Ronaldo ប៉ងឡើង Final Champions League លើកទី៦ក្នុងអាជីព
- 2017-10-17 03:05:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ប៉ងឡើង Final Champions League លើកទី៦ក្នុងអាជីព
ចន្លោះមិនឃើញ
Cristiano Ronaldo ជាកីឡាករដែលបានបំបែកកំណត់ត្រាជាច្រើនក្នុងពិភពបាល់ទាត់ ហើយពេលនេះគេចង់ធ្វើរឿងអស្ចារ្យមួយទៀត គឺប៉ងឡើងវគ្គផ្ដាច់ព្រ័ត្រ Champions League ជាលើកទី៦ក្នុងអាជីព។
ជើងខ្លាំងព័រទុយហ្គាល់ទើបតែជួយ Madrid ឈ្នះ Getafe ក្នុង La Ligaទាំងលំបាកលំបិនកាលពីចុងសប្ដាហ៍ ២-១ ដោយរូបគេទាត់ចូលនាទី៨៥។ មុនប្រកួតជាមួយ Spurs យប់នេះ កីឡាករវ័យ៣២ឆ្នាំដែលជាអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅ Real ៤១២គ្រាប់ ក្នុង៤០២ប្រកួតមានទំនុកចិត្តថា អាចបោះជំហានទៅវគ្គផ្ដាច់ព្រ័ត្រ Champions League ជាលើកទី៦ក្នុងអាជីព។
“វាមិនមែនជារឿងចៃដន្យទេ ពេលដែលខ្ញុំបានបំបែកកំណត់ត្រាអ្វីមួយ។ ទៅមុនទៀតនឹងមានការសម្រេចកំណត់ត្រាផ្សេងៗ ហើយការបំបែកកំណត់ត្រាគឺជាកម្លាំងជំរុញទឹកចិត្តខ្ញុំហ្វឹកហាត់ និងល្អឡើងៗ។ ខ្ញុំមានមហិច្ឆតាក្នុងការពង្រឹងសមត្ថភាព"។ សម្ដី CR7 ប្រាប់ the Sunday Express។
Ronaldo គឺជាកីឡាករម្នាក់ក្នុងចំណោម២០នាក់ ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រ Champions League លើសពី៤ដង។ គិតមកទល់ពេលនេះគេបានឡើងផ្ដាច់ព្រ័ត្រ Champions League ៥ដងហើយ ក្នុងនោះជាមួយ Man Utd ២ដង (ចាញ់ម្ដងឈ្នះម្ដង) និងនៅ Real Madrid ៣ដង(ឈ្នះទាំង៣ដង)៕
ចុចអាន៖