​Leonardo « ច្រឹង​ ពល​រដ្ឋ ​គួរដូរឥរិយាបថ​ និង​អត្តចរិត​​របស់​​ខ្លួន​ទាំង​នៅ​ក្លឹប​»

  • 2017-10-18 03:01:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Leonardo Vitorino គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​បាន​និយាយ​ថា ខ្សែ​បម្រើ​ឆ្នើម​ ច្រឹង​ ពលរដ្ឋ គួរ​ដូរ​ទម្លាប់​នៃ​​ការ​គោរព​វិន័យ​​ ឬ​អត្តចរិត​របស់​ខ្លួន​​​ទាំង​នៅ​ក្លឹប​​។

លោក Leonardo Vitorino

​គ្រូ​បង្វឹក​​សញ្ជាតិ​ប្រេស៊ីល​រួប​នេះ​បាន​និយាយ​ថា ​អ្នក​គាំទ្រ​ប្រហែល​មិន​ដឹង​ពី​វិន័យ​ ឬ​ច្បាប់​ផ្ទៃ​​ក្នុង​របស់​ជម្រើស​ជាតិ ប៉ុន្តែ​​លោក​បាន​ដឹង​ច្បាស់​ថា មូល​ហេតុ​អ្វី​បាន​ជា​មាន​ការ​សម្រេច​ចិត្ត​មួយ​​ទៅ​លើ​ ច្រឹង ពលរដ្ឋ។ ​ជម្រើស​ជាតិ​មាន​ច្បាប់​​របស់​ខ្លួន ដូច្នេះ​​អ្នក​ដែល​ចូល​​​ក្នុង​ក្រុម​ជម្រើស​ជាតិ​ត្រូវ​តែ​គោរព​វិន័យ​របស់​ជម្រើស​ជាតិ។ ​ ​លោក​បន្ថែម​ថា ​​លោក​​ចង់​បាន​កីឡាករ​ដែល​ព្រម​បូជា​​ដើម្បី​ជាតិ ​ស្រលាញ់​ជាតិ​ពិតប្រាកដ។ ​​ចំពោះ​ ច្រឹង ពលរដ្ឋ បើ​អាច​គួរ​​ប្ដូរ​អត្តចរិត​របស់​ខ្លួន ទាំង​ក្នុង​​ក្លឹប។

ច្រឹង ពលរដ្ឋ (អាវក្រហម)

​​សូម​បញ្ជាក់​ថា ច្រឹង ពលរដ្ឋ ត្រូវ​បាន​លោក Leonardo Vitorino ​ជា​គ្រូ​បង្វឹក​កាត់​ឈ្មោះ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​កំឡុង​ពេល​​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​​ខែ​​សីហា ឆ្នាំ​២០១៧៕ ​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​