តារា​ចុង​ម៉ោង​ Giroud ទាត់​បក​ក្រោយ​ជួយ​ Arsenal ឈ្នះ​នៅ​ Europa League

  • 2017-10-20 00:35:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal បាន​បន្ត​ផ្ដួល​គូ​ប្រជែង​នៅ Europa League ដូច​ទឹក​បាក់​ទំនប់​ក្រោយ​យក​ឈ្នះ​ FK Crvena Zvezda ក្នុង​ការ​ប្រកួត​ពូល​ H។

ជំនួប​កាល​ពី​យប់​មិញ​នៅ​ទឹកដី​ Stadion Rajko Mitic ប្រទេស​ស៊ែប​​​ Zvezda មាន​ឱកាស​ច្រើន​ក្នុង​ការ​ទម្លាយ​សំណាញ់​ទី​ប៉ុន្តែ​អ្នក​ចាំ​ទី​ឆ្នើម​ Petr Čech បាន​សង្គ្រោះ​បាល់​ល្អៗ​ជា​ច្រើន​លើក​ច្រើន​សារ ពិសេស​គឺ​នាទី​ ៣០, ៥១ និង​៥៣​។ យ៉ាងណា​នៅ​នាទី​៨០​ខ្សែ​ការពារ​ Milan Rodic បាន​កាត​លឿង​២​ដង​ត្រូវ​បណ្ដេញ​ចេញ​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​សល់​គ្នា​១០​នាក់​ប៉ុណ្ណោះ។

លុះ​ដល់​បាទី​៨៥​ ខ្សែ​ប្រយុទ្ធ​ Giroud បាន​ក្លាយ​ជា​វីរបុរស​ដោយ​លោត​ទាត់​បក​ក្រោយ​បញ្ចូល​ទី​ឲ្យ​ Arsenal យក​ឈ្នះ​​ ១-០ ជា​ការ​តែត​បញ្ជូន​បាល់​ឲ្យ​របស់ Theo Walcott៕

អត្ថបទ៖ វីរ៉ុត