លំ សុក្រឹត រៀប​ការ​យប់មិញ​មិន​មាន​គូស្នេហ៍​តារា​ខ្មែរ​ណា​ធ្វើ​ដូច!

  • 2014-11-11 16:24:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​របស់​ផលិតកម្ម Diamond Music រូប​នេះ​តែងតែ​លាក់​បាំង​ចំណង​ស្នេហ៍​របស់​ខ្លួន​​ពេល​​ក្រុម​សារព័ត៌មាន​សួរ​នាំ​ពី​គូស្នេហ៍។ ក្នុង​ពិធី​មង្គលការ​យប់​មិញ លំ សុក្រឹត​ ធ្វើ​ឡើង​មិន​សូវ​ជា​ធំ​ដុំ​ដូច​ជា​តារា​ដទៃ​ឡើយ ហើយ​ក្នុង​នោះ​ក៏​មិន​សូវ​មាន​សិល្បករ សិល្បការិនី​ច្រើន​រូប​នោះ​ទេ។

 
 

ទោះ​ជា​យ៉ាង​ណា​អ្វីដែល​​ធ្វើ​ឱ្យ​​អ្នក​ចូល​រួម​មង្គលការ​​​ភ្ញាក់​ផ្អើល រួម​នឹង​គូស្នេហ៍​របស់​ខ្លួន​ស្ទើរ​ស្រក់​ទឹក​ភ្នែក ​គឺ​លោក​និពន្ធ​បទ​ចម្រៀង​​យក​មក​បក​ស្រាយ​ក្នុង​ពិធី​មង្គលការ​ដើម្បី​បង្ហាញ​ស្នេហា​ស្មោះស្ម័គ្រ។

 

លោក លំ សុក្រឹត មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​នៅ​ព្រឹក​នេះ ដោយ​ទូរសព្ទ​របស់​លោក Call ចូល​ជា​ច្រើន​លើក​មិន​មាន​អ្នក​ទទួល។ យ៉ាង​ណា​ក៏​ដោយ​ពិធីករ​ក្នុង​កម្មវិធី​មង្គលការ​យប់​មិញ​និយាយ​ថា​គូស្នេហ៍​តារា​ចម្រៀង​ខាង​លើ​មិន​មាន​អាជីព​​ជា​អ្នក​ចម្រៀង​ដូច​លោក​ឡើយ។

 

មួយ​វិញ​ទៀត​បទ​ចម្រៀង​មួយ​បទ ​ដែល​លោក លំ សុក្រឹត យក​ទៅ​បក​ស្រាយ​ក្នុង​ពិធី​កាត់​​ផ្លែ​ឈើ​យប់​មិញ​ ​គឺ​លោក​និពន្ធ​ទុក​ជា​យូរ​មក​ហើយ ដើម្បី​យក​មក​ច្រៀង​ក្នុង​ថ្ងៃ​មង្គលការ​របស់​ខ្លួន។

 

លោក លំ សុក្រឹត ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​ម្នាក់​កាល​នៅ​ផលិតកម្ម Rock ក៏ប៉ុន្តែ​ក្រោយ​ពេល​ផលិតកម្ម​នេះ​ផ្អាក​ការ​ផលិត​ចម្រៀង​មួយ​រយៈ​លោក​មិន​មាន​ទ្រនំ​សម្រាប់​ជ្រក​ទេ។ ទើប​តែ​ពេល​ថ្មីៗ​​លោក​បាន​ក្លាយ​ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម Diamond Music ជា​មួយ​លោក ជុំ លីណូ ទើប​ចេញ​ពី​ សាន់ដេ៕

 

 

អត្ថបទ៖ អ៊ីង សុឡា

អត្ថបទថ្មី