តារាប្រុស​​កូរ៉េ​៩រូប ​មាន​​ទម្រង់​មុខ​ស្អាត​ដាច់គេ ​ស្រី​ៗ​ឃើញ​ច្បាស់​លង់​មិន​ខាន

  • 2017-10-19 05:05:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទាំង​នេះ​ជា​តារា​សម្តែងប្រុស​របស់​ប្រទេស​កូរ៉េ​ដែល​មាន​ទម្រង់​មុខ​ និង​រូប​រាង​ស្អាត​ដាច់​គេ​ប្រ​ចាំ​អាស៊ី។​ ​បណ្តា​អ្នក​គាំ​ទ្រ​មិន​ត្រឹម​តែ​ពេញ​ចិត្តនឹង​ទេព​កោសល្យ​សម្តែង​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ បុរស​សង្ហា​ទាំង​អស់​នេះ​ថែម​ទាំង​មាន​ទម្រង់​មុខ​​ស្អាត​ខ្លាំង ដែល​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ទប់​ចិត្ត​មិន​បាន​។

​ ១.Lee Dongwook ជា​តារា​សំដែង​ដ៏​ល្បី​ម្នាក់​ប្រចាំ​ប្រទេស​កូរ៉េ​ កើត​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ ១៩៨១។ តារា​រូប​នេះ​ល្បី​ល្បាញ​ដោយ​សារ​ទម្រង់​មុខ​ជ្រុង ចង្កា ​និង​ច្រមុះ​ស្រួច​របស់​ និយាយ​រួម​ទៅ ​Lee Dongwookជា​បុរស​ដែល​ល្អ​ឥត​ខ្ចោះ​។

២.Jang Dong Gun

តារា​សំដែង​ដ៏​ល្បី​ម្នាក់​ប្រចាំ​ប្រទេស​កូរ៉េ​ ​កើត​នៅ​ថ្ងៃ​ទី​០៧ ខែ​មិនា ឆ្នាំ១៩៧២។​ ​Jang Dong Gunល្បី​ខ្លាំង​នៅ​ក្នុង​រឿង Friend (2001) Taegukgi: The brotherhood of war (2004)។ បុរស​សង្ហា​រូប​នេះ ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​របស់​គាត់​ទប់​ចិត្ត​មិន​បាន​ដោយ​សារ​តែ​ច្រមុះ​ដ៏​ស្រួច​​។

៣. Kang Dong Won ​ កើត​នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​១៩៨១ នៅ​ទីក្រុង​ប៊ូសាន​។ តារា​រូប​នេះ​ក៏​មិន​ចាញ់​តារា​ប្រុស​ផ្សេងៗ​ទៀត​ដែរ ​បើ​និយាយ​ពី​រឿង​សម្រស់​ Kang Dong Wonមាន​ច្រមុះ​ស្រួច​ ចង្កាក៏ស្រួច​ សម​នឹង​ទម្រង់​មុខ ដែលមាន​ភ្នែក​ធំៗ​​ទាក់​ចិត្ត​គាំ​ទ្រ​គ្រប់​រូប។

៤.Won Bin

​តារា​ប្រុស​ដែល​កើត​នៅ​ថ្ងៃទី​១០ ខែ​វិច្ឆិកា​ ឆ្នាំ​១០៩៧៧​ ​ចាត់​ចូល​ជា​តារា​ដែល​ស្រស់​សង្ហា​ជាង​គេ ដោយ​សារ​តែ​មាន​ភ្នែក​មូល​ក្រឡង់​ ច្រមុះ​ស្រួច​ និង បបូរ​មាត់​ស្អាត​ដូច​តារា​អឺរ៉ុប។

៥.Lee Jun Ki កើត​នៅ​ថ្ងៃ​ទី១៧ ខែ​មេសា​ ឆ្នាំ​១៩៨២ តារា​រូប​នេះ​មាន​ច្រមុះ​ស្រួច​ជាមួយ​នឹង​ភ្នែក​តូច​មាន​មន្ត​ស្នេហ៍​ ធ្វើ​ឲ្យ​តារា​រូប​នេះ​ចាត់​ចូល​ជា​តារា​ដែល​មាន​ភាព​ស្រស់​សង្ហា​ជាង​គេដែរ​។

៦.​Hyun Bin កើត​នៅ​ថ្ងៃ​ទី​ ២៥ កញ្ញា​ ឆ្នាំ​១៩៨២​ Hyun Binមាន​ទម្រង់​មុខ​ដ៏​ទាក់ទាញ​ស័ក្តិសម​ជាមួយ​រូប​រាង​ដ៏​សង្ហា​របស់​រូប​គេ។

៧.Gong Yoo ជា​តារា​ម្នាក់​ដែល​កំពុង​តែ​ល្បី​ក្នុង​ស្រទាប់​យុវវ័យ​ជាមួយ​នឹង​រឿង​ថ្មី​ Goblin។ តារា​រូប​នេះ​មាន​សម្រស់​ស្រស់​ស្អាត​ ជាមួយ​នឹង​ទម្រង់​មុខ​ជ្រុង​ និងច្រមុះ​ស្រួច​​។

៨.Go Soo សម្រស់​របស់​តារារូបនេះល្បី​ល្បាញ​ខ្លាំង​​នៅ​លើ​ទស្សនាវ​ដ្តី។

៩.Ji Chang Wook ជា​តារា​ដែល​ពូកែ​លេងទឹក​មុខ​ ជាមួយ​នឹង​រូបរាង​សង្ហា​ ដោយសារ​តែ​ស្ទីល​លេង​ទឹក​មុខ​ធ្វើឲ្យ Ji Chang Wook ​ ក្លាយ​ជា​តារា​ម្នាក់​ក្នុង​ចំណោម​តារា​ដ៏​ស្រស់​សង្ហា​ផ្សេង​ទៀត​។

ប្រភព៖ Kenh14   អត្ថបទ៖ អន​ សុភក្រ្តា