Man Utd ​ត្រៀម​ឆក់​យក Harry Kane ​ពី Real Madrid ​ក្នុង​តម្លៃ​១៧០​លាន​ផោន

  • 2017-10-14 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester United ​បាន​ដាក់​គោលដៅ Harry Kane ​ជា​កីឡាករ​ដំបូង​ដែល​ពួកគេ​នឹង​ត្រូវ​ទិញ​យក​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ឆ្នាំ​ក្រោយ​នេះ ​ក្នុង​តម្លៃ​ខ្លួន​អាច​ដល់​១៧០​លាន​ផោន។

ប្រភព​ពី​អេស្ប៉ាញ​បាន​ឱ្យ​ដឹង​ថា Real Madrid ​ជា​អ្នក​ចង់​ទិញ Kane ​ជាង​គេ ដើម្បី​ទៅ​លេង​ជំនួស​តំណែង Bale ​ឬ Benzema ​នា​ពេល​អនាគត​ឬ​រដូវ​កាល​ក្រោយ​នេះ។ ដោយ​ពួកគេ​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ក្លឹប​ Spurs ​តាំង​ពី​យូរ​ដែរ​មក​ហើយ។ ខណៈ​ដែល​ការ​ចង់​បាន​របស់​ក្លឹប​យក្ស​អេស្ប៉ាញ​នោះ ​នៅ​មិន​ទាន់​ដឹង​ថា​ដាក់​​តម្លៃ​ប៉ុន្មាន​ឡើយ ដោយ​ពួកគេ​អាច​នឹង​មាន​សំណើ​ដោះដូរ​កីឡាករ​គ្នា​ថែម​ទៀត។

ស្រប​ពេល​ដំណឹង​នេះ​កំពុង​ក្ដៅ ​ក្រុម​របស់​លោក Jose Mourinho ​ក៏​ដាក់​គោលដៅ​ដូច​គ្នា ដើម្បី​ប្រជែង​ទិញ​យក​កីឡាករ​​ដែល​មាន​ល្បឿន​លឿន​ម្នាក់​នេះ។ Man Utd ​អាច​នឹង​ដាក់​សំណើ​ទិញ​យក​ក្នុង​តម្លៃ​ខ្លួន​១៧០​លាន​ផោន ​ដោយ​មិន​ចាំ​បាច់​មាន​ការ​ដោះដូរ​កីឡាករ​ដូចជា Real Madrid ​នោះ​ទេ។ យ៉ាងណាមិញ​នោះ គ្រាន់​តែ​ជា​សំណើ​សិន​ប៉ុណ្ណោះ ខណៈ​ដែល​ក្លឹប​ទាំង​សងខាង​នៅ​មាន​ការ​ចរចា​គ្នា​ជា​ច្រើន​ទៀត ប្រសិន​បើ​មាន​ការ​លក់​ចេញ​ពិត​មែន។

គិត​ត្រឹម​រដូវ​កាល​នេះ Kane ​រក​បាន​១៥​គ្រាប់​មក​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​១៣​លើក ទាំង​លីគ​និង​ជម្រើស​ជាតិ​អង់គ្លេស។ ខ្សែ​ប្រយុទ្ធ​វ័យ​២៣​ឆ្នាំ​រូប​នេះ ​ក៏​ជា​តួ​ឯក​ក្នុង​ការ​នាំ​យក​ក្រុម​តោ​កំណាច​អង់គ្លេស​ទៅ​លេង​នៅ World Cup ​ប្រទេស​រុស្ស៊ី​ផង​ដែរ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