ខឹងមិត្តប្រុស​សុំចែកផ្លូវ បើក​រថយន្ត​តម្លៃជាង ១០ម៉ឺន​ដុល្លារ​ទម្លាក់ទឹកចោល

  • 2017-10-17 04:40:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​ជនជាតិ​រុស្សី​ម្នាក់ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ហួស​ចិត្ត និង​ភ្ញាក់​ផ្អើល បន្ទាប់​ពី​បើក​រថយន្ត​ទំនើប​​ម៉ាក Mercedes របស់​មិត្ត​ប្រុស​តម្លៃ​ជាង ១០​ម៉ឺន​ដុល្លារ​ទម្លាក់​ក្នុង​ទឹក​លិច​បាត់។

នារី​រូប​នេះ​មាន​ឈ្មោះ Kristina Kuchma ​​អាយុ ២៤​ឆ្នាំ មាន​ចិត្ត​ខឹង​នឹង​បុរស​ជា​សង្សារ​​​ឈ្មោះ​ Guy Gentiles អាយុ ៤១​ឆ្នាំ​​ជា​ខ្លាំង​ ក្រោយ​ពី​គាត់​​បាន​សុំ​ចែក​ផ្លូវ​​អំឡុង​ពេល​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា។ ​បន្ទាប់​ស្ដាប់​ឮ​ពាក្យ​ទាំង​នេះ​​ នាង Kuchma ក៏​បាន​ត្រលប់​មក​ផ្ទះ​វិញ​ភ្លាម​ៗ​តែ​ម្នាក់​ឯង​​។

​​បន្តិច​ក្រោយ​មក​ នាង Kuchma ​បាន​ផ្ញើ​សារ​ទៅ​កាន់​មិត្ត​ប្រុស​ថា "​បង​ប្រាប់​អូន​ថា ​បង​នឹង​ជួយ​អូន​បើក​ជំនួញ​រកស៊ី​មួយ ហើយ​បង​ចង់​ធ្វើ​វិនិយោគិន? ​ល្អ​ណាស់ វិនិយោគិន អូន​មាន​កាដូ​ភ្ញាក់​ផ្អើល​មួយ​​ឲ្យ​បង​ នៅ​ទី​ធ្លា​ក្រោយ​ផ្ទះ​ទៅ​មើល​ទៅ"។

​លុះ​​ព្រឹក​ស្អែក​ឡើង លោក​​ក៏​បាន​ទៅ​មើល​ក៏​ឃើញ​រថយន្ត​​ម៉ាក Mercedes S400 របស់​ខ្លួន​កំពុង​ស្ថិត​នៅ​​បាត​អាង​​ទឹក​ទៅ​ហើយ​។ ​ដំបូង​បុរស​ជា​សង្សារ​ស្ទើរ​ធ្លាក់​ថ្លើម ព្រោះ​ខ្លាច​នាង​នៅ​ក្នុង​រថយន្ត ប៉ុន្តែ​ពិនិត្យ​រួច​រាល់​មិន​ឃើញ​នាង​ឡើយ។ ទោះ​បី​​ជា​​សុំ​ចែក​ផ្លូវ​ក៏​លោក​​នៅ​​តែ​បារម្ភ និង​អាណិត​នាង​​ខ្លះ​ដែរ។

បើ​តាម​សម្ដី​របស់​​Gentiles ​ប្រាប់​ថា មិត្ត​ស្រី​របស់​ខ្លួន​ចង់​បើក​ជំនួញ​ដោយ​សង្ឃឹម​ថា ​លោក​នឹង​​ជួយ​ជា​ដើមទុន​ប្រមាណ ៥​ម៉ឺន​ដុល្លារ។ ​លោក​ធ្លាប់​ទិញ​កាបូប​ម៉ាក Gucci ទូរសព្ទ iPhone ​កាស Beat ​ជា​កា​ដូរ​ខួប​កំណើត​​របស់​នាង​ម្ដង​ហើយ។ ​ចំណែក​​ការ​សុំ​ចែក​ផ្លូវ​​នេះ គឺ​លោក​មិន​ពេញ​ចិត្ត​​ចំពោះ​ការ​ទាម​ទារ​សុំ​​ប្រាក់​មិន​ចេះ​ឈប់​មិន​ចេះ​ហើយ​របស់​មិត្ត​ស្រី​តែ​ម្ដង៕

ប្រភព៖ New York Post   ប្រែ​សម្រួល៖ ឡេង ភារុណ