Kaka ពិចារណា​រឿង​ចូល​និវត្តន៍​ក្រោយ​មិន​បន្ត​កុងត្រា​ជាមួយ Orlando

  • 2017-10-12 02:15:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kaka បញ្ជាក់​យ៉ាង​ច្បាស់​ថា​នឹង​ចាកចេញ​ពី Orlando City នៅ​ខែ​ធ្នូ​ខាង​មុន​នេះ​នៅ​ពេល​ក្របខ័ណ្ឌ​ MLS របស់​អាមេរិក​បញ្ចប់​។

Kaka

វីរបុរស​ប្រេស៊ីល​ និង​ AC Milan មិន​បាន​ប្រាប់​នោះ​ទេ​ថា​នឹង​ចូល​និវត្តន៍​ពី​បាល់ទាត់​ ឬ​ក៏​ទៅ​រក​ក្លឹប​ថ្មី​ខណៈ​បច្ចុប្បន្ន​គេ​មាន​វ័យ​៣៥​ឆ្នាំ​ទៅ​ហើយ។​ យ៉ាង​ណា​ក៏​ដោយ​ Kaka បាន​ត្អូញត្អែរ​ពី​កាយ​សម្បទា​របស់​ខ្លួន​ និង​បញ្ហា​សុខភាព​។

“ខ្ញុំ​មិន​អាច​លេង​បាល់​បាន​ដោយ​រីករាយ​ដូច​ពី​មុន​ទេ ខ្ញុំ​តែងតែ​មាន​ភាព​ចុកចាប់​លើ​ខ្លួន​ប្រាណ​រាល់​ពេល​ដែល​ប្រកួត​ចប់​ម្ដងៗ។ រាងកាយ​របស់​ខ្ញុំ​នៅ​វ័យ​៣៥​ឆ្នាំ​នេះ​ពិត​ជា​ពិបាក​នឹង​បត់បែន"។ ម្ចាស់​ពាន​ Ballon d'Or ឆ្នាំ​២០០៧​ប្រាប់​ដូច្នេះ៕

ប្រភព៖ ESPN FC   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទថ្មី