅអីស្វ័យប្រវត្តិទៅ World Cup
- 2017-10-11 00:50:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព័រទុយហ្គាល់ផ្ដួលស្វីស២-០ផុយ បានកៅអីស្វ័យប្រវត្តិទៅ World Cup
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិព័រទុយហ្គាល់ទីបំផុតបានកក់កៅអីទៅជុំផ្ដាច់ព្រ័ត្រ World Cupនៅរុស្ស៊ីហើយក្រោយយកឈ្នះស្វីស ២ ទល់នឹង០។
ការប្រកួតនៅកីឡដ្ឋាន Estadio da Luz ព័រទុយហ្គាល់ដែលមុននេះឈរលេខ២បានប្រឹងប្រែងលេងយ៉ាងខ្លាំងហើយទម្លុះសំណាញ់ទីក្រុមភ្ញៀវបាននៅនាទី៤១ជាការធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែការពារ Djourou បន្ទាប់ពីខ្សែបម្រើ Joao Mario កាត់បាល់ចូលមុខទី។
នៅនាទី៥៧ Andre Silva រកបានគ្រាប់ទីពីរឲ្យម្ចាស់ផ្ទះក្រោយមិត្តរួមក្រុម Bernardo Silva បញ្ជូនបាល់ឲ្យយ៉ាងស្អាតផុតខ្សែការពារ និងអ្នកចាំទី។
ដោយឡែកពូល A បារាំងបានកៅអីស្វ័យប្រវត្តិក្រោយឈ្នះបេឡារូស ២-១ ហើយស៊ុយអែតបានកៅអី Play-off។ ពូល B កៅអីស្វ័យប្រវត្តិគឺ ព័រទុយហ្គាល់នេះហើយ Play-off បានទៅស្វីស។ ពូល H បែលហ្សិកឈ្នះពិន្ទុដាច់ប៉ិតបានកៅអីស្វ័យប្រវត្តិហើយ Play-off បានទៅក្រិក៕