៥រឿងរបស់អ្នកស្រី ពាន់ ភួងបុប្ផា ចាក់ដោតបេះដូងមនុស្សស្ទើរគ្រប់វ័យ
- 2017-11-04 00:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥រឿងរបស់អ្នកស្រី ពាន់ ភួងបុប្ផា ចាក់ដោតបេះដូងមនុស្សស្ទើរគ្រប់វ័យ
ចន្លោះមិនឃើញ
អ្នកនិពន្ធនិងដឹកនាំរឿងដ៏ល្បីមួយរូបប្រចាំប្រទេសកម្ពុជា អ្នកស្រី ពាន់ ភួងបុប្ផា បានស្រាវជ្រាវរឿងពិតចេញពីក្នុងសង្គម ដើម្បីផលិតចេញជាខ្សែភាពយន្តដ៏ល្អជាច្រើន អាចឆក់ចិត្តអ្នកមើលស្ទើរគ្រប់វ័យ ឱ្យអួលដើមកតាមសាច់រឿង។ ថ្ងៃនេះ Sabay សូមណែនាំភាពយន្តសេរីទឹកចិត្ត៥រឿងល្បីៗ និពន្ធដោយ អ្នកស្រី ពាន់ ភួងបុប្ផា មកជូនលោកអ្នក។
ផលិតករដ៏ល្បីក្នុងប្រទេសកម្ពុជាអ្នកស្រី ពាន់ ភួងបុប្ផា បានប្រាប់ Sabay ថា ការផលិតរឿងក្នុងសេរីទឹកចិត្តនេះ ធ្វើឡើងក្នុងគោលបំណងឱ្យអ្នកមើលបានសិក្សាពីជីវិតពិតរបស់ក្រុមគ្រួសារក្នុងសង្គមខ្មែរមួយចំនួន។ រឿងទាំងនេះ អ្នកស្រីបានផលិតជាបន្ទាប់គ្នា តែបើគិតថាក្នុងមួយរឿងត្រូវចំណាយពេលប៉ុន្មាននិពន្ធ ឬរយៈពេលប៉ុន្មានក្នុងការដំឡើងគ្រោងឆ្អឹងរឿងនោះ គឺមិនអាចកំណត់បានឡើយ ព្រោះរឿងទាំងនេះត្រូវការពេលសន្សំច្រើនឆ្នាំ។
“យើងអត់អាចកំណត់ពេលថា រឿងនេះត្រូវការពេលប៉ុណ្ណេះ ឬបណ្ដោះផលិតបាននោះទេ រឿងដែលមានគុណភាពត្រូវការពេលស្រាវជ្រាវ មើលពីជីវិតពិតក្នុងសង្គម ត្រូវការសន្សំបន្តិចម្ដងៗ។ យើងត្រូវមើលទៀតថា តើរឿងរបស់យើងត្រូវនឹងមនុស្សវ័យណា ដូចរឿងសេរីទឹកចិត្តនេះ យើងត្រូវការពេលសន្សំយូរឆ្នាំណាស់”។
រឿងក្នុងសេរី "ទឹកចិត្ត” ដែលឆកចិត្តអ្នកមើលស្ទើរគ្រប់វ័យរបស់អ្នកស្រី ពាន់ ភួងបុប្ផា ទាំង៥រឿង៖
រឿងទី១ "ទឹកចិត្តគ្រូបង្រៀន” ផលិតក្នុងអំឡុងឆ្នាំ២០០១ និង២០០២
រឿងទី២ "ទឹកចិត្តម្ដាយ” ផលិតក្នុងអំឡុងឆ្នាំ២០០២។ រឿងនេះគ្រាន់តែដំឡើងគ្រោងឆ្អឹងរឿងចំណាយពេលអស់ជិត១០ឆ្នាំ។
រឿងទី៣ "ទឹកចិត្តឪពុក” ផលិតក្នុងឆ្នាំ២០០៣
រឿងទី៤ "ទឹកចិត្តបងស្រី” ផលិតក្នុងឆ្នាំ២០០៧
រឿងទី៥ "ទឹកចិត្តម្ដាយសម័យថ្មី” ផលិតក្នុងឆ្នាំ២០១៥
អ្នកស្រី ពាន់ ភួងបុប្ផា ជាផលិតករដ៏ល្បី បាននិពន្ធរឿងជាច្រើនទាំងរឿងភាគនិងរឿងដំ ហើយរឿងរបស់អ្នកស្រីភាគដ៏ច្រើនបំផុតទទួលបានការគាំទ្រច្រើន ពីមហាជនគ្រប់ទិសទី ទាំងរឿងកម្សត់ និងរឿងកំប្លែង ដោយមានការចូលរួមសម្ដែងពីតារាល្បីៗ តាំងពីសម័យមុន និងសម័យបច្ចុប្បន្ន។