មកដឹងវិធីសម្អាតធ្មេញឲ្យត្រឹមត្រូវ ដែលគ្រប់គ្នាមិនសូវចាប់អារម្មណ៍

  • 2017-10-13 07:36:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខភាពមាត់ធ្មេញជារឿងដ៏សំខាន់មួយ ព្រោះបើធ្មេញមិនល្អ វាមិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រស់ស្រាយនោះទេ ថែមទាំងប៉ះពាល់សម្រស់ទៀតផង។ ថ្ងៃនេះ Sabay នឹងលើកយកវិធីសម្អាតធ្មេញឲ្យបានត្រឹមត្រូវ៖

១. ដុសធ្មេញ៖ អ្នកត្រូវដុសធ្មេញឲ្យបាន ២នាទី ដោយដុសផ្ទៃមុខខាងលើ រួចខាងក្រោម បន្ទាប់មកដុសផ្ទៃខាងក្នុងលើក្រោមដូចគ្នា ហើយបើចង់បានខ្យល់ដង្ហើមស្រស់ថ្លា ត្រូវដុះអណ្ដាតបន្ថែមទៀត។

២. ប្រភេទច្រាស៖ អ្នកជំនាញបានណែនាំឲ្យប្រើច្រាស់ដុះធ្មេញទន់ដែលមិនធ្វើឲ្យឈឺអញ្ចាញ ព្រមទាំងសម្អាតបានល្អ ពិសេសប្រភេទច្រាស់មានរាងតូចល្មម។

៣. ប្ដូរច្រាស៖ ភាគច្រើនមិនសូវចាប់អារម្មណ៍ពីចំណុចនេះ តែតាមពិតអ្នកត្រូវប្ដូរថ្មី ៣ខែម្ដង ឬពេលសរសៃច្រាស់រីក។ អ្នកគួរតែប្ដូរច្រាស់ថ្មីក្រោយមានជំងឺផ្ដាសាយ ឬក្អកជាដើម ព្រោះមេរោគទាំង អាចតោងជាប់សរសៃច្រាស់ដែលនាំឲ្យកើតជំងឺម្ដងទៀត។

៤. ប្រភេទថ្នាំដុសធ្មេញ៖ អ្នកគួររើសប្រភេទថ្នាំដុសធ្មេញដែលត្រឹមត្រូវទៅតាមសុខភាពមាត់ធ្មេញរបស់អ្នក។ ឧទាហរណ៍ អ្នកមានបញ្ហាស្រៀវធ្មេញ ដូចនេះអ្នកគួរប្រើថ្នាំដុសធ្មេញ Colgate Senitive Pro-Relief ដែលវាអាចការពារការស្រៀវធ្មេញពេញមួយថ្ងៃ៕

អត្ថបទ៖ វិទូ

អត្ថបទថ្មី