មក​ដឹង​ពាក្យ​បច្ចេកទេស​ទាំង​នេះ​ ​ដើម្បី​ងាយស្រួល​គ្រប់គ្រង​កាមេរ៉ា

  • 2017-10-17 02:10:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ប្រិយមិត្ត​បាន​ស្គាល់​នូវ​ពាក្យ​បច្ចេកទេស​មួយ​ចំនួន​នៅ​ក្នុង​កាមេរ៉ា​ដែល​ស្ថិត​ក្នុង​លំដាប់​អក្សរ​ ​A B C​ ​ថ្ងៃ​នេះ​ ​ក្រុម​ការងារ​ ​Sabay​ ​សូម​បន្ថែម​នូវ​ពាក្យ​បច្ចេកទេស​ជា​ច្រើន​ផ្សេង​ទៀត​ ​ដែល​នៅ​ក្រោម​លំដាប់​អក្សរ​ ​D​ ​E​ ​និង​ ​F។

អក្សរ​ ​D

  • Dark Current៖

Pixels ប្រមូល​នូវ​ Signal ដោយ​គ្មាន​វត្តមាន​ពន្លឺ​ ដែល​អាច​មាន​ភាព​ខុស​គ្នា​ពី​ Pixel មួយ​ទៅ​ Pixel មួយ​ ដែល​ជា​ Dark current ឬ​ហៅថា​ Noise។

  • Depth of Field (DOF)៖

កំណត់​នូវ​ចំនួន​តំបន់​ផ្ទៃ​ខាងក្រោយ​ និង​ផ្ទៃ​ខាងមុខ​ មុន​ពេល​ Subject ស្ថិត​ក្នុង​ការ​ Focus។ Depth of field អាច​បង្កើន​ដោយ​ប្រើប្រាស់​នូវ​ Aperture តូច​។ ការ​ប្រើប្រាស់​ Lens ជាមួយ​នឹង​ Aperture ធំ​នឹង​ធ្វើ​ឲ្យ​ Depth of field មាន​លក្ខណៈ​រាក់​។

  • Depth of Focus៖

Depth of Focus កំណត់​នូវ​តំបន់​ក្នុង​ដែន​ Focus នៅ​ក្នុង​រូបភាព​ពី​ចំណុច​ Focus ជិត​បំផុត​ ទៅ​ចំនុច​ Focus ឆ្ងាយ​បំផុត​។

  • Digital Asset Management (DAM)៖

នេះ​ជា​ដំណើរការ​ក្នុង​ការ​គ្រប់គ្រង​ការងារ​ ​និង​ការ​សម្រេច​ចិត្ត​ទាក់ទង​នឹង​ Import, export, annotation, cataloguing, storage និង​ Distribution នៃ​ Assets (File ផ្សេងៗ​) ដូចជា​ File រូបភាព​ជា​ដើម​។

  • Digital Negative៖

Digital Negative (DNG) ជា​ទម្រង់​រូបភាព​ Raw ដែល​គ្រប់គ្រង​ដោយ​ Adobe ហើយ​បាន​ប្រើប្រាស់​លើ​ការ​ថតរូប​ផង​ដែរ​ ​ដោយ​ផ្អែក​លើ​ទម្រង់​ស្តង់ដារ​ TIFF/EP រួម​មាន​ទាំង​ Metadata។

  • Digital Zoom៖

Digital zoom ធ្វើការ​ចាប់​យក​នូវ​ផ្នែក​កណ្ដាល​នៃ​រូបភាព​ ​ហើយ​តម្រឹម​វា​ ​ក្នុង​ការ​សម្រេច​បាន​នូវ​ការ​ ​Zoom​ ​មាន​ន័យ​ថា​ ទិន្នន័យ​ដែល​កើត​មាន​មិន​បាន​បន្ថែម​នោះ​ទេ​ ​ដោយ​គ្រាន់តែ​បង្ហាញ​នូវ​កម្រិត​ ​Resolution ទាប​ ហេតុនេះ​ទើប​អាច​ផ្ដល់​នូវ​លក្ខណៈ​បំភាន់​ចំពោះ​រូបភាព​ពង្រីក​នោះ​។

  • DSLR (Digital Single Lens Reflex)៖

កាមេរ៉ា​ Single lens Reflex (SLR) ដែល​ប្រើ​សម្រាប់​ថតរូប​។

  • DVB៖

DVB (Digital Video Broadcasting) ជា​ទម្រង់​ស្តង់ដារ​អន្តរជាតិ​សម្រាប់​ទូរទស្សន៍​ ដែល​គ្រប់គ្រង​ដោយ​ DVB Project ជា​សម្ព័ន្ធ​ឧស្សាហកម្ម​អន្តរជាតិ​មាន​សមាជិក​ច្រើន​ជាង​ ២៧០​។

  • Dye Sublimation៖

វិធីសាស្ត្រ​ ​Print​ ​ដែល​ទឹក​ថ្នាំ​លក្ខណៈ​ Waxy ត្រូវ​បាន​កម្ដៅ​នឹង​សីតុណ្ហភាព​ខ្ពស់​ល្មម​ សម្រាប់​ទឹក​ថ្នាំ​ក្នុង​ការ​បំភាយ​ និង​ភ្ជាប់​ទៅ​នឹង​ក្រដាស​ពិសេស​ ដែល​ធ្វើ​ឲ្យ​រូបភាព​មាន​ពណ៌​ស្រស់​ល្អ​។ ពាក្យ​ Sublimation ត្រូវ​បាន​ប្រើប្រាស់​ដោយសារ​ Dye ប្រែ​ពី​ធាតុ​រឹង​ទៅ​ជា​ឧស្ម័ន​ ហើយ​រំលង​នូវ​ធាតុ​រាវ​ចោល​។ Dye-sublimation print ក៏​អាច​ហៅថា​ Dye-subs បាន​ផង​ដែរ​។

  • Dye-Sublimation Printer៖

Dye-sublimation printer ឬ​ dye-sub printers ជា​ផ្នែក​មួយ​នៃ​ម៉ាស៊ីន​ Print រូបថត​។ មិន​ដូច​ទៅ​នឹង​ Inkjet printer ដែល​បាញ់​នូវ​ដំណក់​ទឹក​ថ្នាំ​ទៅ​លើ​ផ្ទៃ​បោះពុម្ព​នោះ​ទេ​ Dye-sub printer ប្រើប្រាស់​ខ្សែ​រឹត​ដែល​បំភាយ​ក្នុង​រយៈពេល​ខ្លី​ពេល​កម្ដៅ​នៅ​សីតុណ្ហភាព​ឡើង​ខ្ពស់​ ខណៈ​បញ្ជូន​ទៅ​កាន់​ផ្ទៃ​បោះពុម្ព​។​ Dye-sub printer មាន​ការ​និយម​ប្រើប្រាស់​ក្នុង​ហាង​សម្រាប់​ Print ផ្ទាំង​ពាណិជ្ជកម្ម​ ដោយសារ​ គុណភាព​រូបភាព​ខ្ពស់​ រហ័ស​ មាន​លក្ខណៈ​ជាប់​លាប់​ ​និង​មិន​សូវ​ថ្លៃ​។

  • Dynamic Range៖

កម្រិត​ភាព​ច្បាស់​ ​និង​លក្ខណៈ Tone ដែល​បង្កើត​ម្ដង​ទៀត​ក្នុង​រូបភាព​។ Dynamic range ធំ​ទូលាយ​បម្លែង​ទៅ​ជា​តម្លៃ​ Tonal ដ៏​ល្អ​ ​រវាង​ស្រមោល​ងងឹត​បំផុត​ ​និង​ចំណុច​ ​Highlight​ ​ខ្ពស់​បំផុត​។

  • DPI (Dots per Inch)៖

ការ​ Print ដោយ​គិត​លើ​ Resolution ឬ​សំដៅ​លើ​ ppi (Pixels per inch) ពេល​បង្ហាញ​ពី​ ​Monitor resolution។ ppi/dpi កាន់​តែ​ខ្ពស់​ ​Resolution​ ​ក៏​កាន់​តែ​ខ្ពស់​ផង​ដែរ​ ដែល​ល្អ​សម្រាប់​គុណភាព​រូបភាព​។ សម្រាប់​បង្ហាញ​រូបភាព​លើ​កុំព្យូទ័រ​ ​អ្នក​ត្រូវការ​តែ​ 72 dpi ប៉ុណ្ណោះ​។  សម្រាប់​ Offset printing រូបភាព​ត្រូវការ​ 300 dpi និង​ Inkjet prints ត្រូវការ​ពី​ 180 ដល់​ 360 dpi សម្រាប់​ទំហំ​ Print។

អក្សរ​ E

  • Effective Pixels៖

Effective Pixels ជា​ខ្នាត​វាស់វែង​នូវ​ចំនួន​ Pixels ដែល​អាច​ថតរូប​បាន​នៅ​ក្នុង​ ​Sensor​ ​ឧទាហរណ៍​ ​កាមេរ៉ា​ ​Sensor មាន​ ​10.5 Megapixels​ ​ប៉ុន្តែ​វា​មាន​ ​Effective pixel ចំនួន​តែ​ ​10.2 Megapixels​ ​ប៉ុណ្ណោះ​។ ភាព​ផ្សេង​គ្នា​នេះ​ ដោយសារ​តែ​ ​Image sensor​ ​ត្រូវការ​កំណត់​នូវ​ភាគរយ​ច្បាស់លាស់​នៃ​ ​Pixels​ ​ដែល​មាន​ ​ដើម្បី​បង្កើត​នូវ​ចំណុច​ខ្មៅ​ជា​គោល​។ Pixels  ទាំងនេះ​បាន​រៀបចំ​ជា​ Frame ទៅ​តាម​គែម​នៃ​ Sensor។

  • Electronic Viewfinder (EVF)៖

Viewfinder អេឡិចត្រូនិក​ (EVF) ចម្លង​នូវ​ផ្ទៃ​ទិដ្ឋភាព​នៃ​តំបន់​ដែល​បាន​ថត​ដោយ​ Lens កាមេរ៉ា​។ EVF មាន​ Pixels ជាង​មួយ​លាន​ ហើយ​រយៈពេល​ Refresh លឿន​។ ម្យ៉ាង​វិញ​ទៀត​ EVF អាច​បង្ហាញ​នូវ​ ទិន្នន័យ​ Exposure និង​ Grids បាន​តាម​តម្រូវការ​។

  • EXIF (Exchangeable Image File)៖

ប្រើប្រាស់​ជា​ទម្រង់​ Header សម្រាប់​រក្សាទុក​នូវ​ Metadata (ឧទាហរណ៍ ប្រភេទ​កាមេរ៉ា​, Lens, ព័ត៌មាន​ Exposure, កាលបរិច្ឆេទ​ ។ល។) ក្នុង​ File រូបភាព​។

  • Export៖

ដំណើរការ​នៃ​ការ​បញ្ជូន​ ​File​ ​ចេញ​តាម​រយៈ​ ​Plug-in​ ​ឬ​កម្មវិធី​តូច​ៗ​ ​ក្នុង​ការ​ ​Print​ ​ឬ​ ​Compress។ វា​ក៏​ប្រើប្រាស់​សម្រាប់​សកម្មភាព​រក្សាទុក​នូវ​ទិន្នន័យ​ជា​ទម្រង់​ ​File​ ​ណាមួយ​ ​ដូចជា​ ​JPEG​ ​ឬ​ ​GIF។

  • Exposure៖

Exposure​ ​សំដៅ​លើ​លក្ខណៈ​ពន្លឺ​ដែល​ប៉ះ​ទៅ​នឹង​ផ្ទៃ​ ​Image sensor។ Exposure​ ​កំណត់​ចំនួន​ពន្លឺ​ឆ្លងកាត់​ ​Lens ដែល​ជា​ ​Aperture (f/stop)​ ​ដោយ​រួម​បញ្ចូល​ជាមួយ​នឹង​រយៈពេល​ ​Exposure​ ​ដែល​ជា​ Shutter speed។ Exposure ដ៏​ត្រឹមត្រូវ​ ត្រូវ​បាន​កំណត់​ដោយ​ប្រើប្រាស់​ Light meter ដែល​អាច​បង្កើត​នៅ​ក្នុង​ចំនួន​ Exposure mode រួមមាន​ Manual, program (automatic), shutter priority និង​ Aperture priority។

  • Exposure Compensation៖

ការ​បន្ថែម​ ​ឬ​បន្ថយ​ពី​រយៈពេល​ Exposure ដ៏​ត្រឹមត្រូវ​ដែល​បង្ហាញ​ដោយ​ Light meter របស់​កាមេរ៉ា​ ​ដោយ​ធ្វើ​ឲ្យ​ Exposure​ ​តម្លៃ​ចុង​ក្រោយ​មាន​លក្ខណៈ​ភ្លឺ​ ​ឬ​ងងឹត​ជាង​រយៈពេល​ ​Exposure​ ​ដែល​បាន​ណែនាំ​។ កាមេរ៉ា​ភាគច្រើន​អាច​ប្រើ​ ​Exposure compensation​ ក្នុង​កម្រិត​ ​1/2, 1/3​ ​ឬ​កំណើន​ ​Full-stop។

