មក​ដឹងទីតាំង​បង្គន់​អនាម័យ​ ត្រៀម​សម្រាប់​ពិធី​បុណ្យ​អុំទូក​

  • 2017-10-20 02:35:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​ព្រះរាជពិធីបុណ្យ​អុំទូក​ បណ្តែត​ប្រទីប និង​​អកអំបុក​ សំពះព្រះខែ ដែលនឹង​ប្រព្រឹត្តិ​ទៅនៅ​ថ្ងៃទី២-៤ ខែវិច្ឆិកា​ឆ្នាំ២០១៧​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​តម្លើងបង្គន់​សាធារណៈ​ជូនប្រជាពលរដ្ឋ​ ​សរុប​ចំនួន ៤៦៦បង្គន់​ ក្នុង​នោះ​បង្គន់ថ្ម​មាន​ស្រាប់​ចំនួន​ ១៣១ បន្ទប់ ​និង​បង្គន់ចល័ត​ចំនួន​ ៤៥ បន្ទប់​។

ប្រជា​ពលរដ្ឋ​​អាច​ប្រើប្រាស់​បង្គន់​សាធារណៈ​ទាំងនេះ​ដោយ​ឥតគិតថ្លៃ​ ​នៅ​តាមទីតាំង​ចំនួន ២៦​កន្លែង​ក្នុងតំបន់​កម្សាន្តសប្បាយ​ ​ដូចបង្ហាញ​ក្នុង​ប្លង់ដែលទីតាំង ​ចាប់ពី​ម្ដុំវត្តភ្នំ​ ​តាមបណ្ដោយ​ផ្លូវមាត់​ទន្លេ ទៅកាន់​ព្រះបរមរាជ​វាំង​ វត្តបុទមវតី​ និងម្ដុំ​វិមានឯករាជ្យ​ជាដើម​៕

(ប្លង់ទីតាំងបង្គន់អនាម័យ ក្នុងព្រះរាជពិធីបុណ្យអុំទូក)

អត្ថបទ៖ ស៊ិន សាវ៉េត