Ronaldo ផ្ដួល​ Messi ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​របស់​ពិភពលោក​

  • 2017-10-24 00:53:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ក្លាយ​ជា​ម្ចាស់​ពាន​កីឡាករ​​បាល់ទាត់​ល្អ​បំផុត​ (ផ្នែក​បុរស​) របស់​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៧​។

នៅ​ក្នុង​ពិធី​ប្រគល់​ពាន​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក​នៅ​ទីក្រុង​ឡុង​ កីឡាករ​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​បាន​យក​ឈ្នះ​គូ​ប្រជែង​ Lionel Messi របស់​ Barcelona និង​ Neymar របស់​ Paris St-Germain ដើម្បី​ឈ្នះ​ពាន​ផ្ទាល់​ខ្លួន​ខាង​លើ​២​ឆ្នាំ​ជាប់​គ្នា។​

ខ្សែ​ប្រយុទ្ធ​វ័យ​៣២​ឆ្នាំ​មាន​ស្នាដៃ​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ចំនួន​សម្រាប់​រដូវ​កាល​ ២០១៦-១៧ ដូចជា​ជួយ​ Real Madrid ឈ្នះ​ Champions League និង​ La Liga ហើយ​ក៏​រួម​ចំណែក​នាំ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​មាន​កៅអី​ទៅ​ World Cup នៅ​រុស្ស៊ី​ផង​ដែរ៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ៉ុត