អត្ថន័យពាក្យបច្ចេកទេសផ្នែកថតរូបដែលអ្នកគួរស្វែងយល់
- 2017-10-14 04:41:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថន័យពាក្យបច្ចេកទេសផ្នែកថតរូបដែលអ្នកគួរស្វែងយល់
ចន្លោះមិនឃើញ
ទាក់ទងនឹងការថតរូប គេមានប្រើនូវពាក្យពេចន៍បច្ចេកទេសជាច្រើន ដែលអ្នកទើបចាប់ផ្ដើមមួយចំនួនអាចមិនទាន់បានយល់ ឬ យល់មិនទាន់អស់នោះទេ។ តទៅនេះនឹងបង្ហាញពីអត្ថន័យរបស់ពាក្យខ្លះៗពាក់ព័ន្ធនឹងការថតរូប ៖
@2K ៖ 2K ជាទម្រង់ 17:9 ដែលមាន Resolution ដល់ទៅ 2048 x 1080 កំណត់ដោយក្រុមហ៊ុន Digital Cinema Initiative។ ភាគច្រើនមានលើកាមេរ៉ា Cinema និង Gear លក្ខណៈ Professional។
@4K DCI ៖ 4K ជាទម្រង់ 17:9 ដែលមាន Resolution ដល់ទៅ 4096 x 2160 កំណត់ដោយក្រុមហ៊ុន Digital Cinema Initiative។ ភាគច្រើនមានលើកាមេរ៉ា Cinema និង Gear លក្ខណៈ Professional។
@4K UHD ៖ Ultra High Definition 4K ជាទម្រង់ 16:9 ដែលមាន Resolution ដល់ទៅ 3840 x 2160។ ជាប្រភេទ 4K ដែលភាគច្រើនប្រើសម្រាប់ Consumer apps (កម្មវិធីប្រើប្រាស់ទូទៅ) និង distribution (លក្ខណៈជំនួញ)។
@720p ៖ 720p បង្ហាញពីទម្រង់ HD signal ដែលមាន Aspect ratio 16:9, Resolution 1280 x 720 និង Frame rates កម្រិតផ្សេងៗ។ HDTV broadcasting ជាស្តង់ដារមាន ៦០ Frames ក្នុងមួយវិនាទី។ Frame rates លក្ខណៈស្តង់ដារក្នុងកាមេរ៉ាមានកម្រិតទាបចំនួន Frame rate គឺ ៣០ fps និងកម្រិតខ្ពស់ចំនួន Frame rate គឺ ១២០ fps, ២៤០ fps ។ល។
@1080p ៖ 1080p ឬហៅថា Full-HD ជាខ្នាតមួយសម្រាប់ថតវីដេអូជាមួយនឹងទម្រង់ 16:9 និងមាន Resolution ដល់ទៅ 1920 x 1080p។ អក្សរ p តំណាងឲ្យពាក្យ Progressive ដែលមានន័យថារាល់ទិន្នន័យត្រូវបានផ្ទុកក្នុង Frame នីមួយៗ ដែលខុសពី Interlaced (i) ដែលទិន្នន័យរូបភាពត្រូវបានផ្តាច់ចេញរវាង Frame ពីរក្នុងបន្ទាត់ឆ្លាស់គ្នានៃទិន្នន័យរូបភាព។
@1080i ៖ អក្សរ i តំណាងឲ្យពាក្យ Interlaced ដែល Frame នីមួយៗផ្ទុកនូវ សំណុំទិន្នន័យចំនួនពីរ។ ខណៈវីដេអូលក្ខណៈ p (Progressive) ធំពេកសម្រាប់ Broadcast នោះ 1080i ល្អសម្រាប់ Broadcast ដោយមាន Frame rate ទាប អាចឲ្យ Signal បញ្ជូនបានលើសពី ៦០Hz។ Signal មានចំនួន 60i សម្រាប់ NTSC ឬ 50i សម្រាប់ PAL។
