កម្ពុជា​អាច​នឹង​មាន​​ទូរទស្សន៍​កីឡា​សម្រាប់​ស៊ីហ្គេម​២០២៣​

  • 2017-10-16 01:25:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរទស្សន៍​​កីឡា​មួយ​សម្រាប់​ប្រទេស​កម្ពុជា​អាច​នឹង​កើត​មាន​សម្រាប់​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​ឲ្យ​បាន​ទូលំទូលាយ​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ និង​​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

ក្នុង​ពិធី​បិទ​វគ្គ​សិក្សា​ស្តី​ពី​​«អភិបាលកិច្ច​ល្អ​ គណនេយ្យភាព​ និង​សារព័ត៌មាន​កីឡា»​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​តុលា​​កន្លង​ទៅ​នេះ​ ឯកឧត្តម​ ថោង ខុន​​បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​អាច​​នឹង​មាន​ទូរទស្សន៍​កីឡា​មួយ​សម្រាប់​​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ។ យ៉ាង​ណា​ ឯកឧត្តម​មិន​បាន​លំអិត​ជុំ​វិញ​ការ​បង្កើត​ពិត​ប្រាកដ​យ៉ាង​នោះ​ទេ​ ប៉ុន្តែ​ឯកឧត្តម​បញ្ជាក់​ថា ចាំ​​ពិភាក្សា​គ្នា​ជា​មួយ​ក្រសួង​ព័ត៌មាន​ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ក៏​ដូច​ជា​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​ដែល​ទៅ​រួច​សម្រាប់​ការ​បង្កើត​ទូរទស្សន៍​កីឡា​សម្រាប់​ស៊ីហ្គេម​ឆ្នាំ​២០២៣។

កម្ពុជា​​ត្រូវ​ទទួល​ភារកិច្ច​ធំ​សម្រាប់​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​តំបន់​អាស៊ី​អាគ្នេយ៍​ ឬ​ស៊ីហ្គេម​​ឆ្នាំ​២០២៣​ដែល​នេះ​ជា​លើក​ដំបូង​សម្រាប់​ទឹក​ដី​កម្ពុជា​ ខណៈ​ពេល​នេះ​កម្ពុជា​កំពុង​ដុតដៃ​ជើង​យ៉ាង​ខ្លាំង​ទាំង​ផ្នែក​ធន​ធាន​មនុស្ស​ និង​ហេដ្ឋារចនា​សម្ព័ន្ធ។

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី