តោះ​! ស្តាប់​សិស្ស​ពូកែ​ប្រចាំ​​​ប្រទេស​ប្រាប់​ពី​ការ​ជ្រើស​រើស​​សាកលវិទ្យា​ល័​យ​

  • 2017-10-13 05:10:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការជ្រើសរើស​សាកល​វិទ្យា​ល័យ​គឺជា​ការសម្រេចចិត្ត​ត្ត​ដ៏​ធំ​មួយ​សម្រាប់​អ្នក​ដែល​ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​ម​ធ្យ​ម​សិក្សា​ទុតិយភូមិ​។ ក្នុង​អត្ថបទ​នេះ អ្នក​នឹង​បាន​ជួប​​ជា​មូយជ័យ​លា​ភី​មេដៃ​មាស​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ទាំង​៣​រូប និង​ការ​សម្រេច​​ចិត្ត​​ជ្រើស​យក​សាកល​វិទ្យា​ល័យ​របស់​ពួកគាត់​។​ ​ ​អតីត​សិស្ស​មកពី​វិទ្យា​ល័យ​បាក់​ទូក យុវ​ជន លី សុខ​សេ​ដ្ធា ដែល​ជា​ជ័យលាភី​មេដៃ​មាស​សិស្ស​ពូកែ​ទូទាំង​ប្រទេស​មុខវិជ្ជា​រូបវិទ្យា​ព្រម​ទាំង​ទទួលបាន​និទ្ទេស A ក្នុង​ការ​ប្រឡង​ឆ្នាំ​២០១៧​នេះ បាន​ប្រាប់​ពី​គ​ន្លឹះ​មួយចំនួន​ដែល​ជា​កត្តា​ជំ​រុញ​ឲ្យ​ប្អូន​ទទួលបាន​ជោគ​ជ័​យ ក្នុង​នោះ​រួមមាន​ការខិត​ខំ​ប្រឹង​ប្រែង តាំងចិត្ត​និង​គោល​ជំហរ​ច្បាស់លាស់​។

​« សាកល​វិទ្យា​ល័យហ្សា​ម៉ាន់​ជា​សាលា​ដែល​មាន​កិ​ត្តិ​ស័​ព្ទ​ល្បីរ​ន្ទឺ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​មាន​ប្រ​ព័​ន្ធ​អប់​រំ​បែប​អន្តរជាតិ និង​ប​ង្រៀន​ជា​ភាសា​អង់គ្លេស​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ជាក់​ថា​វា​នឹង​ល្អ​សម្រាប់​ខ្ញុំ​ក្នុង​ថ្ងៃ​អនាគត​។ ខ្ញុំ​គិតថា​នៅពេល​បញ្ចប់​ការសិក្សា​ខ្ញុំ​នឹង​ទទួលបាន​ចំ​ណេះ និង​ជំនាញ​យ៉ាង​ពិតប្រាកដ​ទាំង​ទ្រឹស្តី និង បទពិសោធន៍​អនុវត្ត​ជាក់ស្តែង » ។​

លី សុខ​សេ​ដ្ធា សិស្ស​ពូកែ​រូបវិទ្យា​ទូទាំង​ប្រទេស និង​ជា​សិស្ស​និទ្ទេស A ក្នុង​ការ​ប្រឡង​ឆ្នាំ​២០១៧​

​ស្រ​ដៀងគ្នានេះ​ដែរ យុវ​តី ស៊ុន ស៊ី​ង​ហ៊ុយ ជា​សិស្ស​ជ័យលាភី​មេដៃ​មាស​សិស្ស​ពូកែ​ទូទាំង​ប្រទេស​មុខវិជ្ជា​អក្សរសាស្ត្រ ក៏​បាន​បង្ហាញ​ពី​កត្តា​ជំរុញ ដោយ​បន្ថែម​ជាមួយ​នូ​វ​គុណសម្បត្តិ​របស់​សាកល​វិទ្យា​ល័យ​ដែល​ប្អូន​ជ្រើសរើស។

​«​សាកល​វិទ្យា​ល័យហ្សា​ម៉ាន់​ជា​សាលា​មួយ​ដែល​មាន​កម្មវិធីសិក្សា​ជា​លក្ខណៈ​អន្តរជាតិ លោកគ្រូ​អ្នកគ្រូ​មាន​ទេពកោសល្យ និង​សមត្ថភាព​ក្នុង​ការ​ប​ង្រៀន​សិស្ស​ឲ្យ​ទទួលបាន​ពុទ្ធិ​ល្អៗ​។​លើសពី​នេះ​សិស្ស​ច្បង​ដែល​បញ្ចប់​ការសិក្សា​សុទ្ធតែ​ជា​បុគ្គ​ល​មាន​សមត្ថភាព និង​ទទួលបាន​ការងារ​ល្អៗ​ធ្វើ »​។​

ស៊ុន ស៊ី​ង​ហ៊ុយ សិស្ស​ជ័យលាភី​មេដៃ​មាស​សិស្ស​ពូកែ​ទូទាំង​ប្រទេស​មុខវិជ្ជា​អក្សរសាស្ត្រ​

យុវតី ​សេង វួ​ចលាង ជ័យលាភី​មេដៃ​មាស​សិស្ស​ពូកែ​ទូទាំង​ប្រទេស​មុខវិជ្ជា​គណិត​វិទ្យា​​បាន​ផ្តល់​​តម្លៃ​ទៅលើ​ទាំង​គ្រួសារ សាលា​រៀន គ្រូ​ប​ង្រៀន​សង្គម ព្រម​ទាំង​មិត្តភក្តិ​ដែល​ផ្តល់​ការលើកទឹកចិត្ត​ដំបូន្មាន និង​ជំរុញ​ឲ្យ​ប្អូន​ខិត​ខំ​សិក្សា​រហូត​ទទួលបាន​ជោគ​ជ័​យ​។

​ប្អូន​ក៏​បានបង្ហាញ​ពី​ការសម្រេចចិត្ត​ក្នុង​ការជ្រើសរើស​សាកល​វិទ្យា​ល័យ​ថា​៖«​ខ្ញុំ​ជឿ​ទុកចិត្តថា​ខ្ញុំ​នឹង​ទទួល​បានការ​អប់​រំ​ប្រកបដោយ​គុណភាព​ពី​សាកល​វិទ្យា​ល័​យ​ហ្សា​ម៉ាន់ ដែល​នឹងធ្វើ​ឲ្យ​នាង​ខ្ញុំ​ក្លាយទៅជា​បុគ្គ​ល​មាន​ប្រយោជន៍​សម្រាប់​ប្រទេសជាតិ​ជាពិសេស​ទៅលើ​ជំ​នា​ញ​វិស្វកម្ម​ឧស្សាហកម្ម (Industrial Engineering) ដែល​នាង​ខ្ញុំ​បានជ្រើសរើស​។ ខ្ញុំយ​ល់​ថា​វាជា​ជំ​នា​ញ​ថ្មី​សម្រាប់​ប្រទេស​យើង​ដែល​កំ​ពុង​មាន​ត្រូវការ​ខ្លាំង​» ។​

យុវតី ​សេង វួ​ចលាង ជ័យលាភី​មេដៃ​មាស​សិស្ស​ពូកែ​ទូទាំង​ប្រទេស​មុខវិជ្ជា​គណិត​វិទ្យា

​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​២០១៧-២០១៨​នេះ សាកល​វិទ្យា​ល័យហ្សា​ម៉ាន់​បានផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ជូន​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​ជា​ប់ម​ធ្យ​ម​សិក្សា​​ទុតិយ​ភូមិ​ដែល​អាហារូបករណ៍​ទាំង​នោះ​រួមមាន​អាហារូបករណ៍​ជ័​យ​លា​ភី​សិស្ស​​ពូកែ​ទូទាំង​ប្រទេស​ ​អាហារូបករណ៍​តាម​រយៈ​ការ​ប្រឡង និង​អាហារូបករណ៍​ផ្អែក​លើ​និទ្ទេស​។​

​ក្នុង​ចំណោម​និស្សិត​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រៀ​ន​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ សាកល​វិទ្យា​ល័យហ្សា​ម៉ាន់​ទទួលបាន​ជាង​៦០% នៃ​ជ័យលាភី​សិស្ស​ពូកែ​ទូទាំង​ប្រទេស (National Olympiads) ថ្នាក់​ទី​១២ ប្រចាំឆ្នាំ​២០១៧​ទាំងអស់ រួមបញ្ចូល​ទាំង​ជ័យលាភី​មេដៃ​មាស​ទាំង​៣​មុខវិជ្ជា ក៏ដូចជា​សិស្ស​និទ្ទេស​A​ជាច្រើន​នាក់​ទៀត​៕​ ​

ដោយ​៖ លីដា

អត្ថបទថ្មី