គ្រូ PSG​៖ កាត​ក្រហម​សម្រាប់ Neymar​ ពិត​ជា​អយុត្តិធម៌​ណាស់

  • 2017-10-23 03:36:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Unai Emery  អ្នក​ចាត់​ការ​ក្លឹប Paris Saint-Germain  បាន​លើក​ឡើង​ថា ការ​ផ្ដល់​កាត់​ក្រហម​ទៅ​កាន់ Neymar ពេល​ប៉ះ Marseille ពិត​ជា​​មិន​សម​សោះ ដោយ​លោក​ទទូច​ថា គួរ​តែ​មាន​ការ​ការពារ​កីឡាករ។

កីឡាករ​ថ្លៃ​ជាង​គេ​លើ​លោក​ត្រូវ​បាន​អាជ្ញាកណ្ដាល​ឲ្យ​កាត​​លឿង​ទី២​ស្មើ​កាត​ក្រហម​នៅ​ចុង​វគ្គ​ទី​២ បន្ទាប់​ពី​មាន​​ការ​ប៉ះ​គ្នា​ជាមួយ​កីឡាករ Lucas Ocampos។ តែ Edinson Cavani  នៅ​តែ​ជា​វីរបុរស​ទាត់​បញ្ចូល​ទី​ចុងម៉ោង​ជួយ PSG ស្មើ​ជាមួយ Marseille ២-២។

ពាក់​ព័ន្ធ​នឹង​រឿង​កាត​ក្រហម Emery បាន​រិះគន់​ថា ពិត​ជា​អយុត្តិធម៌​សម្រាប់ Neymar។ "ពួក​យើង​មាន​ក្ដី​ខក​ចិត្ត​​ខ្លះ​ដែរ​ ចំពោះ​ការ​បណ្ដេញ​កីឡាករ​យើង​ចេញ ព្រោះ Neymar ត្រូវ​បាន​កីឡាករ​ដទៃបង្ក​កំហុស​​ជា​ច្រើន​ដង​លើ​រូប​គេ។ ខ្ញុំ​គិត​ថា​ អាជ្ញាកណ្ដាល​​គួរ​តែ​គិត​ឲ្យ​បាន​ម៉ត់ចត់ និង​ត្រូវ​ចេះ​ជួយ​ការពារ​កីឡាករ។ កាត​លឿង​២​ដង ខ្ញុំ​គិត​ថា​ វា​មិន​យុត្តិធម៌​សោះ​សម្រាប់ Neymar។ គេ​ជា​កីឡាករ​ដែល​ចង់​លេង​បាល់ តែ​គ្រប់​ការ​ប្រកួត​គេ​តែ​មាន​អ្នក​ធ្វើ​ស៊ី​។ ដូច្នេះ​អាជ្ញាកណ្ដាល​គួរ​ជួយ​ការពារ​កីឡាករ​សំខាន់"។ សម្ដី Unai Emery ៕​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី