ត្រឹម​១​ទសវត្ស​ Spurs រក​បាន​៦៥៥​លាន​​អឺរ៉ូពី​ការ​លក់​កីឡាករ​ឆ្នើមៗ

  • 2017-10-17 01:44:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham Hotspur រក​បាន​ចំណូល​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​រហូត​ដល់​៦៥៥​លាន​អឺរ៉ូ​ពី​ការ​លក់​កីឡាករ​ឆ្នើម​របស់​ខ្លួន​១០​នាក់​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ។

ក្រុម​មក​ពី​តំបន់​ភាគ​ខាង​ជើង​ទីក្រុង​ឡុង​មាន​សេដ្ឋី​ជា​ជនជាតិ​អង់គ្លេស​ឈ្មោះ​ Daniel Philip Levy ត្រូវ​បាន​គេ​ដឹង​ថា​ជា​ក្លឹប​ពូកែ​ខាង​បណ្ដុះ​កីឡាករ​ឆ្នើម​វ័យ​ក្មេង​​ហើយ​លក់​ទៅ​​វិញ​ក្នុង​តម្លៃ​កប់ៗ​ពពក។ ខាង​ក្រោម​គឺ​ជា​កីឡាករ​១០​នាក់​ដែល​ Spurs ធ្លាប់​លក់​ចេញ​កន្លង​មក​បាន​ថ្លៃ​សឹង​មិន​គួរ​ឲ្យ​ជឿ៖

១. Gareth Bale ផ្ទេរ​ទៅ Real Madrid ក្នុង​តម្លៃ​៩១​លាន​អឺរ៉ូ​ក្នុង​ឆ្នាំ​២០១៣

២. Kyle Walker ផ្ទេរ​ទៅ Manchester City ក្នុង​តម្លៃ​៥១​លាន​អឺរ៉ូ​ ក្នុង​ឆ្នាំ​ ២០១៧​

៣. Dimitar Berbatov ផ្ទេរ​ទៅ Manchester United ក្នុង​តម្លៃ​ ៣៨​លាន​អឺរ៉ូ​ ក្នុង​ឆ្នាំ​២០០៨​

៤. Luka Modric ផ្ទេរ​ទៅ Real Madrid ក្នុង​តម្លៃ​៣៥​លាន​អឺរ៉ូ​ ក្នុង​ឆ្នាំ​២០១២

៥. Michael Carrick ផ្ទេរ​ទៅ Manchester United ក្នុង​តម្លៃ​២៧​លាន​អឺរ៉ូ​ក្នុង​ឆ្នាំ​២០០៦

៦. Robbie Keane ផ្ទេរ​ទៅ Liverpool ក្នុង​តម្លៃ​២៤​លាន​អឺរ៉ូ​ក្នុង​ឆ្នាំ​២០១០

៧. Kevin Wimmer ផ្ទេរ​ទៅ Stoke City ក្នុង​តម្លៃ​ ១៩,​៤​លាន​អឺរ៉ូ​ក្នុង​ឆ្នាំ​២០១៧

៨. Nabil Bentaleb ផ្ទេរ​ទៅ Schalke 04 ក្នុង​តម្លៃ​១៩​លាន​អឺរ៉ូ​ក្នុង​ឆ្នាំ​២០១៧​

៩. Roberto Soldado ផ្ទេរ​ទៅ Villarreal ក្នុង​តម្លៃ​១៦​លាន​អឺរ៉ូ​ក្នុង​ឆ្នាំ​ ២០១៥

១០. Andros Townsend ផ្ទេរ​ទៅ Newcastle ក្នុង​តម្លៃ​១៥,៧​លាន​អឺរ៉ូ​ក្នុង​ឆ្នាំ​ ២០១៥

ប្រភព៖ Marca   ប្រែសម្រួល៖ វីរ៉ុត