@Aberration ៖ ការ Distortion (ការទាញរីក)នៃគុណភាពរូប ឬការប្រែប្រួលពណ៌ក្នុងរូបភាព បណ្ដាលមកពីដែនកំណត់នៃ Optical lens ដែលប្រើប្រាស់សម្រាប់ចាប់យករូបភាព។ Aberration ជាធម្មតាបង្ហាញជាទម្រង់ Halation ជុំវិញផ្នែកដែលមាន Contrast ខ្ពស់នៃរូបភាព។ Aspheric lens surface និង Advanced lens coating ត្រូវបានប្រើប្រាស់ក្នុង Lens ថ្លៃៗ ក្នុងការកាត់បន្ថយនូវ Aberration។
@Absolute resolution ៖ កម្រិត Resolution របស់រូបភាពបង្ហាញក្នុងចំនួន Pixel បញ្ឈរ និងផ្តេក (ឧទាហរណ៍ 1600 x 1200 pixels ជា Absolute resolution ហើយក៏បង្ហាញជា 2.1 megapixels (MP) ដែលមានច្រើនជាង ២,០០០,០០០ pixels លើ Sensor)។
@A-D Converter ៖ A-D Converter ធ្វើការបម្លែងនូវ Analog signal ដែលបញ្ចេញពី Image sensor ទៅជា Digital signal។
@Acquire ៖ ដើម្បីទាញយកនូវ File រូបភាពចូលកម្មវិធីសម្រាប់កាត់ត ដែលមានប្រើប្រាស់ខុសគ្នា ក្នុងប្រភេទកម្មវិធីខុសគ្នា។
@Adobe RGB (Adobe RGB 1998) ៖ Color space ដែលមានការប្រើប្រាស់ច្រើន ដោយមាននូវកម្រិតនៃពណ៌ច្រើនជាង sRGB color space។ Adobe RGB ជាប្រភេទ Color space ដែលនិយមប្រើជាងសម្រាប់រូបភាពយកទៅបោះពុម្ព។
@AF Servo ៖ AF Servo ឬហៅម្យ៉ាងទៀតថា Continuous Focus ដែលត្រូវបានរក្សាទុកដោយការចុចលើប៊ូតុង Shutter (ប៊ូតុងថត) របស់កាមេរ៉ា អាចឲ្យអ្នករក្សាបាននៅការ Focus លើ Subject មានចលនា ក្នុង Frame។ រយៈពេលដែល Shutter ធ្វើការ Response (ដោយធ្វើអ្វីមួយ) ជាធម្មតាលឿនក្នុង AF Servo ដោយ Subject ស្ថិតក្នុងការ Focus។
@Aliasing ៖ Aliasing ជាប្រភេទ Artifact ដែលកើតឡើងពី Resolution ធម្មតាមួយ ដែលមិនមានលើសពី ពីរប្រេកង់នៃអ្វីដែលបានចាប់យក។ ទម្រង់សាមញ្ញនៃ Aliasing គឺ Moire។ បច្ចេកទេសធ្វើឲ្យ Smooth និងកាត់បន្ថយ Aliasing អាចកាត់បន្ថយនូវឥទ្ធិពលនៃ Aliasing បាន។
@AMOLED (Active-Matrix Organic Light Emitting Diode) ៖ ទម្រង់កម្រិតខ្ពស់ LED មិនត្រូវការ Backlight (បំភ្លឺពីក្រោយ) នោះទេ។ OLED display មានពណ៌ខ្មៅ និងលក្ខណៈ Contrast ខ្ពស់បើប្រៀបធៀបនឹង LCD ទម្រង់ស្តង់ដារ ហើយអាចផលិតបានស្តើងជាង LCD ទម្រង់ស្តង់ដារ។ OLED display មាននូវ LED តូចពណ៌ក្រហម បៃតង និងខៀវ ដែលផ្ទុយនឹងអេក្រង់ LCD មាននូវពណ៌ Filter ពណ៌ក្រហម បៃតង និងខៀវ លើ Backlight ដែលបានទប់ស្កាត់ពន្លឺ។
@Anti-Shake (Image Stabilization) ៖ Anti-Shake អាចហៅថា Image Stabilization (IS)ឬ Vibration Reduction (VR) ជាបច្ចេកវិទ្យាកាត់បន្ថយរំញ័រនូវឥទ្ធិពលនៃចលនារបស់កាមេរ៉ាលើរូបភាព។ Image stabilization អាចមានប្រើប្រាស់នៅខាងក្នុង Lens ឬ ក្នុងតួកាមេរ៉ា។
@Aperture ៖ ការកែប្រែចំនួន f-stop លើ Lens ដោយកំណត់នូវចំនួនពន្លឺដែលឆ្លងកាត់តាមរយៈ Lens ទៅកាន់ផ្ទៃនៃ Image sensor របស់កាមេរ៉ា។ Lens ល្បឿនលឿនមាននូវ Aperture ធំទូលាយ ដែលអាចប្រើប្រាស់នូវ Shutter speed ល្បឿនលឿនបាន។ Aperture កំណត់កាន់តែធំ Depth of field កាន់តែរាក់សម្រាប់រូបភាព។
@Aperture Priority ៖ Metering mode ដែលអ្នកថតរូបកំណត់ Lens aperture (f-stop) ដែលចង់បាន ហើយកាមេរ៉ានឹងធ្វើការកំណត់ Shutter speed ដែលល្អ ដើម្បីឲ្យមានលក្ខណៈត្រឹមត្រូវទៅនឹងទិដ្ឋភាពថត។
@APS-C (APSC) ៖ APS-C បង្ហាញពីទំហំនៃ Image sensor ដែលបានប្រើប្រាស់ស្ទើរតែគ្រប់កាមេរ៉ា Compact DSLRs ដែលបានឈ្មោះពី ទម្រង់ភាពយន្ត APS (Advanced Photo System) ដែលបានបង្ហាញនៅឆ្នាំ ១៩៩៦ សម្រាប់ទីផ្សារ Point-and-shoot (តម្រង់ ហើយថតតែម្តង)។ ទម្រង់ APS មានទំហំពាក់កណ្តាល (23.6 x 15.8 mm) ទៅនឹងទម្រង់ស្តង់ដារ 35mm (24 x 36mm)។ ទម្រង់ APS-C នៃ DSLRs ពីក្រុមហ៊ុន Nikon, Pentax, Fujifilm និង Sony (Alpha) ផ្ទុកនូវទំហំ Image sensor APS-C។
@APS-H (APSH) ៖ ទម្រង់ APS-H នៃ Image sensor (1.3 ដង) តូចជាងទម្រង់ Full-frame នៃ Image sensor ប៉ុន្តែធំជាងទម្រង់ APS-H (1.5 ដង) នៃ Image sensor។ ទម្រង់ Sensor APS-H ត្រូវបានប្រើប្រាស់ក្នុង Digital rangefinder ដំបូងរបស់ Leica, M8 ក៏ដូចជាប្រព័ន្ធកាមេរ៉ា Leica R reflex ពីមុន។
@Artifact ៖ Artifact សំដៅលើ Distortion (លក្ខណៈទាញរីក) ក្នុងរូបភាពដែលអាចកើតឡើងពីការ Compress រូបភាព។ Artifact មានលក្ខណៈជាពន្លឺ Halos ជុំវិញតំបន់ខ្មៅនៃរូបភាព។ ទម្រង់នៃ Artifacts រួមមាន blooming, chromatic aberrations, jaggies, moiré, noise និង halation។
@ASA ៖ ASA មកពីពាក្យ American Standards Association (សមាគមន៍ស្តង់ដារអាមេរិក) ដែលបង្ហាញពីកម្រិត Light-sensitivity (ការផ្លាស់ប្ដូរសមាសភាពដោយលក្ខខណ្ឌណាមួយ ពេលកំណត់កម្រិតពន្លឺ) នៃភាពយន្ត និង Image sensor លើកាមេរ៉ា។
@Aspect Ratio ៖ Aspect Ratio សំដៅលើរូបរាង ឬទម្រង់នៃរូបភាពដែលបានផលិតដោយកាមេរ៉ា។ តម្លៃ Ratio បានមកពីការបែងចែកនៃ ទទឹង និង កម្ពស់ របស់រូបភាព។ Aspect ratio នៃរូបភាពមាន 35mm (36 x 24mm) ដោយការចែកតម្លៃទាំងពីរដោយកត្តាសាមញ្ញគឺ ១២ ដូច្នេះលទ្ធផលនៃ Ratio គឺ 3:2។ Monitor កុំព្យូទ័រ និងកាមេរ៉ាភាគច្រើនមាននូវ Aspect ratio 4:3។ កាមេរ៉ាជាច្រើនផ្តល់នូវជម្រើសផ្សេងៗក្នុងការផ្លាស់ប្ដូររួមមាន 4:3, 3:2 ឬ 16:9។
@Aspherical surface ៖ Aspherical lens surface មានច្រើនជាងមួយកាំនៃកោង ដែលអាចកែតម្រូវនៃ Lens aberration បានដោយងាយស្រួល។ ភាពច្បាស់ដល់គែមនៃរូបភាពជាអត្ថប្រយោជន៍ភាគច្រើននៃ Lens ដែលផ្ទុកនូវធាតុ Aspheric។
@ATSC ៖ ATSC មកពីពាក្យ Advanced Television Systems Committee ដែលបានបង្កើតនូវសំណុំស្តង់ដារមួយសម្រាប់បញ្ជូននូវ Digital television ទៅតាម Terrestrial (ដី), ខ្សែ និងបណ្ដាញ Satellite។
@Audio ៖ ស្ទើរតែកាមេរ៉ាទាំងអស់អាចថតនូវសំឡេងបាន ដែលភ្ជាប់ជាមួយនឹងការថតវីដេអូ។ ដោយអាស្រ័យលើ ការបង្កើត និងម៉ូដែលរបស់កាមេរ៉ា សំឡេងអាចថតបានក្នុងលក្ខណៈ Monaural ឬ Stereo ដោយប្រើប្រាស់ Microphone ដែលបំពាក់លើកាមេរ៉ា ឬ High fidelity microphone ដែលដោតភ្ជាប់ទៅនឹងរន្ធ (Audio jack) របស់កាមេរ៉ា។
@Autofocus ៖ កាមេរ៉ា និង Lens អាចរក្សានូវ Subject ស្ថិតក្នុងការ Focus កំឡុងពេល Exposure។ Autofocus អាចជា Continuous ដែលមានន័យថាការ Focus នៅតែរក្សា ដោយមិនគិតពីទីតាំងដែលវាមានចលនាក្នុង Frame ឬជា Single ដែលមានន័យថាចំនុចនៃការ Focus ត្រូវបាន Lock ដោយមិនគិតពីទីតាំងនៃ Subject មានចលនា។
@Average Metering ៖ Average metering យកនូវរាល់តម្លៃពន្លឺដែលបានពីទិដ្ឋភាពរួមមាន Highlight, shadow និង mid-tones ហើយធ្វើការគណនាចូលគ្នារកតម្លៃជាមធ្យម ដើម្បីបង្កើតនូវ Exposure សរុប។ Average metering ល្អបំផុតប្រើប្រាស់លើ Subject ដែលមានពន្លឺជះពីមុខ ក្រោមលក្ខខណ្ឌមានពន្លឺជាមធ្យម។ Subject ដែលមានពន្លឺជះពីក្រោយមានលក្ខណៈជា Silhouetted ពេលកំណត់ Meter ក្នុង mode ជាមធ្យម។
@AWB (Auto White Balance) ៖ AWB ជាមុខងារក្នុងកាមេរ៉ា ដែលធ្វើការកែប្រែនូវតុល្យភាពលក្ខណៈពណ៌នៃទិដ្ឋភាព ទៅកាន់ Setting ដែលត្រឹមត្រូវ ដោយមិនគិតពីលក្ខណៈពណ៌នៃប្រភពពន្លឺពីបរិយាកាស។ AWB មិនគួរប្រើប្រាស់លើរូបភាពព្រះអាទិត្យរះ ឬលិច ព្រោះអាចបាត់បង់នូវភាពស្រទំរបស់ផ្ទៃមេឃ ដោយអ្នកអាចកំណត់ Setting លើកាមេរ៉ាដោយប្រើប្រាស់ Daylight បានសម្រាប់រូបភាពបែបនោះ៕
តាមដានអត្ថបទក្រោយៗដើម្បីដឹងពីអត្ថន័យពាក្យបច្ចេកទេសបន្ថែមទៀត