Tesla​ ​ទទួល​សិទ្ធ​សង់​រោងចក្រ​រថយន្ត​អគ្គិសនី​ក្នុង​ប្រទេស​ចិន

  • 2017-10-24 03:48:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ការ​ចរចា​រវាង​ក្រុមហ៊ុន​ ​Tesla​ ​និង​រដ្ឋាភិបាល​នៃ​ទីក្រុង​សៀងហៃ​ ​ឥឡូវ​ទទួល​បាន​ដំណឹង​ច្បាស់​ការ​មួយ​ហើយ​ ​ថា​ក្រុមហ៊ុន​អាមេរិក​នេះ​នឹង​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​ក្នុង​តំបន់​ពាណិជ្ជកម្ម​សេរី​ទីក្រុង​សៀងហៃ។​ នេះ​បើ​យោង​តាម​របាយការណ៍​ចុះ​ផ្សាយ​ពី​កាសែត​ ​The Wall Street Journal ។

​​​ប្រភព​ខាង​លើ​បន្ត​ ​រដ្ឋាភិបាល​ចិន​នឹង​សម្រេច​បន្ធូរបន្ថយ​កម្រិត​ច្បាប់​តឹងរ៉ឹង​ដែល​ធ្លាប់​មាន​នា​ពេល​កន្លង​មក​ ​ដើម្បី​ជា​គោលដៅ​លើក​ទឹកចិត្ត​ដល់​ចង្វាក់​ផលិត​រថយន្ត​អគ្គិសនី​ក្នុង​ស្រុក​ ​ប៉ុន្តែ​សម្រាប់​ថ្លៃ​បង់​ពន្ធ​ ​២៥%​ ​ចាំ​បាច់​ត្រូវ​ទាមទារ​ពី​ក្រុមហ៊ុន​ ​Tesla​ ​ដដែល។

​រំឭក​ថា​កាល​ពី​ខែ​កញ្ញា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ ​និង​ព័ត៌មាន​បច្ចេកវិទ្យា​មាន​លោក​ ​Xin Guobin​ ​ជា​តំណាង​បាន​កត់​សម្គាល់​ឃើញ​ថា​ប្រទេស​ខ្លួន​ក៏​កំពុង​ចាប់​ផ្ដើម​កាត់​បន្ថយ​ការ​លក់​ប្រេង​ឥន្ធនៈ​ ​ដើម្បី​បញ្ចៀស​ការ​បញ្ចេញ​សារធាតុ​កាបូប​ឌីអុកស៊ីត​ទៅ​លើ​បរិយាកាស​កាន់​តែ​ច្រើន​ឡើង​ ​ដូច្នេះ​ការ​បង្កើត​រោងចក្រ​នៃ​ក្រុមហ៊ុន​ ​Tesla​ ​វា​ជា​រឿង​ល្អ​មួយ​សម្រាប់​ប្រទេស​ចិន​ ​ក៏​ដូច​ជា​ទីផ្សារ​នៃ​សកលលោក​ទាំង​មូល៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ The Verge   ប្រែសម្រួល៖ កៅ រក្សា