ធ្លាយ​ព័ត៌មាន​ Apple កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​ប៊ិច Stylus លើ​​ម៉ូដែល iPhone 2019

  • 2017-10-15 22:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រលប់​កាល ១០ ឆ្នាំ នា​​ខែ​មករា​ឆ្នាំ ២០០៧ ក្នុង​ព្រឹត្តិការណ៍ Macworld ស្ថាបនិក​លោក Steve Jobs ធ្លាប់បង្អាប់ការ​ប្រើប្រាស់​បច្ចេកវិទ្យា​​ប៊ិច Stylus ​លើ​ស្មាតហ្វូន ដោយ​ថា​គ្មាន​នរណា​ម្នាក់​ចង់​ប្រើ​វា​នោះ​ទេ។ ក្រោយ​មក SAMSUNG ក៏​បញ្ចូល​ប៊ិច S-Pen លើក​ដំបូង​លើ​ត្រកូល Galaxy Note នា​ឆ្នាំ ២០១១ ហើយ​ក៏​ជា​ស្មាតហ្វូន​ដំបូង​ក្នុង​លោក ដែល​មាន​ប្រើប្រាស់​ប៊ិច​ជា​ជំនួយ។​

ប៉ុន្តែ​ថ្មីៗ​នេះ​ផ្អែក​តាម​របាយការណ៍​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង The Investor បាន​លើក​ឡើង​ថា​ វិស្វករ​អ្នក​ផលិត​នៃ​ក្រុមហ៊ុន Apple កំពុង​ដុត​ដៃ​ដុត​ជើង អភិវឌ្ឍ​បច្ចេកវិទ្យា​ប៊ិច Stylus ឲ្យ​គាំទ្រ​លើ​ទូរសព្ទ iPhone ត្រៀម​បង្ហាញ​នៅ​ឆ្នាំ ២០១៩។

ប្រភព​បាន​ឲ្យ​ដឹង​ថា "Apple ក៏​កំពុង​ស្ថិត​ក្នុង​ការ​សហការ​ជាមួយ​ដៃគូ​អ្នក​ផ្គត់ផ្គង់​លើ​បច្ចេកវិទ្យា​នេះ។ ប៉ុន្តែ​ការ​ប្រើ​ប៊ិច Stylus លើ iPhone ជំនាន់​ក្រោយ មាន​បង្កប់​បច្ចេកវិទ្យា Supercapacitor ខុស​ពី​បច្ចេកវិទ្យា EMR ធម្មតា។​​​

នេះ​ជា​ការ​ប្រកួតប្រជែង​ថ្មី​មួយ​ដែល Apple ត្រូវ​បង្ខំ​ចិត្ត​ធ្វើ ព្រោះ​បើ​ទុក​ចោល​អតិថិជន​មួយ​ចំនួន​អាច​នឹង​បាក់ចិត្ត​លើ​ប៊ិច S-Pen នៃ​ត្រកូល Note របស់ SAMSUNG ម្ល៉ោះ​ហើយ​សង្គ្រាម​ស្មាតហ្វូន​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​នឹង​កាន់​តែ​ក្ដៅ​គគុក​ឡើង។

ប្រភព៖ idropnews   ប្រែសម្រួល៖ កៅ រក្សា