អ្នក​ថត​វីដេអូ Prank ម្នាក់​ត្រូវ​គេ​វាយ​សន្លប់​នៅ​នឹង​កន្លែង (មាន​វីដេអូ)

  • 2017-10-14 09:04:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ថត​វីដេអូ Prank ម្នាក់​ត្រូវ​បាន​ម្ចាស់​រថយន្ត​វាយ​សន្លប់​ ដោយ​សារ​បុរស​រូប​នោះ​ព្យាយាម​លោត​ចុះ​លោត​ឡើង​លើ​ដំបូល​រថយន្ត​ទំនើប Lamborghini Aventador SV ​ដែល​មាន​តម្លៃ​ប្រមាណ ៣២០ ០០០ ដុល្លារ​អាមេរិក។

អ្នក​បើកបរ​ខាង​លើ​បាន​ចត​ឡាន​របស់​គាត់​នៅ​វិថី សាន់ហ្វ្រាន់ស៊ីស្កូ ហើយ​អ្នក​ថត​វីដេអូ​កំប្លែង​នោះ​បាន​រត់​ឡើង​លើ​ដំបូល​រថយន្ត​គាត់ ដែល​ធ្វើ​ឲ្យ​ម្ចាស់​ឡាន​រត់​ដេញ​តាម តែ​ចាប់​មិន​បាន។ អ្នក​ថត​វីដេអូ Prank ក៏​ព្យាយាម​រត់​ឡើង​លើ​ដំបូល​រថយន្ត​ម្ដង​ទៀត ទីបំផុត​ម្ចាស់​ឡាន​ក្របួច​បាន​ ហើយ​វាយ​ដួល​ខ្ពោក​នៅ​នឹង​ថ្នល់​សន្លប់​បាត់​មាត់​ឈឹង​តែ​ម្ដង។

ក្រោយ​មក​ហ្វូង​មនុស្ស​ ក៏​ស្ទុះ​ទៅ​ឈូឆរ​ហើយ​សុំ​ឲ្យ​ម្ចាស់​ឡាន​ បើក​ឡាន​ចេញ​ទៅ៕

ទស្សនា​វីដេអូ៖

ប្រភព៖ Mirror   ប្រែសម្រួល៖ សុខ លាងហ៊ត