រឿងដើម​ឈើ​១​ដើម កក្រើក​នៅ​ស្រុក​ថៃ​ ត្រូវ​បង្ខំ​ចិត្ត​គាស់​ចោល ដោយ​ហេតុ​ផល​ហួស​ចិត្ត

  • 2017-10-21 04:08:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវ​ដ៏​ចម្លែកមួយ បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ ស្ដីពី វិវាទ​រវាង​ដើមឈើ និង កាំ​ជណ្ដើរ បន្ទាប់​ពី​អ្នក​​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​បញ្ចេញ​ទស្សនៈ​ខុស​ៗ​គ្នា រឿង​គាស់​ដើមឈើ​ ចេញ​ពី​កាំជណ្ដើរ​ស្ពាន​អាកាស​ថ្មើរជើង ស្រប​ពេល​ដែល​ខ្លះ​ស្នើ​ឲ្យ​គាស់ ខណៈ​អ្នក​ខ្លះ​ចំអក នឹង​ចំណាត់​ការ​គួរ​ឲ្យ​អស់​សំណើច​នេះ។​

ប្រមាណ​៦​ឆ្នាំ​មុន​ ស្ពាន​អាកាស​ថ្មើរជើង​មួយ​កន្លែង​ត្រូវ​បាន​សាងសង់​នៅ​ផ្លូវ​ផឡាក់ជីត ទីក្រុង​បាងកក ដែល​ជណ្តើរ​​របស់​វា​បាន​​ទម្លាក់​ត្រឹម​គល់​​ប៉ាដាវ​ដ៏​ចំណាស់​មួយ​ដើម តែ​អាជ្ញាធរ​មិន​បាន​កាប់​ឬ​គាស់​ចេញ​ទេ ទុក​ឲ្យ​ជណ្តើរ​ស្ពាន និង ដើម​ឈើ​​នេះ​រស់​រួមរស់​ដោយ​សុខ​ក្សេមក្សាន្ត​ជា​មួយ​គ្នា​អស់​ជា​ច្រើន​ឆ្នាំ។ នេះ​បើ​តាម​កាសែត​​ក្នុង​ស្រុក The Coconut។

ប៉ុន្តែ​ថ្មី​ៗ​នេះ មាន​អ្នក​លេង​ Facebook ម្នាក់​បាន​ថត​រូប​​ដើមឈើ​នេះ​​ហើយ post រហូត​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​ចូល​មក​ comment និង លើក​ជា​សំណួរ​អំពី​​សុភវិនិច្ឆ័យ​របស់​សាលា​រាជធានី​ ម៉េច​បាន​ទុក​ឲ្យ​ដើម​ឈើ​មួយ​ដើម​មក​បាំង​ផ្លូវ​អ្នក​ដើរ​រាប់​ឆ្នាំ​ចឹង​កើត?

យ៉ាងណាមិញ ក៏​មាន​អ្នក​លេង Facebook ជា​ច្រើន​ទៀត​នៅ​ក្នុង​ប្រទេស​ថៃ​ បាន​សរសេរ​បែប​​ចំអក​ថា​កំហុស​អ្នកណា? “ដើមឈើ​មក​មុន ឬ ស្ពាន​មក​មុន?”។ "អ្នក​ធ្វើ​ស្ពាន​នេះ គួរ​តែ​បាន​ពាន​រង្វាន់​មនុស្ស​ឆ្នើម​ប្រចាំ​ឆ្នាំ!”។ ​​​​​

​តែ​យ៉ាង​ណា​ សាលា​រាជធានី​បាងកក មិន​បាន​កាប់​ដើម​ឈើ​នេះ​ទេ ហើយ​ដើម្បី​ចៀសវាង​ការ​រិះ​គន់​ពី​មជ្ឈដ្ឋាន​ទូទៅ សាលា​រាជធានី​គ្រាន់​តែ​គាស់​វា​ទៅ​ដាំ​នៅ​ទីតាំង​ផ្សេង ហើយ​ផុស​រូប​ដើម​ប៉ាដាវ លើ​ទឹក​ដី​ថ្មី​ ដើម្បី​ឲ្យ​មហាជន​អស់​ការ​សង្ស័យ៕ ​

ប្រភព៖ Coconut   ប្រែសសម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម