ក្រោយ​ឈ្នះ​ពាន​លីគ​ទី​២ វីសាខា​កំណត់​ពេល​៣​ឆ្នាំ​​លើក​ពាន​លីគ​កំពូល​កម្ពុជា​

  • 2017-10-16 04:16:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ក្លាយ​ជា​ជើង​ឯក​លីគ​​កម្ពុជា​លំដាប់​ទី​២​ ឬ​ ​Cambodian League II ក្រុម​ចំណូល​ថ្មី​ វីសាខា​បាន​កំណត់​ពេល​៣​ឆ្នាំ​ខាង​មុខ​ដើម្បី​លើក​ពាន​លីគ​​បាល់ទាត់​កំពូល​កម្ពុជា។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​គ្រូ​បង្វឹក​វីសាខា។

លោក ហុក សុជីវន្ត​ គ្រូ​បង្វឹក​វីសាខា​បាន​និយាយ​​ថា ថ្នាក់​ដឹក​នាំ​ក្រុម​វីសាខា​បាន​កំណត់​គោល​ដៅ​រួច​ហើយ​គឺ​រយៈ​ពេល​៣​ឆ្នាំ​ខាង​មុខ​ ក្រុម​វីសាខា​ត្រូវ​លើក​ពាន​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ឲ្យ​ខាង​តែ​បាន។ ការ​ដាក់​គោល​ដៅ​​នេះ​ បន្ទាប់​ពី​ក្រុម​វីសាខា​បាន​ចូល​លេង​លីគ​កម្ពុជា​លំដាប់​ទី​២​ហើយ​ក្លាយ​ជា​ជើង​ឯក​ និង​ទទួល​​បាន​កៅអី​មួយ​ឡើង​ទៅ​លេង​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ពី​២០១៨​ខាង​មុខ​នេះ។ ដូច្នេះ​មាន​ន័យ​ថា ចន្លោះ​​ឆ្នាំ​២០១៨​ដល់​​២០២០​ ​វីសាខា​នឹង​ក្លាយ​ក្រុម​ខ្លាំង​មួយ​នៅ​លីគ​កំពូល​កម្ពុជា​ និង​ជា​រយៈ​ពេល​ដែល​ក្រុម​នេះ​ប្រជែង​យក​ពាន។

ក្រុម​វីសាខា​ទទួល​បាន

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី