James នឹង​ត្រឡប់​ទៅ​ Real វិញ​តែ​ក្នុង​ករណី​ពិសេស​មួយ​

  • 2017-10-21 02:26:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

James Rodríguez កំពុង​លេង​នៅ​ Bayern Munich ក្នុង​លក្ខខណ្ឌ​​ខ្ចី​ជើង​ពី​ Real Madrid តែ​មាន​សិទ្ធ​ទិញ​ផ្ដាច់​ក្រោយ​ផុត​កុងត្រា​ខ្ចី​ជើង​​។​

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូឡុំប៊ី​បាន​រសាត់​អណ្ដែត​ដល់​ទឹកដី​អាល្លឺម៉ង់​ព្រោះ​​មិន​អាច​ប្រជែង​ដំណែង​ជម្រើស​ដំបូង​ក្នុង​ក្រុម​លោក​ Zinedine Zidane ហើយ​ពេល​ខ្លះ​សឹង​តែ​គ្មាន​ឈ្មោះ​ជា​កីឡាករ​បម្រុង​ផង។​ យ៉ាង​ណា​មិញ​ James នៅ​តែ​មាន​សង្ឃឹម​ត្រឡប់​ទៅ​​ Real Madrid វិញ​នៅ​ថ្ងៃ​អនាគត​បើ​សិន​ជា​ក្លឹប​មិន​ចង់​លក់​ឲ្យ​​ Bayern។

យោង​តាម​ការ​ផ្សាយ​របស់ Don Balon ឲ្យ​ដឹង​ថា​លទ្ធភាព​នោះ​អាច​កើត​ឡើង​លុះ​ត្រា​​តែ​ Zidane ត្រូវ​បណ្ដេញ​ចេញ​ទើប​កីឡាករ​វ័យ​២៦​ឆ្នាំ​អាច​ត្រឡប់​ទៅ​អេស្ប៉ាញ​វិញ​បាន​ព្រោះ​បច្ចុប្បន្ន​កៅអី​របស់​ Zidane ក៏​មិន​ធានា​ប៉ុន្មាន​ដែរ​ ដោយ​សារ​ការ​ចាប់​ផ្ដើម​រដូវ​កាល​មិន​ល្អ​នៅ La Liga៕

ប្រភព៖ Express   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទថ្មី