អ្វី​ដែល​អ្នក​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ ពេល​ចាប់អារម្មណ៍​ចង់​ឡើង​តំណែង​​

  • 2017-10-19 03:01:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការស្នើ​សុំ​ឡើង​តំណែ​ង គឺជា​ដំណាក់កាលដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​មួយ​ដែល​អ្នក​ស្វែង​រក​ការងារ​ធ្វើ​ជាទូទៅ​នឹងត្រូវ​ឆ្លងកាត់​។ ដោយសារតែ​វា​មាន​សារ​សំខាន់​សម្រាប់​អ្នក​ដើម្បី​មាន​ការរីកចម្រើន​ក្នុង​អាជីព​ការងារ​របស់​អ្នក​នោះ​ ទើប​បុគ្គលិក​ជាច្រើន​ភ័​យ​ខ្លាច​ក្នុងការ​ទៅ​ជួប​ជាមួយ​ចៅហ្វាយ​របស់​ពួកគេ និង​ស្នើ​សុំការ​ដំឡើង​តំ​ណែ​ង​នេះ​ព្រោះថា “​តើ​គួរ​ធ្វើយ៉ាងណា​ប្រសិនបើ​ពួកគេ​និយាយ​ថា​ទេ​?”

​ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​ការ​ទទួល​បាន​ការ​ដំឡើង​តំណែង គឺជា​ផ្នែក​សំខាន់​មួយ​នៅក្នុង​ភាព​ជោគ​ជ័​យ​របស់​អ្នក​? អ្នក​ស្វែង​រក​ការងារ​ធ្វើ​ភាគច្រើន​ដែល​មិន​ហ៊ាន​ស្នើ​សុំការ​ដំឡើង​តំ​ណែ​ង គឺ​តែងតែ​មិន​សប្បាយចិត្ត ឬ មិន​មាន​ល​ទ្ធ​ផល​ល្អ​ក្នុង​ការងារ​។ នេះ​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ មិន​ថា​សម្រាប់​អ្នក​ឬ​ក្រុមហ៊ុន​ដែល​អ្នក​កំពុង​ធ្វើ​ការនោះ​ឡើយ​។​

រូបភាព៖ Shutterstock

​ ​តើ​អ្នក​ដែល​ទទួល​ជោគ​ជ័យធ្វើ​បាន​យ៉ាងដូចម្ដេ​ច​? នេះ​គឺជា​គន្លឹះ​ក្នុង​ការ​បាន​ឡើង​តំ​ណែ​ង៖ ​

​ ​សួរ​ខ្លួនឯង ថា​តើ​ខ្ញុំ​បានត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ទទួល​បានការ​ដំឡើង​តំ​ណែ​ង​ហើយ​ឬ​នៅ​?​

​ ​អ្នក​មិនអាច​ទទួលបាន​ការ​ដំឡើង​​តំណែ​ង​ដោយ​ងាយស្រួល​នោះ​ទេ​។ អ្នក​ត្រូវ​ខំធ្វើការ​ដើម្បី​ឈានទៅ​សម្រេច​វា​។ តើ​អ្នក​កំពុង​បំពេញ​ការងារ​របស់​អ្នក​បានល្អ​ដែរ​ឬទេ​? តើ​អ្នក​ពិតជា​ស័ក្ដិសម​នឹង​ទទួលបាន​ការ​ដំឡើង​តំណែង​ទេ​? ដោយសារតែ​ប្រសិនបើ​អ្នក​មិន​ត្រៀមខ្លួន​ជាស្រេច​នោះ​ទេ​​ ឱកាស​ដែល​អ្នក​អាច​ត្រូវបាន​គេ​បដិសេធ​ឬ​អ្នក​អាច​ប្រឈម​នឹងល​ទ្ធ​ផល​ជា​អវិជ្ជមាន​ដោយ​ទទួលបាន​ការងារ​លំ​បាក​ជាង​មុន​ដែល​អ្នក​មិន​ត្រៀ​ម​ខ្លួន​ដើម្បី​ទទួល​យក​វា​។​

​ ​រឿង​មួយ​សំខាន់បំផុត​ដែល​អ្នក​ស្វែង​រក​ការងារ​ទាំងអស់​គួរតែ​ស្វែង​យល់​នោះ ​គឺ​ថា​ដើម្បី​ទទួលបាន​ការ​ដំឡើង​តំ​ណែ​ង អ្នក​ត្រូវតែ​ទទួល​បាន​ទំនុកចិត្ត​ពី​និយោជក​របស់​អ្នក​។ អ្នក​គួរ​បង្ហាញ​ពួកគេ​ថា​អ្នក​មាន​សមត្ថភាព​ក្នុង​ការ​បំពេញការងារ​បន្ថែម​និង​ការ​ទទួលខុសត្រូវ​ខ្ពស់​។ នេះ​ជាមូល​ហេតុដែល​ការ​រៀ​ប​ចំ​ខ្លួន​រួចរាល់​មុនពេល​អ្នកស្នើ​សុំ​ការ​ដំឡើង​​តំ​ណែ​ង​មាន​សារ​សំ​ខាន់​ណាស់​មិន​ថា​អ្នក​កំ​ពុង​ស្ថិតក្នុង​មុខ​តំ​ណែ​ង​ណាក៏ដោយ​នៅពេល​នេះ​។​

​ធ្វើឱ្យ​ចៅហ្វាយ​របស់​អ្នក​ជឿជាក់៖​

​ ​អ្នក​អាច​ចាប់ផ្តើម​ដោយ​ចងក្រង​តារាង​អំពី​សមិទ្ធផល​ការងា​រ​របស់​អ្នក​។ ការធ្វើ​បែប​នេះ​ប្រហែល​មិនមែនជា​វិធី​តែ​មួយ​ក្នុង​ការបង្ហាញ​វា​ទៅកាន់​ចៅហ្វាយ​របស់​អ្នក​ទេ​។ ប៉ុន្តែ​ការ​មាន​គំនិត​ច្បាស់លាស់​អំ​ពី​ស្នាដៃ​របស់​អ្នក​នឹង​អាចជួយ​អ្នក​ឱ្យ​ងាយស្រួល​ក្នុង​ការធ្វើឱ្យ​ចៅហ្វាយ​របស់​អ្នក​ជឿជាក់​មក​លើ​អ្នក​។ តើ​មាន​គ​ម្រោង​បន្ថែមណា​ខ្លះ​ដែល​អ្នក​បាន​ធ្វើ​កន្លង​ម​ក​ដែល​បាន​នាំមក​នូ​វ​ប្រាក់​ចំ​ណូ​ល​បន្ថែម​មកឱ្យ​ក្រុមហ៊ុន​? តើ​អ្នក​លក់បាន​ប៉ុន្មាន​ខែ​កាលពី​ខែ​កន្លង​មក​នេះ​? តើ​អ្នក​អាច​នាំ​អតិ​ថិ​ជនថ្មី​មកកាន់​ក្រុមហ៊ុន​បាន​ឬទេ​?​

​​និយោជក​នឹងមិន​និយាយថា​យល់​ព្រម​ទៅកាន់​អ្នក​ភ្លាមៗ​នោះទេ​។ ទោះបីជា​ពួកគេ​មិន​ផ្ដល់ឱ្យ​តាម​សំ​ណើ​រ​របស់​អ្នក​តែ​ពួកគេ​នឹង​ផ្តល់ឱ្យ​អ្នក​នូ​វ​ចម្លើយ​ដែល​ប្រសើរ​ជាង​មុន​មកកាន់​អ្នក​ថា “​គ្រាន់តែ​ព្យាយាម​បំពេញការងា​ររបស់​អ្នក​ទៅ​” ដូច្នេះ​អ្នកត្រូវ​បង្ហាញ​ពួកគេ​ថា​តើ​អ្នក​មាន​តម្លៃ​យ៉ាងណា និង​អ្វី​ដែល​អ្នក​អាច​ធ្វើ​ផ្ដល់ជូន​ក្រុមហ៊ុន​ដើម្បី​ទទួលបាន​មុខ​តំណែង​ថ្មី​ដែល​ខ្ពស់​និង​ល្អ​ជាង​មុន​។​

​តើ​នៅពេលណា​ដែល​គួរ​ស្នើ​សុំ​?​

​​នៅពេលដែល​និយាយ​អំពី​ការស្នើសុំ​ឡើង​តំ​ណែ​ង ការចូលរួម​ក្នុង​គ​ម្រោង​ណាមួយ ឬ​សូម្បីតែ​ការស្នើ​សុំ​ដំឡើង​ប្រាក់ខែ សូម​ចងចាំ​ថា​ការជ្រើសរើស​ពេលវេលា​ត្រឹមត្រូវ​ពិតជា​មាន​សារ​សំខាន់​ណាស់​។ និយោជក គឺជា​បុគ្គ​ល​ដែល​រ​វល់​ខ្លាំងណាស់​។ ពួកគេ​ប្រហែលជា​មិន​មាន​ពេល​គិត​ក្នុងការ​បំពេញ​តាមត​ម្រូ​វ​ការ​របស់​អ្នក​គ្រប់​ពេលវេលា​នោះ​ទេ​។

ដូច្នេះ​អ្នកត្រូវ​កំ​ណ​ត់​ពេលវេលា​របស់​អ្នក​ក្នុង​របៀប​មួយ​ដែល​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដែលជា​និ​យោ​ជិ​ក​ហើយ​វា​ក៏​ងាយស្រួល​សម្រាប់​ចៅហ្វាយ​របស់​អ្នកជា​និយោជក​ដែល​កំ​ពុង​អនុវត្ត​ភារកិច្ច​ជាច្រើន​ក្នុងពេល​តែមួយ​។​

អ្នក​ត្រូវ​ប្រាកដថា​ចៅហ្វាយ​របស់​អ្នក​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​អង្គុយ​ជជែក និង​និយាយ​អំពី​ប្រធានបទ​នេះ ហើយ​គាត់​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ពិភាក្សា​ពី​ការ​បំពេញការងា​ររបស់​អ្នក វាយតម្លៃ និង​ឈានដល់​ធ្វើ​ការសម្រេចចិត្ត​។​

​បំពេញការងារ​ឱ្យ​ដូចជា​ក្រុមហ៊ុន​របស់​អ្នក​៖

​ ​វា​ជាទូទៅ​ដែល​ថា​ការបា​ន​ឡើង​តំណែង​អាច​ជួយ​បន្ថែម​តម្លៃ​ដល់​អាជីព ប្រវត្តិ​រូប មុខ​តំណែង និង​លើក​កម្ពស់​ទំ​នុ​ក​ចិត្ត​លើ​ខ្លួនឯង​របស់​អ្នក​។ ប៉ុន្តែ​ការធ្វើឱ្យ​វា​ផ្អែកទៅលើ​អ្នក​តែម្នាក់ឯង​អាច​ជាទ​ង្វើ​អាត្មា​និ​យម​។ សូម​ចងចាំ​ថា​នៅពេលដែល​ចៅហ្វាយ​របស់​អ្នកសម្រេចចិត្ត​ថា​តើ​ត្រូវ​ផ្តល់ឱ្យ​អ្នក​នូ​វ​តំណែង​ដែល​ល្អ​ជាង​មុន ឬ​ដំឡើង​ប្រាក់ខែ​របស់​អ្នក គាត់​តែង​មាន​ការព្រួយបារម្ភ​ច្រើន​ដល់​ក្រុមហ៊ុន​។

ប្រសិនបើ​គាត់​គិតថា​អ្នក​មិន​ស័ក្តិសម​នឹង​ការងារ​ដែល​អ្នក​រំពឹង​នោះ គាត់​នឹង​ពិចារណា​ផ្លាស់ប្ដូរ​អ្នក​ឱ្យ​កាន់កាប់​តំណែង​នោះ​ទេ​។ ដូច្នេះ​អ្នកត្រូវ​បង្ហាញ​ឱ្យឃើញ​ជានិច្ច​ថា​អ្វី​ដែល​អ្នក​ធ្វើ​គឺ​ផ្ដោតទៅលើ​ភាព​ប្រសើរឡើង​របស់​ក្រុមហ៊ុន​។ អ្នក​ត្រូវ​ប្រាកដថា​ក្រុមហ៊ុន​បាន​ដឹងថា​អ្នក​ពិតជា​ស្រឡាញ់​ការងារ​បច្ចុប្បន្ន​របស់​អ្នក ហើយ​អ្នក​កំពុង​ស្វែងរក​វិធី​ដើម្បី​កែ​លម្អ​​យ៉ាងខ្លាំង​ដើម្បី​នាំមក​នូ​វ​ប្រាក់​ចំ​ណូ​ល​បន្ថែម​ទៀ​តដល់​ស្ថា​ប័ន​នេះ​។ វិធី​នេះ​អាចធ្វើឱ្យ​និយោជក​របស់​អ្នក​នឹងមិន​ស្ទាក់ស្ទើរ​ក្នុង​ការផ្តល់​ឱ្យ​អ្នក​នូ​វ​អ្វី​ដែល​អ្នក​ចង់​បានឡើយ​។​

