រឹត​តែ​ពិសេស! ពិធីករ-ពិធីការិនីមង្គលការ​របស់ គូស្នេហ៍ Song-Song ជា​​តារា​​ល្បី២​រូប​នេះ​

  • 2017-10-25 02:51:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មង្គល​ការ​របស់​កំពូល​តារា​ប្រុស​ស្រី​ជួរ​មុខ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ​ គឺ​នៅ​សល់​ពេល​មិន​យូរ​ប៉ុន្មាន​ទៀត​ទេ។ ប្រការ​នេះ​រឹត​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ រង់ចាំ​ចង់​ឃើញ​ព្រឹត្តិការណ៍​អស្ចារ្យ​នោះ​ខ្លាំង​ឡើងៗ។

គ្រប់​យ៉ាង​បាន​ រៀប​ចំ​ទុក​យ៉ាង​ពិសេស​ តែ​ក្នុង​ចំណោម​នោះ​ មាន​ចំណុច​មួយ​ដែល​នាំ​ឲ្យ​ អ្នក​គាំទ្រ​របស់​គូស្នេហ៍​នេះ​ចង់​ដឹង​បន្ថែម​ គឺ​វត្តមាន​ពិធីករ-ពិធីការិនី​ ក្នុង​ពិធី​មង្គល​របស់​ Song Joong Ki និង​ Song Hye Kyo។

ដូច​ប្រិយមិត្ត​បាន​ជ្រាប​ស្រាប់​ អាពាហ៍ពិពាហ៍​របស់​គូស្នេហ៍​ Song-Song នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​ ៣១​ ខែ​ តុលា​ខាង​មុខ​នេះ នៅ​សណ្ឋាគារ​លំដាប់​ដ៏​ល្បី​ Silla Hotel។ ចំណែក​អ្នក​ដែល​ត្រូវ​បាន អញ្ជើញ​ឲ្យ​ធ្វើ​ជា​ពិធីករ​-ពិធីការិនី​ក្នុង​កម្មវិធី​នេះ​គឺ​មិត្ត​ល្អ​របស់​ Joong Ki តារា​សម្ដែង​ Lee Kwang Soo និង​ មិត្ត​ជិតស្និទ្ធ​របស់​ Hye Kyo តារា​ចម្រៀង​ Ock Joo Hyun។

ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៀត​ ក្នុង​ពិភព​សិល្បៈ​កូរ៉េ​នេះ​នឹង​ ក្លាយ​ជា​ការ​ចងចាំ​ដ៏​ពិសេស​ សម្រាប់​គូស្នេហ៍​តារា​កូរ៉េ​ដែល​ទទួល​បាន​ការ​គាំទ្រ​ស្ទើរ​ពាសពេញ​ ពិភពលោក។ រង់ចាំ​តាមដាន​ទាំង​អស់​គ្នា​ តើ​មាន​អ្វី​អស្ចារ្យ​ខ្លះ​ក្នុង​ថ្ងៃ​មង្គល​របស់​គូស្នេហ៍​នេះ?

ចុចអាន៖

ប្រភព៖ ent.sina   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី