តែ ៣ ក្បាច់​សោះ អាច​រក​លុយ​បាន ១៣ ០០០​ ​ដុល្លារ​ក្នុង​មួយ​ខែ​ពី​ ​YouTube

  • 2017-10-20 23:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី​បណ្ដាញ​សង្គម​វីដេអូ​ ​YouTube​ ​របស់​អ្នក​ថត​រូប​ ​Peter McKinnon​ ​ដែល​រស់​នៅ​ក្នុង​ប្រទេស​កាណាដា​ ​​មាន​​អ្នក Subscribe​ ​ដល់​ទៅ​ជាង​ ​១​ ​លាន​នាក់​ ​ក្រោយ​បង្កើត​បាន​ត្រឹម​តែ​ ​៩​ ​ខែ។

Peter McKinno​ ​ចាប់​ផ្ដើម​ជា​មួយ​វីដេអូ​ ​VLOG​ ​ធម្មតា​ ​តែ​ហាក់​មិន​សូវ​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​។ គណនី​នោះ​​ក៏​ចាប់ផ្ដើម​ល្បី​ពេល​ផលិត​វីដេអូ​ ​ណែនាំ​ពី​ការ​ប្រើប្រាស់​​​​ ​Lens​ ​កាមេរ៉ា​ឲ្យ​ទាក់ទាញ​​អ្នក​មើល​ដល់​ជាង​ ៣ ​លាន​ដង។

ការ​ទទួល​បាន​​អ្នក​ ​Subscriber​ ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ​អ្នក​វិភាគ​មួយ​រូប​ដែល​ជា​ម្ចាស់​គណនី​ ​YouTube​ ​ឈ្មោះ​ ​Paddy Galloway​ ​បាន​ធ្វើ​ការ​ពន្យល់​ពី​យុទ្ធសាស្ត្រ​ដែល​ធ្វើ​ឲ្យ​គណនី​អ្នក​ថត​រូប​រស់​នៅ​ប្រទេស​កាណាដា​​ទទួល​បាន​ ​Subscriber​ ​ច្រើន ដោយ​ផ្ដោតគោលការណ៍​ ​៣​ ​ចំណុច៖

  • ធ្វើ​អ្វី​ឲ្យ​មហាជន​ចាប់​អារម្មណ៍

សំដៅ​ទៅ​លើ​ការ​ផលិត​មាតិកា​ដែល​ផ្សារភ្ជាប់​នឹង​ភាព​ងាយ​ស្រួល​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​ ​ក៏​ដូច​ជា​វិធី​ប្រើប្រាស់​របស់​របរ​ដែល​មនុស្ស​ទូទៅ​ត្រូវ​ការ។

  • ផលិត​មាតិកា​ដែល​មាន​គុណភាព

មាន​ន័យ​ថា​វីដេអូ​ត្រូវ​តែ​ផលិត​តាម​ស្តង់ដារ​ងាយ​មើល​ ​ដែល​តម្រូវ​មាន​ប្លង់​ថត​ ​កម្រិត​ពណ៌​ ​ពន្លឺ​ ​និង​សំឡេង​ច្បាស់​ល្អ។

  • បង្កើន​ទំនាក់ទំនង​ជា​មួយ​អ្នក​ទស្សនា

មិន​ត្រឹម​បង្ហោះ​វីដេអូ​ហើយ​ ​ទុល​ចោល​នោះ​ទេ​ ​គឺ​ត្រូវ​ធ្វើ​ការ​ឆ្លើយឆ្លង​ជា​មួយ​អ្នក​ទស្សនា​ពេល​ពួក​គេ​មាន​ជា​ចម្ងល់​​ ​ឬ​អាច​ចែក​រំលែក​នូវ​សារ​ខ្លី​នានា​តាម​ជាក់​ស្ដែង។

Paddy Galloway បាន​អះអាង​​ថា​ ​គណនី​ ​YouTube​ ​ដែល​មាន​ ​Subscriber​ ​ជាង​ ​១​ ​លាន​នាក់​របស់​អ្នក​ថត​រូប​សញ្ជាតិ​កាណាដា​នេះ​ ​អាច​រក​ចំណូល​បាន​លើស​ពី​ ​១៣ ០០០​ ​ដុល្លារ ​ក្នុង​មួយ​ខែ​ ​ដោយ​គិត​ទាំង​ចំណូល​ពី​ ​YouTube​ ​និង​ម្ចាស់​ឧបត្ថម្ភ​ផលិត​នានា​សម្រាប់​គណនី​មួយ​នេះ៕

ចុចអានបន្ត ៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី