Shortcuts Key សំខាន់​ទាំង​៥​សម្រាប់​ប្រើ​លើ​ Windows 8

  • 2014-11-11 17:08:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​ប្រតិបត្តិ​ការ​របស់​ Microsoft​ គឺ​ Windows 8 ​បាន​ឈាន​ឡើង​មួយ​កម្រិត​បន្ទាប់​ពី​ Windows 7​ ដោយ​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់​តាម​រយៈ​ការ​ចេះ​ប្រើប្រាស់​ Shortcuts Key​ ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ ហេតុ​នេះ​ការ​យល់​ដឹង​ទៅ​លើ​​លក្ខណៈ​ពិសេស​របស់​ Shortcuts Key​ លើ​ Windows 8 ក៏​ជា​ចំណុច​សំខាន់​មិន​​អាច​មើល​រំលង​បាន​ដែរ។ នេះ​ជា​គន្លឹះ​មួយ​ចំនួន​​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ Shortcuts Key​ មក​បង្ហាញ​ជូន​ដូច​ខាង​ក្រោម​នេះ៖

 

. Windows Key + C ​ប្រើ​សម្រាប់​បង្ហាញ​ Charms Bar​ របស់​ Windows 8​ ដែល​មាន​ផ្ទុក​ Search, Share និង​ Setting...

 

. Windows Key + D ​ប្រើ​សម្រាប់​ត្រលប់​ពី​កម្មវិធី​ដែល​អ្នក​កំពុង​ប្រើប្រាស់​ទៅ​កាន់​ Desktop​ ឬ​ ពី​ Desktop​ មក​កាន់​កម្មវិធី​ដើម​វិញ

 
 

. Windows Key + I៖ ​ប្រើ​សម្រាប់​បង្ហាញ​ Charm Setting​ ដែល​ផ្ទុក​មាន​ដូច​ជា​ Icon Shortcuts, Network ក៏​ដូច​ជា​ Power icon ​ សម្រាប់​បិទ​កុំព្យូទ័រ​នោះ​ក៏​បាន​ដែរ

 
 

. Windows Key + X ​ប្រើ​សម្រាប់​បង្ហាញ​ Pop-up Menu​ ដូច​ដែល​អ្នក​ចុច​ Right Click​ លើ​ Start Menu អីចឹង​ដែរ​

 
 

. Windows Key + PtrSc ​ប្រើ​សម្រាប់​ថត​ Screen​ ដែល​អ្នក​បាន​ឃើញ​ ហើយ​ Save​ ជា file *.PNG ក្នុង​ Folder “Screenshots” ​ដែល​ជា​ Sub-Folder​ របស់ “Pictures”។

 
 

ប្រែ​សម្រួល​៖ ​សែម​ សុធារិទ្ធ

ប្រភព៖ pcworld

អត្ថបទថ្មី