​ស្ត្រី​៖ រួមភេទ​ជាមួយ​អ្នកមាន ហើយ​កំប្លែង​ទៀត ធ្វើ​ឲ្យ​ឈាន​ដល់​ចំណុចកំពូល​កាន់តែខ្លាំង​

  • 2017-10-15 04:07:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សេចក្តីរាយការណ៍​ពី Mail Online បានឲ្យដឹងថា ស្ត្រី​ដែល​ឈាន​ដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​កាន់តែ​ខ្លាំង​ច្រើនតែ​បណ្តាល​មក​ពី​ដៃគូ​ជាមួយ​កំប្លែង និង​ជា​អ្នកមាន​។ ប៉ុន្តែ​រឿង​នេះ​គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ​។ រឿង​នេះ​គឺ​ផ្អែក​ទៅ​លើ​ការសិក្សា​ដ៏​តូច​មួយ​ទៅលើ​និស្សិត​ស្រី​មួយ​ក្រុម​តូច ដែល​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​មនុស្ស​ប្រុស ហើយ​ក៏​ត្រូវ​បាន​អ្នកស្រាវជ្រាវ​សួរនាំ​អំពី​ជីវិត​ផ្លូវភេទ ព្រមទាំង​ប៉ាន់ស្មាន​លើ​ទ្រព្យសម្បត្តិ​ផងដែរ​។

​គេ​បាន​រកឃើញថា ភាព​ញឹកញាប់​របស់​ស្ត្រី​ដែល​ឈាន​ដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​ម្តងៗ​មាន​ទំនាក់ទំនង​ទៅ​នឹង​ចំនូល​គ្រួសារ​របស់​ដៃគូ ភាព​មាន​ទំនុកចិត្ត​របស់​គាត់ និង​ភាព​ទាក់ទាញ​ដែល​គាត់​មាន​។ ភាព​ខ្លាំងក្លា​នៃ​ការឈាន​ដល់​ចំណុច​កំពូល​របស់​មនុស្ស​ស្រី​មាន​ជាប់​ទាក់ទង​នឹង​របៀប​ដែល​នាង់​ចាប់អារម្មណ៍​លើ​ដៃគូ ចំនួន​ដង​ដែល​នាង​បាន​រួម​ភេទ​ក្នុង​មួយ​សប្តាហ៍ និង​ភាព​រីករាយ​ខាង​ផ្លូវភេទ​ទាំងអស់​ដែល​នាង​មាន​ផងដែរ​។ ​ វា​ពិត​បាន​នឹង​មាន​ភាព​ភ្ញាក់ផ្អើល​មួយ​ត្រង់​ថា ភាព​ញឹកញាប់ និង​ខ្លាំងក្លា​នៃ​ការឈាន​ដល់​ចំណុច​កំពូល​របស់​ស្ត្រី​ម្នាក់ និង​ភាព​រីករាយ​ខាង​ផ្លូវភេទ​ទូទៅ​របស់​នាង មាន​ជាប់ទាក់ទង​នឹង​របៀប​ដែល​នាង​ចាប់អារម្មណ៍​លើ​ដៃគូ​។ ប៉ុន្តែ​យើង​អាច​សន្និដ្ឋានបាន​ថា ការឈាន​ដល់​ចំណុច​កំពូល​របស់​មនុស្ស​ស្រី​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជ្រើសរើស​បុរស​ដែល​មាន​សុខភាព​ល្អ អាច​បង្កើត​កូន​បាន​ជាមួយ​នឹង​ហ្សែ​ដ៏មាន​គុណភាព​។ ​ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ​គឺថា ការសិក្សា​បាន​រកឃើញ​ទំនាក់ទំនង​មួយ​រវាង​ភាព​ញឹកញាប់​នៃ​ការឈាន​ដល់​ចំណុច​កំពូល និង​ចំនូល​គ្រួសារ​របស់​ដៃគូ​។ ឧទាហរណ៍ កាលណា​គូរ​ស្នេហ៍​ដែល​មាន​កន្លែង​ផ្តល់​ផា​សុកភាព​ដល់​គេ​កាន់តែខ្លាំង និង​មាន​លក្ខណៈ​ឯកជន​ច្រើន​នោះ ពួកគេ​នឹង​អាច​រួមភេទ​ជាមួយគ្នា​បាន​ញឹកញាប់​ជាមិនខាន​។

​យ៉ាងណាមិញ មាន​កត្តា​ច្រើនណាស់​ដែល​ជះឥទ្ធិពល​ទៅលើ​គុណភាព និង​ភាព​ញឹកញាប់​នៃ​ការឈាន​ដល់​ចំណុចកំពូល​ដូចជា ភាព​មាន​ទំនុកចិត្ត​របស់​ស្ត្រី និង​ដឹង​អំពី​តម្រូវការ​របស់​នាង​។ ស្ត្រី​ភាគច្រើន​មិន​អាច​ទទួលបាន​ការឈាន​ដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​ឡើយ តែ​អាច​ទទួលបាន​តាម​មធ្យោបាយ​ណា​ផ្សេង​ទៅវិញ​៕

ប្រភព ៖ health.com.kh

អត្ថបទថ្មី