វិទ្យាស្ថានខេមអេដ៖ រៀបចំវេទិកាស្តីពីអាជីពការងារក្នុងវិស័យធនាគារ និងចែករំលែកបទពិសោធល្អៗដល់អ្នកចូលរួម
- 2024-10-12 06:39:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិទ្យាស្ថានខេមអេដ៖ រៀបចំវេទិកាស្តីពីអាជីពការងារក្នុងវិស័យធនាគារ និងចែករំលែកបទពិសោធល្អៗដល់អ្នកចូលរួម
ចន្លោះមិនឃើញ
វិទ្យាស្ថានខេមអេដ(CamEd) បានរៀបចំវេទិកាស្តីពី អាជីពការងារក្នុងវិស័យធនាគារ ឆ្នាំ២០២៤ និង ការរៀបចំការតាំងពិព័រណ៍ការងារដែលមានការចូលពីធនាគារ និង ក្រុមហ៊ុនផ្សេងៗចំនួន ២២ ផងដែរកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៤។
វេទិកានេះមានការចួលរួមពីសំណាក់វាគ្មិនកិត្តិយស និងអ្នកជំនាញ មកពីបណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗដែលរួមមានអ្នកតំណាងមកពីធនាគារជាតិ នៃកម្ពុជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ធនាគារ វឌ្ឍនៈ អាស៊ីចំកាត់ (ABA Bank) ធនាគារវីង ធនាគារមេយប៊ែង ស្ថាប័នក្រុមហ៊ុនជាតិ-អន្តរជាតិ និងសិស្សនិស្សិតប្រមាណ ៣០០នាក់។
លោក ខេស៊ី បាណេត នាយកនៃ វិទ្យាស្ថានខេមអេដ បានថ្លែងទៅកាន់វេទិកាទាំងមូលថាប្រព័ន្ធធនាគារនៅប្រទេសកម្ពុជាពិតជាបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍន៍សេដ្ឌកិច្ច ជាពិសេសនៅមុនកំឡុងវិបត្តិកូវីដ១៩ ដែលប្រទេសកម្ពុជាមានកំណើនសេដ្ឌកិច្ចប្រហែល ៧% គឺជាកំណើនមួយដែលលឿនបំផុតក្នុងពិភពលោក។
លោកបានកោតសសើរចំពោះ ធនាគារជាតិ នៃកម្ពុជា ទៅលើការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រព័ន្ធធនាគារ និងសមត្ថភាពក្នុងការគ្រប់គ្រងអត្រាអតិផរណាឲ្យស្ថិតនៅកម្រិតប្រែប្រូលតិច។
ចំណែកលោក អ៊ុក សារ៉ាត់ អគ្គនាយករងប្រតិបត្តិការ និងជាប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ នៃអគ្គនាយកដ្ឋានប្រតិបត្តិការធនាគារជាតិ នៃកម្ពុជា ក៏បានលើកឡើងអំពីការអភិវឌ្ឍន៍ប្រព័ន្ធឌីជីថល និងនិន្នាការដែលកំពុងកើនឡើងនៅក្នុងវិស័យធនាគារ។ ធនាគារជាតិ នៃកម្ពុជា បានបង្កើតអោយមានប្រព័ន្ធឌីជីថលទូទាត់មួយរួមដែលហៅថា បាគង ដើម្បីកាត់បន្ថយការចំណាយនៅពេលទូទាត់ឆ្លងធនាគារ និងបង្កើនភាពងាយស្រួយដល់អ្នកប្រើប្រាស់ និងរហ័សជាងមុន។ លើសពីនេះទៅទៀត ធនាគារជាតិ នៃកម្ពុជា បានតភ្ជាប់ប្រព័ន្ធឌីជីថល បាគង ទៅកាន់ប្រទេសផ្សេងៗតាមលក្ខណ:ឯកតោភាគី និងពហុភាគីជាមូយននិងប្រទេសដូចជា ថៃ ឡាវ ម៉ាលេស៊ី និង វៀតណាម និងប្រព័ន្ធទូទាត់ Union Pay និង Alipay របស់ប្រទេសចិន។
ក្នុងវេទិកានេះវាគ្មិន ៤រូបទៀតដែលអញ្ជើញមកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) ធនាគារវីង ធនាគារមេយប៊ែង ក៏បានចែករំលែកពីបទពិសោធន និងតួនាទី ទំនូលខុសត្រូវរបស់ប្រធានផ្នែកហិរញ្ញវត្ថុនៅក្នុងការរក្សាស្ថេរភាពធនាគារ សវនកម្មផ្ទៃក្នុង ការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងហានិភ័យរបស់ធនាគារ ផងដែរ។
បញ្ជាក់ដែរថា វេទិកាស្តីពីអាជីពការងារក្នុងវិស័យធនាគារ ឆ្នាំ២០២៤ និងការរៀបចំការតាំងពិព័រណ៍ការងារ ដែលរៀបចំឡើងដោយវិទ្យាស្ថានខេមអីដ(CamEd) នេះធ្វើឡើងក្នុងបរិវេណសាលាផ្ទាល់តែម្ដង៕