Ruco Chan​ ចង់​ចាប់​ដៃ​គូ​ជាមួយ​ Nancy Wu ជាថ្មី​ទៀត​

  • 2017-10-12 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ “The Unholy Alliance” គឺ​ជា​រឿង​ទី​ ២​របស់​ Ruco Chan និង​ Nancy Wu ដែល​បាន​សហការ​គ្នា​សម្ដែង​ ក្រោយ​ពី​រឿង​ "A Fist Within Four Walls"។

តាម​រយៈ​ស្នាដៃ​សម្ដែង​រួម​គ្នា​ជា​លើក​ទី​ ២​នេះ​ បាន​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​អ្នក​ទាំង​ ២​បាន​ហក់​ឡើង​យ៉ាង​ត្រដែត​ ដោយ​ទទួល​បាន​ជោគជ័យ និង​មាន​ការ​គាំ​ទ្រ​ខ្លាំង​ រហូត​មាន​មនុស្ស​ចូល​មើល​ជាង​រាប់​លាន​ដង​ឯណោះ។

ដោយសារ​ការ​សហការ​របស់​ពួក​គេ​​មាន​ភាព​ស៊ី​ចង្វាក់​គ្នា ទើប​វា​ក្លាយ​ហេតុ​ផល​ ដែល​ជំរុញ​ទឹកចិត្ត​ឲ្យ​តារា​សម្ដែង​ជួរ​មុខ​របស់ TVB ប្រចាំ HongKongRuco Chan និង​ Nancy Wu​ ចង់​ប៉ះ​គ្នា​ទៀត។

ប្រសិន​បើ​យើង​ងាក​មក​មើល​សម្រស់​តារា​ចាស់​វស្សា​ទាំង​២​ដួង​នេះ មិន​មាន​ភាព​ផ្លាស់​ប្តូរ​អ្វី​សោះ​ឡើយ​ លើស​ពី​ទៅ​ទៀត​អ្នកទាំងពីរ​សុទ្ធ​តែ​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍​ TVB៕

ប្រភព៖ jaynestars   ប្រែសម្រួល៖ ញ៉េប លាងហេង

អត្ថបទថ្មី