Taylor Swift ទី​ពីរ​ ច្រៀង​បទ​ "Look What You Made Me Do” ពីរោះ​មួយ​បែប

  • 2017-10-14 05:03:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រហែល​ជា​ចាំ​បាន​​​នូវ​ក្មេង​ស្រី​វ័យ​ ១២ ឆ្នាំ​ឈ្មោះ​ Grace VanderWaal ​ម្ចាស់​ពាន​កម្មវិធី​ America's Got Talent រដូវ​កាល​ទី​ ១១ ​ត្រូវ​​បាន​​លោក​ Simon Cowell ចាត់​ទុក​នាង​ថា​ជា​ Taylor Swift ​ទី​ពីរ។ ពេល​នេះ​នាង​បាន​​ត្រឡប់​​មក​បង្ហាញ​ខ្លួន​សា​ជា​ថ្មី​តាម​រយៈ​ការ​ច្រៀង​ Cover បទ​ចម្រៀង​ "Look What You Made Me Do” របស់​ Taylor Swift។

Grace បាន​ច្រៀង​ Cover ដោយ​​​យក​ហ្គីតា​ធ្វើ​ជា​ភ្លេង​ ហើយ​នាង​ជា​អ្នក​លេង​ហ្គីតា​ផ្ទាល់​ទៀត​ផង។ ចង់​ដឹង​ថា​បទ​ចម្រៀង​ Cover នេះ​មាន​អារម្មណ៍​ខុស​ប្លែក​ពី​បទ​ចម្រៀង​ដើម​យ៉ាង​ណា​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី