ស្អាត​កប់! បង្ហាញ​សម្រស់ Miss Global កម្ពុជា​ប្រចាំ​ឆ្នាំ​២០១៧នេះ

  • 2017-10-13 05:07:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា​ យស ប៉ូលីណា (Paulina Yos)​ នឹង​តំណាង​កម្ពុជា​ដើម្បី​ចូល​រួម​ប្រកួត​កម្មវិធី​បវរកញ្ញា​ពិភព​លោក​ ឬ Miss Global International 2017 ​ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​១៨​ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ខាង​មុខ​នេះ​។

ឆ្នាំ​នេះ​ កម្មវិធី​ប្រកួត​លំដាប់​អន្តរជាតិ​ខាង​លើ​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​លើ​ទឹក​ដី​កម្ពុជា​ផ្ទាល់​តែ​ម្ដង ដោយ​មាន​ស្រី​ស្អាត​មក​ពី​៦០​ប្រទេស​ចូល​រួម​ប្រកួត។ ក្នុង​នោះ​កម្ពុជា​ក៏​មាន​វត្ត​មាន​ចូល​រួម​ប្រកួត​ដែរ​ដោយ​មាន​បេក្ខភាព​ កញ្ញា យស ប៉ូលីណា ជា​តំណាង។

​ប៉ូលីណា មាន​វ័យ​២៥​ឆ្នាំ។ នាង​មាន​ឈាម​ជ័រ​ខ្មែរ-អាមេរិក ដោយ​សព្វ​ថ្ងៃ​នាង​​​រស់​នៅ​​ក្រុង San Francisco រដ្ឋ​ California សហរដ្ឋ​អាមេរិក។

នាង​មាន​ឆន្ទៈ​យ៉ាង​​ក្លាវ​ក្លា​ក្នុង​ការ​ជំរុញ​ឲ្យ​ស្ត្រី​ និង​កុមារី​ មាន​ការ​បញ្ចេញ​​មតិ និង​ឈរ​លើ​ជំហរ​​ផ្ទាល់​ខ្លួន។ ដោយ​ទទួល​បាន​បណ្ដុះ​គំនិត​ពី​ឪពុក​ម្ដាយ​ ស្រី​​​ស្អាត​រូប​នេះ​​ក៏​មាន​គោលដៅ​កាត់​បន្ថយ​ភាព​ក្រី​ក្រ និង​ពង្រីក​វិស័យ​អប់រំ​ឲ្យ​បាន​កាន់​តែ​ទូលាយ​ផង​ដែរ​​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កញ្ញា នឹង​បន្ត​ប្រឹងប្រែង​ផ្ដល់​ជូន​​ភាព​កក់​ក្ដៅ​ និង​លើក​ទឹក​ចិត្ត​ស្ត្រី​ដែល​ធ្លាប់​រង​អំពើ​ហិង្សា​ និង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ទាំង​នៅ​សហរដ្ឋអាមេរិក​ និង​កម្ពុជា៕

អត្ថបទ៖ សុខណា

រូបភាព៖ IG Paulina Yos