Blackberry ​ចុះ​កិច្ច​ព្រមព្រៀង​បញ្ចប់​ជម្លោះ​ប៉ាតង់​រ៉ាំរ៉ៃ​ជាមួយ​ BLU

  • 2017-10-13 13:14:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​កាណាដា​ BlackBerry ​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា​ ខ្លួន​បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​អជ្ញាប័ណ្ឌ​ថ្មី​មួយ​ជាមួយ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ប្រព័ន្ធ​ Android ​តម្លៃ​ថោក​របស់​អាមេរិក​ BLU Product Inc ​ដើម្បី​បញ្ចប់​ជម្លោះ​ប៉ាតង់​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​។

ក្រុមហ៊ុន​ BlackBerry ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ BLU ​កាល​ពី​ឆ្នាំ​ ២០១៦ ​ជុំវិញ​ករណី​ដែល​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​បាន​កេង​បន្លំ​ ។ ក្រុមហ៊ុន​និយាយ​ថា​ ការ​ចុះ​កិច្ច​ព្រមព្រៀង​កាល​ពី​ថ្ងៃ​ម្សិលមិញ​នឹង​រួម​បញ្ចូល​ទាំង​ការ​ទូទាត់​កំពុង​បន្ត​ពី​ BLU ​មក​ឱ្យ​ BlackBerry ។ លោក​ Jerald Gnuschke ​នាយក​ជាន់​ខ្ពស់​ផ្នែក​អជ្ញាប័ណ្ឌ​កម្មសិទ្ធិ​បញ្ញា​ប្រចាំ​ BlackBerry ​និថាយ​ថា​ ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ប៉ាតង់​នេះ​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​មាន​ឱកាស​ផ្តោត​សំខាន់​លើ​អជ្ញាប័ណ្ឌ​ក្នុង​ទីផ្សារ​ទំនាក់​ទំនង​ចល័ត​។⁣⁣

គួរ​បញ្ជាក់​ថា​ ក្រុមហ៊ុន BlackBerry ​ដែល​មាន​ប៉ាតង់​ និង​កម្មវិធី​កុំព្យូទ័រ​ ៤០ ០០០ ប្រភេទ​ទូទាំង​ពិភពលោក​បាន​នឹង​កំពុង​ផ្តោត​លើ​ការ​លក់​កម្មវិធី​សហ្វវែ​ និង​អជ្ញាប័ណ្ឌរបស់ខ្លួន៕

ប្រភព៖ Gadgets   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទថ្មី