មហាសេដ្ឋី​ចិន​ខាត ៤៩៤ លាន​ដុល្លារ បន្ទាប់ពី​ភាគហ៊ុន​ធ្លាក់ចុះ ក្រោយ​មង្គលការកូនប្រុស​ដ៏​មហា​ខ្ជះខ្ជាយ​

  • 2017-10-14 07:22:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្តាហ៍​មាស​របស់​ចិន​ក្នុងអំឡុង​ថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​គូស្នេហ៍​រៀបការ​។​

​ហើយ​ក្រុមគ្រួសារ​មាន​បំផុត​មួយ​នៅ​ទីក្រុង​សៀវ​ស៊ី​ង ខេត្ត​ជេ​ជាំ​ង បានធ្វើ​ពិធី​រៀប​ការឱ្យ​កូនប្រុស​ខ្លួន​យ៉ាង​ខ្ជះខ្ជាយ​កាលពី​សប្តាហ៍​មុន រហូតដល់​ថ្នាក់​ធ្វើឱ្យ​តម្លៃ​ហ៊ុន​របស់​ក្រុមហ៊ុន​ពួកគេ​ធ្លាក់ចុះ​យ៉ាងខ្លាំង បន្ទាប់ពី​ពិធី​រៀបការ​ដ៏​ថ្លៃ​នេះ​។​

​លោក វូ ជីន​ហួ ដែលជា​កូនប្រុស​អាយុ ២៧ ឆ្នាំ​របស់​មហាសេដ្ឋី​រថ​យន្ត​លោក វូ លាំង​ទីង បាន​រៀប​អាពាហ៍ពិពាហ៍​តាមបែប​ប្រពៃណី​ចិន និង​លោកខាងលិច​អស់​រយៈពេល​ពីរ​ថ្ងៃ​។​

​នៅក្នុង​ពិធី​រៀបការ​នោះ កូនក្រមុំ​ឈ្មោះ សិន ជៀ​នី ត្រូវបាន​ដឹក​ទៅផ្ទះ​អាពាហ៍ពិពាហ៍​របស់​នាង​តាម​គ្រែស្នែង​ចិន ដោយ​តាម​ពីក្រោយ​ដោយ​ជំនូន​អាពាហ៍ពិពាហ៍​ដ៏​វែង និង​ឡាន​ប្រណីត​ជាច្រើន​គ្រឿង​។​

​ការបង្ហាញ​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​នេះ​ត្រូវបាន​ថត​បាន​ក្នុង​វីដេអូ​ឃ្លី​ប ដែល​បាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​និង​ញ៉ាំងឱ្យមាន​ការបញ្ចេញ​កំហឹង​ក្នុងចំណោម​អ្នកលេង​អ៊ិន​ធឺ​ណេ​ត​ផងដែរ​។​

​មនុស្ស​ជាច្រើន​អាច​នឹង​យល់ច្រឡំ​កន្លែង​រៀប​អាពាហ៍ពិពាហ៍​ទៅនឹង​សួនឧទ្យាន​ដ៏​ស្រស់ស្អាត​មួយ ប៉ុន្តែ​សួន​រចនាប័ទ្ម​ចិន​នេះ​តាម​ពិតជា​ផ្នែក​មួយ​នៃ​ផ្ទះ​របស់​គ្រួសារ​លោក​វូ​ប៉ុណ្ណោះ​។​

​នៅក្នុង​ពិធី​នោះ​ភ្ញៀវ​ក៏​រីករាយ​នឹង​ការសម្តែង​ដោយ​អ្នកចម្រៀង​តៃវ៉ាន់ ឈ្មោះ ជេ​ហ្វ ចាង និង វ៉ាន ហ្វា​ន ផងដែរ​។​

​ប៉ុន្តែ​នៅពេល​ផ្សារភាគហ៊ុន​របស់​ប្រទេស​ចិន​បាន​បើក​ឡើងវិញ​នៅ​ថ្ងៃ​ចន្ទ​ទី ៩ ខែតុលា តម្លៃ​ភាគហ៊ុន​អាជីវកម្ម​របស់​គ្រួសារ​លោក​វូ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ហើយ​បាន​បណ្តាលឱ្យ​ខាតបង់ ២,៤ ពាន់​លាន​យ័ន (៤៩៤ លាន​ដុល្លារ​) ។​

​យោងតាម​បញ្ជី​អ្នកមាន​បំផុត​របស់​ទស្សនា​វ​ដ្តី Forbes China បានឱ្យដឹងថា ឪពុក​របស់​វូ ដែលជា​ស្ថាបនិក​ក្រុមហ៊ុន Wanfeng Auto Holdings Group គឺជា​មហាសេដ្ឋី​កំពូល​មួយរូប​របស់​ចិន​ដែលមាន​ទ្រព្យសម្បត្តិ​សរុប​ចំនួន ២,៤ ពាន់​លាន​ដុល្លារ​អាមេរិក​គិត​ត្រឹម​ឆ្នាំ ២០១៦៕

ប្រភព ៖ rasmeinews