ពិត​ជា​​កក្រើក​​​! អ្នក​ប្រដាល់​ល្បី​ឈ្មោះ​ ១០ ប្រទេស​​ប្រកួត​គ្នា​នៅ​កម្ពុជាខែក្រោយ​

  • 2017-10-12 02:37:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍​ដ៏​ធំ​​មិន​ធ្លាប់​មាន​​ឈ្មោះ​ថា Khmer Thai Fight ​​គ្រោង​រៀប​ចំ​ឡើង​នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​នា​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ​ដែល​មាន​រហូត​​កីឡាករ​​ចំនួន ១០ ប្រទេស​ចូល​រួម​។

ឯកឧត្ដម តែម មឿន

​បើ​តាម​សម្ដី​បញ្ជាក់​របស់​ឯក​ឧត្ដម​ តែម ម៉ឺន ​ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ​​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ភាគី កម្ពុជា និង​ថៃ បាន​សម្រេច​ប្រើ​ឈ្មោះ​ខាង​លើ ដោយ​ប្រទេស​ទាំង​ពីរ​សហការ​គ្នា​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ឡើង។ ​ទីតាំង​កំណត់​យក​ពហុ​កីឡដ្ឋាន​ជាតិ ចំណែក​កីឡាករ​កម្ពុជា​មាន ៤ រូប​ និង​ថៃ​មាន ៤ រូប​ ស្វាគមន៍​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​លើ​ពិភព​លោក​​មក​ពី ៨ ប្រទេស​ផ្សេង​ទៀត​។

​លោក​បញ្ជាក់​ថា ​ព្រឹត្តិការណ៍​នេះ​បាន​កំណត់​ច្បាស់​​លាស់​ហើយ ​ក្នុង​ចំណោម ៨ ប្រទេស​ផ្សេង​ពី​ថៃ និង​កម្ពុជា មាន​កីឡាករ​ម្នាក់​មក​ប្រកួត​​តំណាង​ប្រទេស​របស់​ខ្លួន។ ចំពោះ​បញ្ហា​លក់​សំបុត្រ​ឬ​យ៉ាង​ណា​នោះ​មិន​ទាន់​ប្រាកដ​ ១០០ % ឡើយ​ កំពុង​រង់​ចាំ​ការ​សម្រេច​ពី​អ្នក​ឧបត្ថម្ភ។ ចំពោះលក្ខណ​ប្រកួត​គឺ​ពាក់​ហ្កង់​ដៃ​ធម្មតា។

​សូម​បញ្ជាក់​ថា កីឡាករ​ ៤ រូប​ដែល​កម្ពុជា​​​បាន​ដាក់​ឈ្មោះ​ទៅ​រួច​រាល់​រួម​មាន ឃីម ឌីម៉ា មឿន សុភា ឡៅ ចិត្រា​ និង​ពេជ្រ ម្ទេស​ខ្មាំង៕

ឃីម ឌីម៉ា
ឡៅ ចិត្រា
មឿន សុភា
ពេជ្រ ម្ទេស​ខ្មាំង ​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​