iPhone ស៊េរី ២០១៨ នឹងលែងមានទ្រនាប់ស្កេនម្រាមដៃទាំងអស់
- 2017-10-13 02:28:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone ស៊េរី ២០១៨ នឹងលែងមានទ្រនាប់ស្កេនម្រាមដៃទាំងអស់
ចន្លោះមិនឃើញ
អ្នកវិភាគ Ming Chi Kuo របស់ក្រុមហ៊ុន KGI Securities បានចេញផ្សាយកំណត់ត្រាថ្មីមួយ ដែលបានប៉ាន់ស្មានថា iPhone ចេញឆ្នាំ ២០១៨ នឹងលែងមានទ្រនាប់ស្កេនម្រាមដៃទាំងអស់ ដោយជំនួសមកវិញនូវមុខងារស្កេនមុខ Face ID។
អ្នកវិភាគជើងចាស់រូបនេះបានសរសេរថាមុខងារ Face ID នឹងត្រូវប្រើសម្រាប់ជាធ្នាក់ទាក់ម៉ូយនៅលើ iPhone ឆ្នាំ ២០១៨ គ្រប់ម៉ូដែល។ ត្បិតថា Apple កំពុងជួបបញ្ហាលើការផលិតបច្ចេកវិទ្យាស្កេនមុខ 3D នេះ ប៉ុន្តែលោក Kuo និយាយថាមុខងារ Face ID និងប្រព័ន្ធកាមេរ៉ា True Depth នឹងជួយឲ្យ Apple នាំមកគេលើការឌីហ្សាញកាមេរ៉ា 3D នេះ។
ក្រុមហ៊ុនចិនមួយចំនួនដូចជា Vivo អាចនឹងបង្ហាញចេញបច្ចេកវិទ្យាបង្កប់ទ្រនាប់ស្កេនម្រាមដៃក្រោមផ្ទៃអេក្រង់នៅឆ្នាំ ២០១៨ ប៉ុន្តែលោក Kuo ជឿថាវានឹងមិនទាក់ទាញឡើយ ព្រោះថាស្មាតហ្វូនដែលប្រើបច្ចេកវិទ្យានេះអាចមានតម្លៃថ្លៃ។ គួរបញ្ជាក់ថាកាលដើមសប្ដាហ៍កន្លងទៅលោក Kuo ក៏បានចេញកំណត់ត្រាមួយដោយលើកឡើងថា iPad Pro ចេញឆ្នាំក្រោយនឹងមានមុខងារ Face ID៕