មក​ដឹង​​ម្ចាស់​ពាន​សំខាន់​ៗ​ផ្សេង​ទៀត​នៅ​ FIFA Award យប់​មិញ​

  • 2017-10-24 02:13:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ការ​ប្រគល់​ពាន​កីឡាករ​បាល់ទាត់​ល្អ​បំផុត​ (ផ្នែក​បុរស​) ដល់​ Cristiano Ronaldo នៅ​មាន​ការ​ប្រគល់​ពាន​សំខាន់​ៗ​ផ្សេង​ទៀត​នៅ​រាត្រី​ FIFA Football Award។ ជយលាភី​ពាន​ដទៃ​ទៀត​មាន​ដូច​ជា៖

កីឡាការិនី Lieke Martens លេង​ក្នុង​តំណែង​ខ្សែ​ប្រយុទ្ធ​ឲ្យ​ក្លឹប​ Barcelona និង​ក្រុម​ជម្រើស​ជាតិ​ហូឡង់​ឈ្នះ​ពាន កីឡាការិនី​បាល់ទាត់​ល្អ​បំផុត​ផ្នែក​នារី ។ លោក Zinedine Zidane មក​ពី​ Real Madrid ឈ្នះ​ពាន​គ្រូ​បង្វឹក​ល្អ​បំផុត​ផ្នែក​បុរស​ ខណៈ​លោក​ស្រី​ Sarina Wiegman ឈ្នះ​ពាន​គ្រូ​បង្វឹក​ល្អ​បំផុត​ផ្នែក​ នារី

គ្រាប់​បាល់​ល្អ​បំផុត​លើ​លោក ឬ Puskas award បាន​ទៅ​លើ​ Olivier Giroud មក​ពី​ Arsenal បន្ទាប់​ពី​រូប​គេ​ប្រើ​ក្បាច់​ខ្យាដំរី​ទាត់​ចូល​ Crystal Palaceកាល​ពី​ខែ​មករា។ ពាន​អ្នក​គាំទ្រ​ដ៏​អស្ចារ្យ​ បាន​ទៅ​លើ​ Celtic នៅ​ពេល​ដែល​ក្លឹប​នេះ​ប្រារព្ធ​ខួប​៥០​ឆ្នាំ​នៃ​ការ​ឈ្នះ​ពាន​ទ្វីប​អឺរ៉ុប។

​សម្រាប់​ពាន Fair play award គឺ​បាន​ទៅ​លើ​ខ្សែ​ប្រយុទ្ធ Francis Kone របស់​ក្លឹប​ Togolese ដោយសារ​រូប​គេ​បាន​ជួយ​សង្គ្រោះ​បឋម​ទៅ​លើ​អ្នក​ចាំទី​ក្រុម​ Bohemians 1905 ក្នុង​ការ​ប្រកួត​លីគ​នៃ​ប្រទេស​ឆេក​កាល​ពី​ខែ​កុម្ភៈ។ ពាន​ដាច់ដោយឡែក​មួយ​ទៀត​គឺ​ អ្នក​ចាំទី​ឆ្នើម​ បាន​ទៅ​លើ​ Gianluigi Buffon របស់​ Juventus៕

ប្រភព៖ FIFA   ប្រែសម្រួល៖ វីរ៉ុត