រិន​ សារ័ត្ន​ ថាព្រួយ​បារម្ភ​ពី​រឿង​ប្រកួត​ច្រើនពេក ​នាំ​តែ​ភ្លេច​ក្បាច់​វ៉ៃ​ទេ

  • 2017-10-18 08:27:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុន​ខ្មែរ​ រិន​ សារ័ត្ន​ ថា​ ចំពោះ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ឯ​ប្រទេស​ភូមា​ ខែ​វិច្ឆិកា​ ២០១៧​ ខាង​មុខ​នេះ​ វា​គ្មាន​អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​ខ្លាំង​នោះ​ទេ​ ព្រោះ​នាំ​តែ​រំខាន​ដល់​ការ​ប្រកួត​ភ្លេច​ក្បាច់។​

កីឡាករ​ រិន​ សារ័ត្ន​

កីឡាករ​ រិន​ សារ័ត្ន​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប៉ះ​គ្នា​ជា​មួយ​ម្ចាស់​ផ្ទះ​ភូមា​ នៅ​ថ្ងៃទី៤​ ខែ​វិច្ឆិកា​ រូប​គេ​មិន​សូវ​ជា​បារម្ភ​ច្រើន​នោះ​ទេ​ ព្រោះ​បាន​ហាត់​ត្រៀម​ច្រើន​សប្ដាហ៍​មក​ហើយ​ដែរ​ ហើយ​បើ​និយាយ​ក្បាច់​ត្រៀម​សម្រាប់​ប្រកួត​មាន​ដូចជា​ក្បាច់​សេរី​ និង​ព្យាយាម​ប្រើ​កែង​ឲ្យ​បាន​ច្រើន។​ កាល​ណា​បើ​កីឡាករ​មាន​ការ​បារម្ភ​ខ្លាំង​ពេក​នោះ​ វា​អាច​ប៉ះពាល់​តែ​ម្ដង​ពេល​ប្រកួត​មែនទែន​តែ​ម្ដង ​ដូចជា​ភ្លេច​ក្បាច់​ ឬ​គាំង​ជា​ដើម។​

កីឡាករ​ រិន​ សារ័ត្ន​

អ្នក​ប្រដាល់​ដើម​កំណើត​វ៉ៃ​ក្នុង​ទ្រុង​ខាង​លើ​បន្ត​ថា​ បង្វែរ​ពី​ការ​បារម្ភ​ ទៅ​ជា​ការ​ហ្វឹកហាត់​ត្រៀម​ឲ្យ​បាន​ល្អ​វិញ​មិន​ថា​កម្លាំង​ស៊ុហ្វ​ ឬ​រក​ស្នៀត​ថ្មីៗ​ដែល​អាច​ផ្ដួល​ដៃ​គូ​ពេល​ប្រកួត​ទើប​ល្អ។​ ការ​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ដូច​នេះ​ មិនមែន​ជា​ការ​ងាយ​នោះ​និង​គ្រប់គ្នា​អាច​ទៅ​ប្រកួត​បាន​នោះ​ទេ​ ដូច្នេះ​ សារ័ត្ន​ នឹង​ខំប្រឹង​ដណ្ដើម​យក​ជ័យជម្នះ​មក​កម្ពុជា​វិញ។​

កីឡាករ​ រិន​ សារ័ត្ន​

កីឡាករ​ រិន​ សារ័ត្ន​ នឹង​ត្រូវ​ចេញ​ដំណើរ​ទៅ​ជា​មួយ​លោក​គ្រូ​ ហ៊ុន​ ចាន់រាជ​ អំឡុង​ថ្ងៃទី២ ​វិច្ឆិកា​ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កម្មវិធី​ World Lethwei Championship( WLC)​ នៅ​ទីក្រុង​ Yangon​ ប្រទេស​ភូមា​ នា​ពេល​ខាង​មុខ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​