តំណែង​តួឯក​លើកដំបូងពីតារា​កូនកាត់​ថៃ​-​បារាំង Diana Flipo នឹងបញ្ចាំងនៅ PNN​ ឆាប់ៗ

  • 2017-10-18 10:43:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្តែង​ស្រី​កូនកាត់​ថៃ​-​បារាំង កញ្ញា Diana Flipo បាន​ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​តាំងពី​ឆ្នាំ​២០១៤ នឹង​ធ្លាប់​បាន​សម្តែង​រឿង​ភាគ​ជាច្រើន​ឲ្យ​ប៉ុស្តិ៍​លេខ​៣ ប្រទេស​ថៃ​។ ឆ្នាំ​២០១៦ តារា​រូប​នេះក្តោបបាន​តំណែង​ជា​តួឯក​ស្រី​លើក​ដំ​បូ​ង​ក្នុង​រឿង «​វណ្ណៈ​ស្នេហ៍​» ឬ Leurd Ruk Toranong ដោយ​ចាប់​ដៃគូ​សម្តែង​ជាមួយ​តារា​ប្រុស​ដ៏​ល្បី​គឺ Pope ហើយ​នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​ PNNផង​ដែរ។

«​វណ្ណៈ​ស្នេហ៍​» គឺជា​ខ្សែ​ភាព​យ​ន្ត​បង្ហាញ​ពីការ​ផិត​ក្បត់ ល្បិចកល របស់​នាង PutGrong (Tanya) ដែល​មាន​បំណង​ចង់​រៀ​ប​ការ​ជាមួយ​ប្តី​អ្នកមាន ដោយ​បាន​បោះ​បង់ប្តី និង​កូន​របស់​ខ្លួន​ចោល រត់​ទៅ​រស់នៅ​ជាមួយ Suea Gat ដែល​នាង​គិតថា​ជា​បុរស​អ្នកមាន​ម្នាក់ ប៉ុន្តែ​មិន​ដូច្នោះ​ឡើយ តាម​ពិត​ទៅ Suea Gat គ្រាន់តែ​ជា​ចោរ​ម្នាក់​តែ​ប៉ុណ្ណោះ​។ នាង​ក៏បាន​រក​លេស​ដើម្បី​ឲ្យ​ប៉ូលីស​ចាប់ Suea Gat ខណៈដែល​នាង​កំពុង​តែមាន​ផ្ទៃពោះ​គឺ​នាង Gratin (Diana) ប៉ុន្តែ​នាង​មិន​ដែល​ចង់​បានកូន​នេះឡើយ​។ Gratin ត្រូវបាន​មើលថែ​ដោយ​បងស្រី​របស់ Suea Gat ចំណែកឯ PutGrong បាន​ព្យាយាម​រក​ប្តី​ដែលជា​អ្នកមាន​។ ទី​បំផុត នាង​ក៏បាន​ជួប​ជាមួយ​បុរស​ពោះម៉ាយ​អ្នក​មាន​ម្នាក់ គឺ​លោក Prasan ហើយ​ក៏​រៀបការ​ជាមួយគ្នា ថែមទាំង​បាន​យក​កូនស្រី​ទី​មួយ​របស់​ខ្លួន​ជាមួយ​ប្តី​មុន​មក​រស់នៅ​លើផ្ទះ​ទៀ​ត​ផង​។

ប៉ុន្តែ​ទោះបីជា​បាន​រៀ​ប​ការ​ពេញ​សិទ្ធ​ហើយ​ក្តី ក៏​កូន​ប្រុស​របស់ Prasan គឺ Ram (Pope) មិន​ទទួល​ស្គាល់ថា​ពួកគេ​ជា​សមាជិក​គ្រួសារ​ឡើយ​។ តើ​រឿងរ៉ាវ​បន្ទាប់​នឹង​មាន​ភាពចម្រូងចម្រាស់​អ្វី​អ្វី​ខ្លះ កើតឡើង​នៅក្នុង​គ្រួសារ​មួយ​នេះ​? តើ​ចុងក្រោយ​ពួកគេ​នឹងត្រូវ​ដោះស្រាយ​បែបណា​?

សូម​កុំ​ភ្លេច​រង់ចាំ​តាមដាន​ទស្សនា​រឿង «​វណ្ណៈ​ស្នេហ៍​» នៅលើ​កញ្ចក់​ទូរ​ទស្សន៍​ភី​អិន​អិន ចាប់ពី​ថ្ងៃទី ០៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​តទៅ វេលា​ម៉ោង​៦ ដល់​ម៉ោង ៧​យ​ប់ រៀងរាល់ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ បន្ទាប់ពី​រឿង «​នារី​ក្នុង​ភ្លើង​គំនុំ »៕

ទស្សនា​ឈុត​ខ្លី​សូម​ចុច​៖

តាមដាន​ព័ត៌មាន​ពីរឿង​ភាគ ភី​អិន​អិន សូម​ចូល​ទៅកាន់​៖ www.facebook.com/PNNDramaFanClub​

www.facebook.com/PNNDramaFanClub

ដោយ៖ ថា ម៉ាលីដា