អក្សរ​ F

  • F-Stop (Aperture)៖

សម្រាប់​បង្ហាញ​ពី​លក្ខណៈ​ ​Aperture​ ​ដោយ​ ​F-stops​ ​ជា​ចំនួន​កំណត់​ដូចជា​ f/1.4, f/5.6, f/22 ឧទាហរណ៍​ ​Aperture ធំ​ទូលាយ​ ​អាច​ឲ្យ​ពន្លឺ​កាន់​តែ​ច្រើន​ចូល​ទៅ​ ​Lens​ ​ដែល​ទាមទារ​ Shutter speed ល្បឿន​លឿន​។ Aperture​ ​ធំ​ទូលាយ​អាច​ជ្រើសរើស​សម្រាប់​តំបន់​ ​Focus​ ​ដែល​មាន​ ​Depth of field រាក់​ ​ខណៈ​ Aperture តូច​អាច​ជ្រើសរើស​សម្រាប់​ Depth of field កាន់​តែ​ល្អ​។ Aperture ធំ​ទូលាយ​ល្អ​សម្រាប់​ការ​ថតរូប​លក្ខណៈ​ ​Portrait​ ​ខណៈ​ ​Aperture តូច​ល្អ​សម្រាប់​ការ​ថតរូប​លក្ខណៈ​ Landscape (ទេសភាព​)។

  • Field Monitor៖

ទំហំ​អង្កត់​ទ្រូង​ពី​ ​២​ ​ឬ​ ​៣​ ​អ៊ីញ​ ​ទៅ​ ​១២​ ​អ៊ីញ​ ​ដោយ​ ​Field monitor​ ​ផ្ដល់​នូវ​ជម្រើស​ដ៏​ត្រឹមត្រូវ​បំផុត​ទៅ​ដល់​អេក្រង់​មើល​ទំហំ​តូច​ ដែល​មាន​លើ​កាមេរ៉ា​ថត​វីដេអូ​ ​និង​​ Camcorder​ ​ភាគច្រើន​ ​ដោយ​មាន​ជំនួយ​ពី​ការ​កែតម្រូវ​នូវ​ ​Focus​ ​និង​ Exposure។ ដោយ​មាន​វត្តមាន​នៃ​ការ​ថត​វីដេអូ​ដោយ​ប្រើប្រាស់​ ​HDSLRs​ ​នោះ​ ​Field monitor​ ​ក្លាយ​ជា​ផ្នែក​ ​និង​កញ្ចប់​នៃ​ឧបករណ៍​របស់​អ្នក​ប្រើប្រាស់​ ​HDSLR​ ​ជាច្រើន។

  • File Format៖

វិធី​ដែល​រូបភាព​ត្រូវ​បាន​រក្សា​ទុក​ទៅ​កាន់​មេម៉ូរី​របស់​កាមេរ៉ា​។ JPEG, TIFF និង​ RAW (DNG ឬ​ទម្រង់​ File ផ្សេងទៀត​) ជា​ទម្រង់​ភាគច្រើន​មាន​លើ​កាមេរ៉ា​។

  • Firmware៖

កម្មវិធី​ ​ឬ​ទិន្នន័យ​ដែល​ Write ចូល​ទៅ​កាន់​ Read-only memory (ROM)។ Firmware​ ​ជា​ការ​រួម​បញ្ចូល​គ្នា​នៃ​ Software និង​ Hardware។ ក្នុង​កាមេរ៉ា​ ​Firmware​ ​ជា​កម្មវិធី​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ដំណើរការ​ និង​ Control លើ​មុខងារ​របស់​កាមេរ៉ា​បាន​។

  • Flash Sync៖

Flash sync ប្រើប្រាស់​សម្រាប់​បង្ហាញ​នូវ​ ចំនុច​ភ្ជាប់​ដែល​អ្នក​ភ្ជាប់​នូវ​ Electronic flash ទៅ​កាន់​កាមេរ៉ា​ ឬ​ Shutter speed ល្បឿន​លឿន​ដែល​កាមេរ៉ា​អ្នក​អាច​ Sync ជាមួយ​នឹង​ External flash។ កាមេរ៉ា​ DSLR ភាគច្រើន​មាន​ល្បឿន​ Sync ពី​ 1/125th ដល់​ 1/320th-second ខណៈ​មួយ​ចំនួន​ទៀត​អាច​ដល់​ទៅ​ 1/15,000th-second។

  • Focal Length Magnifier៖

ឬ​ហៅថា​ Magnification Factor ឬ​ Crop Factor ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​បង្ហាញ​នូវ​មុំ​នៃ​ទិដ្ឋភាព​ (Angle of view ឬ​ AOV) របស់​ Lens ដែល​ប្រើប្រាស់​លើ​ DSLR ដោយ​មាន​លក្ខណៈ​ទាក់ទង​នឹង​របៀប​ដែល​វា​បង្ហាញ​លើ​កាមេរ៉ា​ Full-frame 35mm។ ឧទាហរណ៍៖ កាមេរ៉ា​ ​Compact DSLRs​ ​មាន​នូវ​ ​Sensor​ ​ដែល​តូច​ជាង​ ​Frame​ ​ស្តង់ដារ​ 35mm ដល់​ទៅ​ ៥០% ដោយ​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​នៃ​ ​Focal length និង​ ​AOV នៃ​ Lens 50mm លើ​កាមេរ៉ា​ Compact DSLR កាត់បន្ថយ​ ឬ​តម្រឹម​ស្មើ​នឹង​ Lens 75mm។ កាមេរ៉ា​ Canon EOS Rebels និង​ Compact Canon  DSLRs ដទៃ​ទៀត​មាន​នូវ​ Magnification factor ១,៦ដង ដែល​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​ Lens 50mm ស្មើ​នឹង​ Lens 80mm។

  • Follow Focus៖

Follow focus ជា Focus-control mechanism ដែល​បាន​ប្រើប្រាស់​ក្នុង​ការ​ផលិត​ខ្សែភាពយន្ត​ (ជាមួយ​នឹង​កាមេរ៉ា​ថត​ខ្សែ​ភាពយន្ត​) និង​ការ​ផលិត​កម្មវិធី​ទូរទស្សន៍​ (ជាមួយ​នឹង​កាមេរ៉ា​ថត​វីដេអូ​លក្ខណៈ​អាជីព​)។ បច្ចុប្បន្ន​ Follow-focus បាន​រចនា​សម្រាប់​ប្រើប្រាស់​ជាមួយ​នឹង​កាមេរ៉ា​ HDSLR ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ថត​វីដេអូ​។

  • Four Thirds (4/3)៖

ទម្រង់​កាមេរ៉ា​ ​Compact​ ​មាន​ការ​រចនា​នូវ​ទំហំ​ ​Image sensor 17.3 x 13mm ដែល​មាន​ទំហំ​មួយ​ភាគ​បួន​នៃ​ Image sensor ប្រភេទ​ Full-frame (35mm)។ កាមេរ៉ា​ ​និង​ ​Lens Four Thirds ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ Olympus និង​ Panasonic។ ម្យ៉ាងទៀត​ Lens ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ជាច្រើន​ទៀត​។ លក្ខណៈ​ Four Thirds គឺ​ Micro Four Thirds, ទម្រង់​កាមេរ៉ា​ Mirrorless Four Thirds ដែល​តូច​ជាង​ទម្រង់​កាមេរ៉ា​ស្តង់ដារ​ Four Thirds។ Sensor​ ក្នុង​ Four Thirds និង​ ​Micro Four Thirds ដូចគ្នា​បេះបិទ​ ប៉ុន្តែ​ Micro Four Thirds optics មិន​អាច​ប្រើប្រាស់​លើ​តួ​កាមេរ៉ា​ស្តង់ដារ​ Four Thirds​ ​បាន​ទេ​ដោយសារ​គល់​ភ្ជាប់​ Lens តូច​ជាង​។

  • Fringing៖

Fringing​ ​ទាក់ទង​នឹង​ ​Lens​ ​មាន​តម្លៃ​ធូរ​ថ្លៃ​ ​ដែល​បង្ហាញ​នូវ​ពណ៌​ប្រតាក​នៅ​លើ​គែម​នៃ​ផ្នែក​រូបភាព​ដែល​មាន​ ​Contrast ខ្ពស់​។ Fringing​ ​ជា​ធម្មតា​បង្ហាញ​ជា​ លក្ខណៈ​ព្រាល​ពណ៌​ ​Cyan​ ​នៅ​ចំហៀង​នៃ​ ​Object​ ​ដែល​មាន​ Contrast ខ្ពស់​ ដែល​បាន​បំពេញ​ដោយ​ លក្ខណៈ​ព្រាល​ពណ៌​ក្រហម​ ឬ​ ស្វាយ​ នៅ​ផ្នែក​ផ្ទុយ​គ្នា​នៃ​ Object៕

ប្រភព៖ Bh Photo Video   ប្រែសម្រួល៖ ប៊ុន ធឿន