ម៉ូដ​សម្លៀក​បំពាក់​ជាតិ​បវរកញ្ញា វែល​ ចម្លងម៉ូដពី Victoria's Secret​?

  • 2017-10-13 08:38:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​តំណាង​ជាតិ (National Costume) លើ​វេទិកា Miss Grand International 2017 នៅ​ប្រទេស​វៀតណាម កាល​ពី​យប់មិញ ធ្វើ​ឲ្យ​គ្រប់​គ្នា​ប្លែក​ភ្នែក​​ទៅ​លើ​ម៉ូដ និង​ការ​ច្នៃ​ប្រឌិត​របស់ប្រទេស​នីមួយៗ។

អ្វី​ដែល​រឹត​ចាប់​អារម្មណ៍​នោះ គឺ​សម្លៀក​បំពាក់​របស់​បវរកញ្ញា Nadia Suliman មកពី​ប្រទេស​ វែល​ ដែល​មើល​ទៅ​ស្រដៀង​នឹង​ឈុត​របស់​កញ្ញា​ Alessandra Ambrosio ​ដែល​ច្នៃ​ម៉ូដពី​ Victoria's Secret​ បាន​បង្ហាញ​ពី​មុន​មក។

ឈុត​ទាំងពីរ​មើល​ទៅ​ស្ទើរតែ​ដូច​គ្នា​ទាំង​ស្រុង ​ហើយ​អ្វី​ដែល​មាន​ភាព​ខុស​គ្នា​នោះ​គឺ​ពណ៌​ស្លាប​ខាង​ក្រោយ​នៃ​ឈុត​នោះ​ប៉ុណ្ណោះ ដែល​មួយ​មាន​ពណ៌​លឿង និង​មួយ​ទៀត​ពណ៌​ផ្កា​ឈូក។

បវរកញ្ញា Nadia Suliman មកពី​ប្រទេស​ វែល

គួបញ្ជាក់​ថា​សម្លៀក​បំពាក់​ដែលដូចគ្នា​នេះ​​​ Alessandra Ambrosio​ ធ្លាប់​ពាក់​នៅ​ឆ្នាំ​២០១២​ នៅ​ក្នុង​កម្មវិធី​​ VS Fashion Show៕

ប្រភព៖ Kenh14   ប្រែសម្រួល៖ ញ៉េប លាងហេង

អត្ថបទថ្មី