ហាង​ Xiaomi ទៅដល់​ថៃ​មុន Apple មួយ​ជំហាន​បាត់

  • 2017-10-11 02:34:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​លេច​លឺ​ថា Apple ត្រៀម​បើក Apple Store នៅ​ប្រទេស​ថៃ ក្រុមហ៊ុន​ចិន Xiaomi ក៏​ស្រាប់​តែ​បើក​សម្ភោធ​ហាង​លក់​ផ្លូវ​ការ​ដំបូង ដែល​មាន​ឈ្មោះ​ Mi Store នៅប្រទេស​ថៃ​​មុន Apple មួយ​ជំហាន​​បាត់ទៅហើយ​។

Xiaomi ដែល​មាន​ហាង​លក់​ក្នុង​ប្រទេស​កំណើត​​ជាង ២០០ សាខា និង​បាន​​សាយភាយ​ដល់​តំបន់​ផ្សេង​ទៀត​ជា​ច្រើន រួម​មាន​ប៉ែក​ខាង​អាស៊ី​និង​អឺរ៉ុប ដូច​ជា​ប្រទេស​ឥណ្ឌា, ជប៉ុន, រុស្សី, សិង្ហបុរី​ជា​ដើម ការ​ដំណើរការ​ហាង Mi Store ទៅ​បាន ក្រោម​ការ​ចាប់​ដៃ​គ្នា​រវាង​ក្រុមហ៊ុន Xiaomi និង VST ECS Xiaomi របស់​ប្រទេស​ថៃ។

បច្ចុប្បន្ន​ក្នុង​ហាង Mi Store មាន​លក់​ផលិតផល​ជា​ច្រើន មាន​ទាំង​ទូរសព្ទ Redmi Note 4 និង Mi 6។ នេះ​បើ​​តាម​ការ​បញ្ជាក់​ពី​អនុប្រធាន​ជាន់​ខ្ពស់​ Xiaomi លោក Wang Xiang។

ស្លាកយីហោ Xiaomi មិនទាន់មាន​ទីផ្សារ​ខ្លាំង​​ក្នុង​ប្រទេស​ថៃ​ ​ធៀប​ទៅ​នឹង​ប្រទេស​ឥណ្ឌា​ក្រុមហ៊ុន​មួយ​នេះ ជា​ស្មាតហ្វូន​ឈរ​លំដាប់​ទី ២ ឯ​ណោះ។​

អាន​ព័ត៌មាន​បន្ទាប់

ប្រភព៖ Gizchina   ប្រែសម្រួល៖ កៅ រក្សា