មាន​ SmartWatch ​នេះ​ហើយ​អ្នក​ប្រើ​ប្រាស់​មិន​បាច់​ខ្វល់​រឿង​សាក​ថ្ម​

  • 2017-10-13 12:32:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាឡិកា​ឆ្លាតវៃ​ (SmartWatch) ​ទូទៅ​តម្រូវ​ឱ្យ​អ្នក​ប្រើប្រាស់​ទាំង​អស់​សាក​ថ្ម​ក្រោយ​ពេល​ប្រើ​ដោយ​ឡែក​នាឡិកា​ឆ្លាតវៃ​ LunaR មិន​ចំណាយ​ពេល​សាក​ថ្ម​ឥត​ប្រយោជន៍​នោះ​ទេ​ព្រោះ​វា​គឺ​ជា​ SmartWatch ​ដំបូង​គេ​ដែល​ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ។

នាឡិកា​ LunaR ​ដែល​ភ្ជាប់​មក​ជាមួយ​មុខងារ​ដូចជា​ ត្រួត​ពិនិត្យ​ការ​គេង​ កំណត់​ម៉ោង​រោទ៍​ តាមដាន​កំណត់​សកម្មភាព​របស់​អ្នក​ហើយ​នឹង​អាច​ភ្ជាប់​ជាមួយ​សារ​ និង​ការ​ជូន​ដំណឹង​ (notification) ​ពី​បណ្ដាញ​សង្គម​ផង​ដែរ​ ។ គ្រប់គ្នា​ប្រហែល​ជា​ឆ្ងល់​ថា​ LunaR ​អាច​ប្រើប្រាស់​បាន​តែ​ពេល​ថ្ងៃ​អំឡុង​ពេល​ព្រះអាទិត្យ​បញ្ចេញ​ថាមពល​ចុះ​ចំណែក​ពេល​យប់​វិញ​? LunaR ​ត្រូវ​បាន​រចនា​ឡើង​ដោយ​សាក​ថ្ម​សិប្បនិម្មិត​ (Charging Artificial) ​មាន​ន័យ​ថា​វា​អាច​សាក​ថ្ម​ជាមួយ​អំពូល​ភ្លើង​អគ្គិសនី​ទាំង​ក្នុង​និង​ក្រៅ​ផ្ទះ​បាន​ ។ LunaR​ មាន​តម្លៃ​ ១៣៨ដុល្លារ ​លើ​វិបសាយ​ផ្លូវ​ការ​របស់​ក្រុមហ៊ុន​ ៕

ប្រភព៖ Mashable   ប្រែសម្រួល៖ សិរីបុទ្រ