​ត្រូវ​ចេះ​ចរចា​ជាមួយ​ពួកគេ​

​​ចូរ​អ្នក​ត្រូវ​ប្រឈមមុខ​ជាមួយនឹង​ស្ថានការណ៍​នេះ​។ អ្នក​បាន​ខិត​ខំធ្វើការអ​ស់​រយៈពេល​ពីរ​បី​ឆ្នាំ​កន្លង​មក​នេះ​ហើយ​អ្នក​សម​នឹង​ទទួលបាន​ការផ្ដល់​តំ​ណែ​ង​នេះ​។ ប៉ុន្តែ​ការបា​ន​ឡើង​តំណែ​ង គឺ​មិន​ត្រឹមតែ​ការ​ទទួល​មាន​ឋានៈ​ដែល​ល្អ​ជាង​មុន​នោះទេ​។ វា​ក៏មាន​ន័យ​ផង​ដែរថា​ប្រាក់ខែ​របស់​អ្នក​នឹង​ត្រូវបាន​កើនឡើង​។ ដូច្នេះ​អ្នកត្រូវ​រៀ​ន​ពី​របៀប​ដើម្បី​ចរចា​ជាមួយ​ពួកគេ​។ ប្រសិនបើ​អ្នក​មិន​បាន​សាកសួរ​អំពី​អ្វីដែល​អ្នក​សម​នឹង​ទទួលបាន ដែល​ជា​សំណងស​ម្រាប់ការ​ខិត​ខំ​ប្រឹង​ប្រែង​បំ​ពេញ​ការងារ​របស់​អ្នក និយោជក​របស់​អ្នក​នឹង​មិន​ធ្វើការ​សម្រេច​ចិត្ត​សម្រាប់​អ្នក​នោះ​ទេ​។​

​ ​The Washington post បាន​បង្ហាញថា​បុរស​មាន​ទំនោរ​ចរចា​ប្រាក់បៀវត្សរ៍​លើក​ដំ​បូ​ង​របស់​ខ្លួន​បួន​ដង​ជាង​ស្ត្រី​។ បុរស និង​ស្ត្រី​ជាទូទៅ​មិនគួរ​ភ័យខ្លាច ឬ​មាន​អារម្មណ៍​ស្ទាក់ស្ទើរ​ចំពោះ​ការ​ស្នើសុំ​ប្រាក់ខែ​ច្រើន​នោះ​ទេ​។ វា​ជា​ការពិត​ដែល​ថា​ការលើកទឹកចិត្ត​ផ្នែក​រូបិយ​វត្ថុ​ផ្ដោត​សំខាន់ទៅ​លើ​របៀប​ដែល​បុគ្គ​ល​ម្នាក់​បំ​ពេញ​ការងារ និង​របៀប​ដែល​ពួកគេ​បាន​លើកទឹកចិត្ត​ក្នុង​កំឡុង​ពេលធ្វើការ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ធ្វើការ​បាន​ល្អប្រសើរ​និង​ព​ង្រី​ក​អាជីព​របស់​អ្នក​នោះ អ្នក​ត្រូវ​ចេះ​ចរចា​ដើម្បី​ទទួលបាន​ប្រាក់ខែ​ល្អប្រសើរ​ជាង​មុន​ដែល​នឹង​ធ្វើឱ្យ​អ្នក​សប្បាយចិត្ត​និង​មាន​ទឹកចិត្ត​ធ្វើការ​៕ ​

ស្វែង​រក​ការងារ​ធ្វើ អាច​ចូល​ទៅ​កាន់​ www.everjobs.com.kh

ប្រភព៖ everjobs