សហគ្រិន​វ័យ​ក្មេង​​កម្ពុជា​ផ្នែក​​បច្ចេកវិទ្យា ៧ រូបកំពុង​នៅ​ទឹកដី​​អាមេរិក

  • 2017-10-12 10:48:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​សហគ្រិន​វ័យ​ក្មេង​ផ្នែក​បច្ចេកវិទ្យាកម្ពុជា​ចំនួន​ ៧ រូប​កំពុងស្ថិត​នៅ​ទឹក​ដី​អាមេរិក​​ សម្រាប់ដំណើរ​​ដំណើរ​ទស្សនកិច្ច​​​ការងារ​រយៈ​ពេល ៣ សប្តាហ៍​​។ ក្នុង​នោះ​មាន​​ដូ​ចជា​៖

  • លោក ជា ឡង់ដា ស្ថាបនិក​ និង​ជា​អគ្គនាយក​ Bookmebus
  • លោក សុខ សុភមង្គល សហស្ថាបនិក​ និង​ជា​អគ្គនាយក​ Codingate
  • កញ្ញា កែវ កូនី​ឡា នាយក​គ្រប់គ្រង​​ REDHILL.asia
  • លោក ស៉ឹម ច័ន្ទ​គិរីរ័ត្ន ស្ថាបនិក និង​អគ្គនាយក Banji
  • អ្នក​ស្រី តាន់ សុដានី​ ប្រធាន​នាយកដ្ឋាន​គោល​នយោបាយ​ ICT នៃ​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍​
  • លោក ថុល រិទ្ធី សហស្ថាបនិក និង​ជា​អ្នកផ្សព្វផ្សាយ​ Codingate
  • លោក អ៉ិន វិសាល សហស្ថាបនិក Khmerload

វត្តមាន​របស់​ក្រុមសហគ្រិនវ័យក្មេងខាងបច្ចេកវិទ្យាកម្ពុជា ទៅប្រទេស​មហាអំណាច​ដែលបណ្តុំ​ដោយ​សហគ្រាស​អាជីវកម្ម​ផ្នែក​បច្ចេកវិទ្យា​ធំៗ​លើលោក គឺ​ដើម្បី​ចូលរួម​កម្មវិធី International Visitor Leadership Program ក្រោមប្រធានបទ "ការបង្កើនល្បឿនសហគ្រិនភាពបច្ចេកវិទ្យា និងការអភិវឌ្ឍសហគ្រិនធុនតូច និងមធ្យម‍"៕

ទាក់ទង​ដំណើរ​ទស្សនកិច្ច​នេះ ក៏​ដូចជា​កម្មវិធី​ផ្សេងៗ​ដែលក្រុម​សហគ្រាស​កម្ពុជា​នឹង​​ទៅ​ចូលរួម Sabay នឹង​ផ្សាយ​ជូនជា​បន្ត​បន្ទាប់៕

សហគ្រិនវ័យ​ក្មេង​ទាំង ៨ រូប | រូបភាព៖ Sopheakmonkol Sok

ចុច​អាន​បន្ត​៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី