Barcelona ទទួល​ផល​ពី own goal របស់​គូ​ប្រកួត​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ La Liga

  • 2017-10-14 06:52:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Barcelona តែង​គាបសង្កត់​គូ​ប្រកួត​របស់​ខ្លួន​តាមរយៈ​ការ​ស៊ុត​បញ្ចូល​ទី និង​បង្ខំ​ឲ្យ​គេ​​ទាត់​បញ្ចូល​សំណាញ់​ទី​ខ្លួន​ឯង ដោយសារ​តែ​ក្លឹប​អ្នកមាន​បុណ្យ តែង​មាន​ប្រៀប​ជាង​គូបដិបក្ខ​របស់​ខ្លួន។

​​គូ​ប្រកួត​របស់​ Barcelona ​ទាត់​បញ្ចូល​ទី​ខ្លួន​ឯង (own goal) រហូត​ដល់​ទៅ​១១៧​គ្រាប់ ដែល​ធ្វើ​ឲ្យ​ក្លឹប​អ្នកមានបុណ្យ​ឈរ​លេខ​១ ខាង​ទទួល​ផល​ Own goal ច្រើន​បំផុត តាម​ពី​ក្រោយ​ដោយ ​Real Madrid ឈរ​លេខ​២គឺ​ មាន​ចំនួន​ ៩៧គ្រាប់ និង លេខ​៣គឺ Atletico Madrid មាន​ចំនួន​ ៩៤គ្រាប់ ក្នុង​ចំណោម​៨៧រដូវ​កាល​នៅ​ La Liga។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Marca។ ​

​​បើ​គិត​ពី​គ្រាប់​បាល់​​ទាត់​បញ្ចូល​សំណាញ់​ទី​ខ្លួន​ឯង​សរុប​នៅ​ La Liga មាន​ចំនួន ១ ៣១៧ គ្រាប់ ហើយ​គ្រាប់​បាល់​ own goal​ច្រើន​បំផុត​កើត​ឡើង​កាល​ពី​រដូវ​កាល​ ២០០៣/០៤ មាន​ចំនួន​៣២គ្រាប់​ ដែល​កាលណោះ​ក្រុម Deportivo រក​បាន​ច្រើន​ជាង​គេ​សរុប ៦ គ្រាប់។ ប្រភព​ខាង​លើ​បន្ត៕

ប្រភព៖ Marca   ប្រែសម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី